រឿងទាំងឡាយដែលត្រូវធ្វើភ្លាមៗ ពេលរើចូលផ្ទះថ្មីដើម្បីបណ្ដេញថាមពលអាក្រក់ និងទទួលបានលាភ
- 2020-08-05 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំងឡាយដែលត្រូវធ្វើភ្លាមៗ ពេលរើចូលផ្ទះថ្មីដើម្បីបណ្ដេញថាមពលអាក្រក់ និងទទួលបានលាភ
ទោះជានៅសម័យណាក៏ដោយ ក៏ជំនឿដែលជឿជាក់ថា ផ្ទះគ្រប់ខ្នងសុទ្ធតែមានអ្នកនៅកាន់កាប់ថែរក្សា គឺមិនដែលសាបរលាបឡើយ។ ដូចនេះ ទោះជាផ្ទះយើងទិញ ឬជួលក៏ត្រូវសុំការអនុញ្ញាតពីម្ចាស់ផ្ទះដើម្បីឲ្យការរស់នៅប្រកបទៅដោយភាពសុខសាន្ត។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរធ្វើឲ្យបានរហ័សនៅពេលរើចូលនៅផ្ទះថ្មី ដើម្បីបណ្ដេញអំពើមិនល្អចេញ និងទទួលបានលាភជ័យ។
១. រើសថ្ងៃល្អចាំចូល
ម្ចាស់ផ្ទះមិនតិចឡើយដែលព្យាយាមរកផ្ទះនៅកន្លែងល្អ គ្រឿងសម្ភារៈតាំងផ្ទះ និងអ្វីគ្រប់យ៉ាងទាំងអស់សុទ្ធតែល្អ ប៉ុន្តែបែរជាមិនរើសថ្ងៃចូលនៅទៅវិញ។ ខណៈថវិការធូរធារនឹងទៅដេញវេលាដើម្បីចូលនៅផ្ទះថ្មីនោះ អ្នកដែលមិនចង់ចំណាយច្រើនអាចសួរចាស់ព្រឹទ្ធាចារ្យ ឬមើលប្រតិទិនដើម្បីរកថ្ងៃល្អដើម្បីចូលផ្ទះថ្មី។ សម្រាប់អ្នកដែលមិនដឹងអ្វីសោះ អាចចូលនៅថ្ងៃសីលដែលជាថ្ងៃល្អក៏បាន។
២. សែនម្ចាស់ទឹក ម្ចាស់ដី
ម្ចាស់ទឹក ម្ចាស់ដីនៅកន្លែងដែលយើងរស់នៅ គឺជាអ្នកកាន់កាប់តំបន់នោះ ដូចនេះហើយ ពេលចូលនៅត្រូវសុំការអនុញ្ញាត ក៏ដូចសុំសេចក្ដីសុខពីពួកគាត់សិន។ ដូចជាការចុះសៀវភៅស្នាក់នៅអជ្ញាធរដែរ ការសែនបែបនេះ គឺយើងទៅបង្ហាញមុខនឹងម្ចាស់ទឹកដី ឲ្យគាត់បានស្គាល់ និងជួយជ្រមជ្រែងយើង។
៣. ឆ្ពុងផ្ទះ
មិនថាផ្ទះថ្មី ឬចាស់ នៅពេលដែលគ្មានអ្នកនៅ គ្មានអ្នកថែរក្សា ប្រាកដជាមានចរន្តអាក្រក់មកស្នាក់អាស្រ័យ។ ដូចនេះ ដើម្បីឲ្យគេហដ្ឋានបានកក់ក្ដៅ និងបណ្ដេញថាមពលអាក្រក់ចេញ អ្នកត្រូវឆ្ពុងផ្ទះចេញ ពេលចូលនៅ។ វិធីដែលងាយស្រួលបំផុតនោះគឺ អុជធូបបន់សុំក្ដីសុខ និងយកធូបនេះដើរឆ្ពុងពេញផ្ទះដើម្បីជម្រះផ្ទះ។
៤. ដាំបាយក្នុងថ្ងៃចូលនៅដំបូង
តាមក្បួនហុងស៊ុយចិន ថ្ងៃដែលចូលនៅទី១យ៉ាងម៉េច ថ្ងៃបន្តបន្ទាប់នឹងស្រដៀងនឹងគ្នាដែរ។ ដូចនេះហើយ ដើម្បីរកទទួលទានមានបាន មានបាយម្ហូបគ្រប់គ្រាន់ ទោះបីជាថ្ងៃរើចូលផ្ទះថ្មីហត់នឿយយ៉ាងណាក៏អ្នកត្រូវដាក់ដាំបាយមួយឆ្នាំ និងធ្វើម្ហូបសាមញ្ញមួយមុខដែរ ដើម្បីយកង៉ូវហេង៕