អ្វីដែលអ្នកគួរដឹងមុនពេលសម្រេចចិត្តក្នុងការកម្ចាត់រោមជារៀងរហូត

  • 2020-08-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រោមនៅលើដងខ្លូនគឹជារឿងធម្មតាទេ ចំពោះបុរស និង ស្រ្តីនោះ។ តែប្រសិនបើអ្នកចូលចិត្តមានស្បែករលីងស្អាតនោះ ការដែលត្រូវកោរដក និង បករោម ជាប្រចាំនោះមិនមែនជារឿងងាយស្រួលនោះទេ។ អញ្ចឹងហើយបានជាអ្នកអាចនឹងគិត ព្រមទាំងស្វែងរកវិធីកម្ចាត់វាចោលជារៀងរហូតតែម្ដង។ ដូចនេះអ្នកគួរមកស្វែងយល់ពីវិធីទាំង ៣ យ៉ាងនេះ មុននឹងសម្រេចចិត្តថាវិធីណាមួយដែលសាកសមនឹងអ្នកបំផុតនោះ៖

១. ឡាស៊ែរ

កាំរស្មីឡាស៊ែរមាននាទីទៅជួយជម្រះសារជាតិពណ័នៃស្បែក ព្រមទាំងរោមផងដែរ ដោយហេតុកម្ដៅនេះនឹងចូលទៅបំផ្លាញឫសរោម ដែលអាចមិនអោយរោមថ្មីដុះមកវិញតែម្ដង។ វិធីនេះសាកសមបំផុតចំពោះអ្នកដែលចង់បានលទ្ធផលយ៉ាងឆាប់រហ័សនោះ ដោយត្រូវការធ្វើតែ ៤ ទៅ ៦ ដងប៉ុណ្ណោះដើម្បីទទួលបានលទ្ធផល។

តែអ្នកត្រូវចាំថាវិធីនេះអាចមានតម្លៃថ្លៃជាង ហើយអាចនឹងឈឺចាប់ជាង វិធីទាំង ២ ទៀតបន្តិច ដោយអ្នកអាចនឹងមានអារម្មណ៏ថាឈឺដូចទៅនឹងការដែលអ្នកយកកៅស៊ូក្ដៅៗមកផ្ទាត់លើស្បែកអ្នកយ៉ាងនោះដែរ។

២. IPL -Intense Pulsed Light

វិធីនេះតែងត្រូវយល់ច្រឡំថាដូចទៅនឹង ការកម្ចាត់រោមដោយឡាស៊ែរដែរ តែតាមពិតវិធីទាំងពីរនេះមិនដូចគ្នានោះទេ។ វិធីនេះក៏ជាការប្រើប្រាស់នូវពន្លឺដើម្បីកម្ចាត់ឫសរោមផងដែរ តែក្នុងទំហំបរិវេណធំជាង ហើយក៏ឈឺចាប់តិចជាង ឡាស៊ែរដែរ។

វិធីនេះត្រូវការចំណាយពេលធ្វើពី ៨ ទៅ ១០ ដង ដើម្បីកម្ចាត់រោមបានទាំងស្រុង ត្រូវបានណែនាំអោយធ្វើបើសិនជាអ្នកមានសម្បុរ ស ហើយមានរោមពណ៏ខ្មៅ។

៣. Electorlysis

រលកវិទ្យុសកម្មប្រភេទខ្យោយ ត្រូវបានប្រើប្រាស់ដើម្បីកម្ចាត់ឫសរោមពេលប្រើប្រាស់វិធីនេះ ដោយវាជួយមិនអោយរោមថ្មីដុះឡើងមក ថែមទាំងមានប្រសិទ្ធភាពខ្ពស់ជាងវិធីទាំង ២ ខាងលើ ហើយថែមទាំងធ្វើបានលើគ្រប់ប្រភេទស្បែក និងចំនាយពេលធ្វើតិចដងផងដែរ។

ចំនុចដែលអ្នកត្រូវដឹងនោះ ក្រៅមានតម្លៃថ្លៃជាងវិធីទាំងពីរខាងលើហើយនោះ វិធីនេះក៏មានការឈឺចាប់ខ្លាំងជាងដែរ ហើយអាចបណ្ដាលអោយក្រហម ព្រមទាំងអាចនឹងបង្កប្រតិកម្មដល់ស្បែកផងដែរ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម