ចរិត៤យ៉ាងរបស់មនុស្សដែលមានកម្មពៀរជាប់ខ្លួន មានតែភាវនាកុំឲ្យជួបជាតិក្រោយ

  • 2020-08-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​សង្គម​នេះ ​យើង​បាន​ជួប​មនុស្ស​ជា​ច្រើន ​មាន​ទាំង​គ្រប់​ទម្រង់​និង​ ទម្លាប់​យ៉ាប់​ៗ​មួយ​ចំនួន។ ​​អត្តចរិត​របស់​មនុស្ស​ខ្លះ ​យើង​គ្មាន​ថ្ងៃ​ឈ្នះ​គេ​ឡើយ ដូច្នេះ​កុំ​ចំណាយ​ពេល​ឈ្លោះ​នឹង​គេ​​នាំ​អាប់​តម្លៃ។ យ៉ាង​ណា​ក៏​ដោយ ​គ្រាន់​តែ​រម្ងាប់​ចិត្ត​ឲ្យ​ស្ងប់ ​សម្រាក​ផ្លូវ​ចិត្ត ​និង​ព្រម​ឲ្យ​ពួក​គេ​ដើរ​ចេញ​ពី​ជីវិត ​នោះ​ហើយ​ជា​វិធី​ល្អ​បំផុត។ ​​

រូបតំណាង

**១. មនុស្ស​ដែល​ពូកែ​ចាប់​កំហុស**

ភាគ​ច្រើន​ មនុស្ស​បែប​នេះ​​បើ​ខ្លួន​ឯង​ធ្វើ​ខុស​វិញ ​នឹង​រក្សា​វា​ជា​ការ​សម្ងាត់។ ​តែ​បើ​យើង​ខុស​អី​តែ​បន្តិច ​គេ​នឹង​ចូល​មក​ស្តីបន្ទោស​យើង​ដោយ​គ្មាន​ការ​លើក​លែង ហើយ​សូម្បី​រឿង​តូច​ក៏​គេ​ធ្វើ​ឲ្យ​ក្លាយ​ជា​រឿង​ធំ​ដែរ។

២. ​​មនុស្ស​ដែល​ចាត់​ទុក​ខ្លួន​ឯង​ត្រូវ​រហូត

មនុស្ស​នេះ​គឺ​មួយ​ជីវិត ​គេ​ត្រូវ​រហូត ហើយ​នរណា​ក៏​ជា​ខ្សាច់​ក្នុង​កែវ​ភ្នែក​គេ​ដែរ។ មិន​ស្តាប់ មិន​ចេះ​បែង​ចែក ​​ដឹង​តែ​មួយ​មុខ​គឺ​គេ​ទើប​ធ្វើ​អី​ក៏​ល្អ​ជាង​គេ​ដែរ។

រូបតំណាង

៣. ​​មនុស្ស​ដែល​ចិត្ត​ស្រាល

ឆាប់​ខឹង ​ឆាប់​ជឿ​គេ ហើយ​ការ​សន្មត់​វិញ ​មាន​តិច​បំ​ផុត។ ​និយាយ​ទៅ​ ​គឺ​គ្រាន់​​តែ​ស្តាប់​គេ​មួយ​ជ្រុង​តូច ​រួច​ម៉ៅ​យក​តែ​ម្នាក់​ឯង។

៤. ​មនុស្ស​ដែល​ចូល​ចិត្ត​ខ្សែ​លើ​គេ

នេះ​គឺ​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​រិះ​គន់​អ្នក​ដទៃ​ ពូ​កែ​ណាស់​រឿង​និយាយ​ដើម​គេ​ហើយ​ឲ្យ​អ្នក​ដទៃ​មើល​មក​ខ្លួន​ឯង​ជា​មនុស្ស​ល្អ។ ​​ពូកែ​កាត់​ក្តី​រឿង​របស់​គេ​ ហើយ​គិត​ថា​ខ្លួន​ឯង​លើស​គេ​ជា​និច្ច។

រូបតំណាង

បើ​ជួប​មនុស្ស​៤​ប្រភេទ​នេះ កុំ​បង្ខំ​កែ​ប្រែ​ពួក​គេ តែ​ត្រូវ​ភាវនា​សុំ​ឲ្យ​ពួក​គេ​រួច​កម្ម​ពៀរ​សម្រាប់​ជាតិ​មុខ​ផង​ចុះ ព្រោះ​ជាតិ​នេះ​ពួក​គេ​បាន​សាង​បាប​ច្រើន​ពេក​ហើយ។

​ជំពូក​មនុស្ស​៤​ប្រភេទ​នេះ ​អាច​ហៅ​ថា​ជា​មនុស្ស​​មាន​ IQ ទាប ម្ល៉ោះ​ហើយ​ចិត្ត​គំនិត​របស់​គេ​មិន​សូវ ទោរទន់​ទៅ​រក​ភាព​វៃ​ឆ្លាត​ទេ ហើយ​ក៏​ជា​មនុស្ស​ពិបាក​​តម្រូវ​ចិត្ត​ដែរ។ ដូច្នេះ ​បើ​អ្នក​កំពុង​ជួប​មនុស្ស​៤​ប្រភេទ​នេះ ​ក្នុង​ជីវិត ​មិន​បាច់​គិត​ច្រើន ​ឬ​ឈឺ​ក្បាល​ក្នុង​ចិត្ត​​ឡើយ ​គ្រាន់​តែ​ចាត់​ទុក​ថា អ្នក​កំពុង​រាប់​អាន​ខុស ឬ​រាប់​អាន​ប៉ះ​ចំមនុស្ស​ឆ្កួត​ទៅ​បាន​ហើយ។ ​អ្នក​ក៏​មិន​បាច់​ខូច​ចិត្ត​ ឬ​ពិបាក​គ្រប់​គ្រង​ផ្លូវ​អារម្មណ៍​ដែរ គ្រាន់​តែ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ គឺ​គ្រប់​គ្រាន់​ណាស់។

យ៉ាង​ណា​ក៏​ដោយ ​អត្ថបទ​នេះ​មិន​បាន​ចោទ​ប្រកាន់​នរណា​ម្នាក់​ឡើយ ​គ្រាន់​តែ​រំលឹក​ដល់​អ្នក​អាន​ទាំង​អស់​ថា ​ប្រសិន​បើ​អ្នក​បាន​ជួប​មនុស្ស​៤​ប្រភេទ​ខាង​លើ ​គឺ​កុំ​បន្ត​ខ្ជះខ្ជាយ​រាប់​អាន​ទៀត។ ព្រោះ​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ក្នុង​ជីវិត​រស់​នៅ ដូច្នេះ​មាន​តែ​ចៀស​ឲ្យ​ឆ្ងាយ​តែ​ប៉ុណ្ណោះ ​ទើប​ជា​ការ​ល្អ​៕

ប្រភព៖ eatrices ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម