អាវ ៥ ប្រភេទដែលអ្នកអាចពាក់ជាមួយនឹងខោក្រណាត់ជើងវែងបានយ៉ាងស្អាត

  • 2020-07-31 04:30:45
  • ចំនួនមតិ 4 | ចំនួនចែករំលែក 31

មិនថាទៅធ្វើការ ទៅសាលា ទៅដើរលេង ឬទៅចូលរួមកម្មវិធីអ្វីផ្សេងៗនោះទេ សុភាពនារីមួយ​ចំនួន​កម្រ​ចោល​ការស្លៀកខោសាច់ក្រណាត់បែបរលុងៗណាស់។ ហេតុដូចនេះ ការស្លៀក​ពាក់​ខោអាវ​ជា​រឿង​មួយ​សំ​ខាន់​ដែរសម្រាប់មនុស្សគ្រប់រូប។ ថ្ងៃនេះ កញ្ញា ចង់ណែនំាអំពីអាវចំនួន ៥ ប្រភេទ​ដែល​មិត្ត​នារី​គួរ​ស្លៀក​ជា​មួយ​នឹងខោសាច់ក្រណាត់ជើងវែងដើម្បីឲ្យមើលមកសមរម្យ ស្រស់ស្អាត និងទាន់សម័យ។ ខាង​ក្រោម​នេះ​ជា​ម៉ូដ​អាវនិងខោរួមមានដូចជា៖

អាវសាច់ក្រណាត់សារ៉ូដៃវែង + ខោសាច់ក្រណាត់

អាវសាច់ក្រណាត់ធម្មតាដៃវែង + ខោសាច់ក្រណាត់

អាវយឺតដៃខ្លី + ខោសាច់ក្រណាត់

អាវក្រណាត់ដៃចង្កឹះ + ខោសាច់ក្រណាត់

អាវយឺតដៃខ្លីនិងអាវក្រៅ + ខោសាច់ក្រណាត់

ម៉ូដខាងលើនេះ ប្រសិនបើអ្នកចង់ជ្រើសរើស្លៀកពាក់ទៅសាលា ធ្វើការ ដើរលេង និងកម្មវិធីផ្សេងៗ​ទៅតាម​ចំណង់​ចំណូលចិត្ត។ នាពេលបច្ចុប្បន្ននេះ ម៉ូដស្លៀក​ពាក់បែបនេះ​មានការ​ពេញ​និយម​ខ្លំាងណាស់​ពី​សំណាក់​មិត្តយុវវ័យ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ក្រៅពីរ៉ូបជើងវែងសស្អាត នៅមានរ៉ូបពណ៌សខ្លីលើជង្គង់ ១១ ម៉ូដស័ក្តិសមសម្រាប់មិត្តនារីចង់ប្តូរស្ទីល

អត្ថបទ៖ សុវណ្ណ ស្រីពីន