មកស្ដាប់ការបកស្រាយរបស់ពេទ្យសើរស្បែក ពីរឿងដែលអ្នកតែងយល់ខុសពីការលាងសម្អាតមុខ

  • 2020-08-03 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាកំពុងជឿអំពីទិចនិចសម្អាតមុខមួយចំនួនទាំងមិនបានដឹងច្បាស់លាស់ថាវាត្រឹម រឹ អត់។ តោះមកស្វែងយល់ថាអ្វីដែលអ្នកតែងតែយល់ត្រូវ និង មិនត្រឹមត្រូវពីមាត់អ្នកជំនាញផ្ទាល់៖

១. មិនត្រូវលាងសម្អាតមុខពេលមុជទឹក

ការលាងសម្អាតមុខពេលមុជទឹក អាចជួយសម្អាតស្បែកមុខបានកាន់តែប្រសើរ ដោយទឹកដែលចេញផ្កាឈូកមានគ្រាប់តូចល្អិត ជួយលាងជម្រះមុខជាពិេសសធូលីកកស្ទះនៅក្នុងរន្ធញើស ដរាបណាអ្នកមិនប្រើទឹកក្ដៅពេក រឺសាប៊ូដុសខ្លួនដែលមានជាតិកាត់ខ្លាំង មកប្រើប្រាស់។

២. គួរលាងសម្អាតមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ

ចំពោះស្បែកស្ងួត និង ងាយរងប្រតិកម្ម អ្នកអាចលាងសម្អាតមុខមុនពេលចូលគេងក៏គ្រប់គ្រាន់ តែចំពោះប្រភេទស្បែកខ្លាញ់ អ្នកត្រួវចាំបាច់លាងសម្អាតមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ ជាពិសេសចំពោះអ្នកដែលបែកញើសខ្លាំងបន្ទាប់ពីហាត់ប្រាណ រឺចូលចិត្តផាត់មុខក្រាស់ៗ ត្រូវយកចិត្តទុកដាក់ក្នុងការលាងសម្អាតមុខបន្ទាប់ហាត់រួច និង មុខពេលចូលគេងជាដាច់ខាត។

៣. គ្រឿងសម្អាងមានប្រសិទ្ធភាព ទាល់តែមានអារម្មណ៏ថា មុខប្រែជាក្ដៅភាយៗ ហើយតឹងៗ

ធាតុផ្សំនៃគ្រឿងសម្អាងមួយចំនួន អាចចូលទៅបំផ្លាញរបាំងការពារពីធម្មជាតិរបស់ស្បែកអ្នក ជាពិសេសនៅពេលអ្នកមានអារម្មណ៏រមាស់ឈីបៗ និង ក្ដៅភាយប៉ះត្រូវមុខ ក្រៅពីគ្រឿងសម្អាងដែលផ្សំពី សារធាតុ retinoid ។

៤. លាងសម្អាតមុខជាមួយសាប៊ូដុំដុសខ្លួន

ក្រៅពីអាចកំចាច់នូវស្រទាប់ដែលចាំបាច់សម្រាប់ស្បែកមុខអ្នកនោះទេ សាប៊ូដុំដុសខ្លួនធម្មតាអាចនឹង បំផ្លាញកំរិត pH និង របាំងស្បែកពីធម្មជាតិ ធ្វើអោយស្បែកមុខអ្នកប្រែជាស្ងួត និង ងាយរងប្រតិកម្ម។ អ្នកគួរជ្រើសរើសប្រើប្រាស់សាប៊ូប្រភេទខ្សោយ មិនមានក្លិន ដែលជួយលាងសម្អាតមុខបានស្អាតល្អសមស្របទៅនឹងប្រភេទមុខអ្នក។

៥. ប្រើប្រាស់ច្រាសដុសសម្អាតមុខទើបជ្រះស្អាត

អ្នកប្រហែលជាកំពុងជឿថា ការប្រើប្រាស់ឧបករណ៏លាងសម្អាតមុខអាចជួយកម្ចាត់នូវជាតិខ្លាញ់ និង គ្រឿង Makeup បានយ៉ាងល្អ។ តែផ្ទុយទៅ ការប្រើប្រាស់ឧបករណ៏ប្រភេទនេះជាប្រចាំ អាចធ្វើអោយស្បែកអ្នកផលិតជាតិខ្លាញ់មកកាន់តែច្រើនលើសដើមជំនួសជាតិខ្លាញ់ដែលបាត់បង់ទៅ។

៦. មុនកើតឡើងដោយសារការមិនលាងសម្អាតមុខ

ទោះបីជាការថែរក្សាស្បែកពីធូលីដី អាចទប់ស្កាត់មិនអោយកើតមុខ មានកត្កាជាច្រើនទៀត ដែលធ្វើមានមុនកើតឡើងមកដូចជា កត្តាអរមូន និង ហ្សែនជាដើម។ ប្រសិនបើអ្នកមានស្បែកមានខ្លាញ់ហើយងាយនឹងកើតមុនដូច្នេះអ្នកអាចគួរលាងសម្អាតមុខអោយបានស្អាតជាប្រចាំ។ ប៉ុន្តែប្រសិនបើអ្នកមិនមានជាតិខ្លាញ់ ការមិនលាងមុខរាល់ថ្ងៃអាចនឹងមិនមែនជាមូលហេតុនៃការកើតមុនទេ។

៧. មិនត្រូវជូតមុខអោយស្ងួតជាមួយកន្សែង

ការប្រើប្រាស់កន្សែងការជូតសម្ងួតមុខ មិនមានផលរំខានណាមួយដល់ស្បែកអ្នកនោះទេ ប្រសិនបើកន្សែងនោះជាកន្សែងថ្មី មិនប្រឡាក់ និង មានកំទេចដែលធ្វើអោយស្បែកអ្នករមាស់ តែអ្នកត្រូវចងចាំ ពេលប្រើកន្សែងដោយមិនត្រូវប្រើដៃធ្ងន់ពេកក្នុងការជូតមុខទេ។

៨. មិនចាំបាច់ជូតគ្រឿង Makeup ចេញមុនពេលលាងសម្អាតមុខ

មនុស្សភាគច្រើនតែងយល់ថា ការលាងសម្អាតមុខម្យ៉ាងអាចលាងជម្រះនូវគ្រឿង Makeup ទាំងឡាយនោះបានយ៉ាងល្អ តែតាមពិតសារធាតុផ្សំនៃគ្រឿង Makeup ទាំងនោះអាចនឹងកកស្ទះនៅក្នុងរន្ធញើស ជាពិសេសធ្វើអោយឡេថែរក្សាស្បែកមុខរបស់អ្នកមិនអាចជ្រាបចូលបានល្អ។ ដូចនេះអ្នកមិនគួររំលងការជូតគ្រឿង Makeup ចេញមុនពេលចូលគេងនោះទេ។

៩. ប្រើប្រាស់ក្រដាសជូត គ្រឿង Makeup តែមួយមុខ

ទោះការជូតគ្រឿង Makeup ចេញជាជំហានមួយសំខាន់ តែអ្នកក៏មិនគួររំលងការលាងសម្អាតមុខចោលតែម្ដងនោះដែរ។ ការប្រើប្រាស់ក្រដាសប្រភេទមានប្រសិទ្ធភាព តែតែងបន្សល់ទុកនូវកាកសំណល់នៅលើស្បែក បណ្ដាលអោយកើតមុន និង កកស្ទះរន្ធញើស ជាពិសេសបរិវេនភ្នែក។

១០. មិនចាំបាច់លាងដៃ មុនពេលលាងសម្អាតមុខ

ទោះជាមិនមើលទៅកខ្វក់ តែអ្នកចាំបាច់ត្រូវលងសម្អាតដៃជាមុនសិន មុនពេលលាងសម្អាតមុខ ដោយមានមេរោគជាច្រើនដែលទំនៅលើដៃ ដែលអាចធ្វើអោយប៉ះពាល់ដល់ស្បែកជាពិសេសភ្នែកអ្នកទៀតផង។

ប្រភព៖ Insider ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម