សម្រាប់អ្នកមានសម្បុរសណ្ដែកបាយ គួរសាកតិចនិចទាំងនេះ ដើម្បីជួយលើកសម្រស់អ្នក
- 2020-07-31 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកមានសម្បុរសណ្ដែកបាយ គួរសាកតិចនិចទាំងនេះ ដើម្បីជួយលើកសម្រស់អ្នក
តែតែងបារម្ភ និង ច្រណែនគេមែនទេដែលអ្នកមានសម្បុរមិនសស្អាតដូចគេ ស្លៀក តុបតែងមុខមិនសូវសមស្អាតដូចគេ។ កុំគិតអញ្ចឹងទៀតអី ហើយគួរមកសាកល្បងនូវទិចនិចទាំងនេះដើម្បី លើកសម្រស់ពីធម្មជាតិរបស់អ្នក។
១. ការស្លៀកពាក់
គួរ: គួរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៏ដិត ហើយស្រគត់ស្រគុំ មិនឆើតឆាយពេក
មិនគួរ៖ ខោអារដែលមានពណ៏ស្រាលៗ ដូចជាពណ៏ផ្កាឈូកខ្ចី រឺពណ៏ផ្ទៃមេឃជាដើម។
២. ការតុបតែងមុខ
គួរ៖ គួរជ្រើសប្រភេទម្ស៉ៅដែលមានពណ៏សាកសមនឹងសម្បុរស្បែកអ្នក និង ជ្រើសរើសផាត់ភ្នែក នឹងថ្ពាល់ជាមួយនឹងពណ៏រាងត្នោតបែកទឹកក្រូច និង ពណ៏រៀងសាច់ មិនក្រហមឆ្អិនឆ្អៅពេក។
មិនគួរ៖ ប្រើប្រាស់ម៉្សៅទ្រនាប់ពណ៏សខ្លាំង ពេកនឹងចៀសវាងដាច់ខាតនូវការលាបក្រេមពណ័សាច់ ប្រសិនបើអ្នកមិនបានផាត់ភ្នែកនោះទេ។
៣. ការជ្រើសរើសស្បែកជើង
គួរ៖ ជ្រើសរើសប្រភេទស្បែកជើងដែលមានមុខបិទជិត រឺប្រភេទដែលមានពណ័ក្រម៉ៅ
មិនគួរ៖ ចៀងវាងដាច់ប្រភេទស្បែកជើងថ្លាៗ ដែលមើលឃើញសាច់ខាងក្នុង
៤. ការជ្រើសរើសគ្រឿងអលង្ការ
គួរ៖ សាកសមបំផុតជាមួយគ្រឿងអលង្ការប្រភេទប្រាក់ និង ពណ៏ផ្លាទីន។ មិនគួរ៖ ប្រភេទគ្រឿងអលង្ការដែលមានពណ៏ចម្រុះជាពិសេសធ្វើឡើងពីអង្កាំ ដែលធ្វើអោយលេចធ្លោរខុសពីស្បែកអ្នកខ្លាំងពេក។