រវល់តែដើរលេងវង្វេងផ្លូវទៅផ្ទះ សុនខមួយក្បាលទៅប៉ុស្តិ៍ប៉ូលិសដើម្បីរាយការណ៍ឲ្យជួយ
- 2020-07-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវល់តែដើរលេងវង្វេងផ្លូវទៅផ្ទះ សុនខមួយក្បាលទៅប៉ុស្តិ៍ប៉ូលិសដើម្បីរាយការណ៍ឲ្យជួយ
សុនខត្រូវបានចាត់ទុកថាជាមួយសត្វមួយក្នុងចំណោមសត្វចិញ្ចឹមដែលមានបញ្ញាឆ្លាតជាងគេ។ មិនត្រឹមតែប៉ុណ្ណោះ ពូជសត្វនេះក៏ជាប្រភេទដែលមានចរិតស្មោះត្រង់ជាមួយម្ចាស់ជាទីបំផុត ទោះបីជាទៅណាមកណា ក៏វាតែងរកផ្លូវមកផ្ទះវិញឲ្យទាល់តែឃើញ។ ជាក់ស្តែង ក្រោយពេលលេងនៅប៉ុស្តិ៍ប៉ូលិសមួយសន្ទុះ សុនខមួយក្បាលនេះ ស្រាប់តែចាំផ្លូវទៅផ្ទះឡើងវិញ។
ដោយសារតែបញ្ញាវៀងវៃរបស់ខ្លួន ឆ្កែមួយក្បាលក្រោយពេលរត់លេងសប្បាយភ្លេចខ្លួន ហើយរកផ្លូវត្រលប់ទៅផ្ទះមិនឃើញ វាបានរត់ទៅប៉ុស្តិ៍ប៉ូលិសដើម្បីរាយការថាខ្លួនបាត់ខ្លួន។ តាមនោះដែរ ឆ្កែដែលឆ្លាតរកលេខដាក់គ្មាននេះ មានឈ្មោះថា Chigo ហើយបានរត់មកប៉ុស្តិ៍ប៉ូលិស Odessa ប្រទេសអ៊ុយក្រែន។ ប៉ូលិសនៅប៉ុស្តិ៍នេះបានឆ្ងល់ជាខ្លាំង ព្រោះមិនដឹងថាឆ្កែមួយនេះមកពីណាត្បិត កាតអត្តសញ្ញាណនៅលើកវាបានជ្រុះតាំងពីពេលណាបាត់ហើយ។
យ៉ាងណាក្ដី ឆ្កែមួយនេះរស់រាយជាខ្លាំងដែលធ្វើឲ្យប៉ូលិសនៅទីនេះរីករាយជាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយលេងនៅទីនេះមួយសន្ទុះ Chigo ក៏ធុញ ហើយដើរចេញស្វែងរកផ្លូវទៅផ្ទះដោយខ្លួនឯង។ មិនយូរប៉ុន្មានក្រោយនោះ ប៉ុស្តិ៍ប៉ូលិសនេះបានសរសេរលើបណ្ដាញសង្គមថា Chigo បានរកឃើញផ្លូវទៅផ្ទះវិញ ហើយបានជួបជុំនឹងម្ចាស់វាវិញហើយ៕