Fan Bingbing លើកទី១ បើកចិត្តនិយាយពីស្នេហាបែកបាក់ជាមួយគូដណ្ដឹងស្រលាញ់គ្នា ៤ឆ្នាំ
- 2020-07-29 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing លើកទី១ បើកចិត្តនិយាយពីស្នេហាបែកបាក់ជាមួយគូដណ្ដឹងស្រលាញ់គ្នា ៤ឆ្នាំ
ជាង ១ឆ្នាំក្រោយពេលបែកបាក់ជាមួយគូដណ្ដឹង កំពូលតារាសម្ដែងស្រីចិន Fan Bingbing បានបើកចិត្តជាលើកដំបូង ដើម្បីបង្ហើបពីអារម្មណពិតរបស់ខ្លួន។ កាលពីថ្ងៃទី ២៨ ខែកក្កដាមុននេះ បណ្ដាញព័ត៌មាន Sina ចុះផ្សាយពីបទសម្ភាសន៍របស់តារាសម្ដែង ស្រីជើងចាស់ចិន Fan Bingbing នៅពេលក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្ដី STYLE។
នៅក្នុងបទសម្ភាសន៍ ស្រីស្អាតវ័យ៣៩ឆ្នាំ បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនចំពោះរឿងស្នេហាបែកបាក់របស់ខ្លួន និងតារាសម្ដែងប្រុស Li Chen។ មុនពេលឈានដល់ការប្រេះឆានេះ ស្នេហាខាងលើបានអូសបន្លាយរយៈពេល៤ឆ្នាំ ហើយបានក្លាយជាគូដណ្ដឹងនឹងគ្នាទៅហើយ។
“ខ្ញុំបានយំក្នុងភាពឯការាល់យប់។ ខ្ញុំព្យាយាមដោះខ្លួនចេញពីស្រមោលងងឹតដែលកំពុងគាបសង្កត់លើខ្លួនប្រាណខ្ញុំ។ យំគឺជាវិធីរំសាយអារម្មណ៍ដ៏ល្អបំផុត។ ប៉ុន្តែក្រោយពេលយំ ខ្ញុំយល់ថា ជីវិតនេះត្រូវតែដើរតទៅមុខទៀត។ ដោយសារខ្ញុំជាមនុស្សវិជ្ជមាន ទើបតែងតែជឿជាក់ថា ក្រោយភ្លៀងមេឃស្រឡះ” តួរឿងព្រះនាងយេយេ នឹកឡើងវិញ។
គួររំលឹកឡើងវិញថា កាលពីខែមិថុនា ឆ្នាំ២០១៩ កំពូលតារាសម្ដែងទាំង២បានបង្ហោះសារបែកគ្នាជាផ្លូវការ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ មុននោះដែរ កាលពីឆ្នាំ ២០១៨ Li Chen បានសុំមិត្តស្រីភ្ជាប់ពាក្យ ហើយនាងក៏បានយល់ព្រមដែរ។ ក្រោយពេលរឿងអាស្រូវគេចពន្ធកើតឡើង Fan Bingbing អត់មានរឿងថ្មីថត ដោយបែរមកធ្វើជំនួញលក់គ្រឿងសំអាងវិញ៕