គេមិនស្រលាញ់យើងទេ កាត់ចិត្តទៅបើសង្កេតឃើញសញ្ញាទាំងនេះ

  • 2020-07-31 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅតែមិនច្បាស់ក្នុងចិត្តមែនទេថារាល់ថ្ងៃហ្នឹងគេចាត់ទុកអ្នកជាអ្វីអោយប្រាកដ? អ្នកគួរកត់ចំណាំថាតើគេធ្លាប់បែបនេះចំពោះអ្នកជាញឹកញាប់ទេ ដើម្បីកាត់ចិត្តពីគេកុំអោយយឺតពេល។

១. លុបចោលការណាត់ជួប ពេលជិតដល់ពេលមែនទែន

គ្មានអីគួរអោយខូចចិត្តជាងនេះទេ ពេលដែលខំរៀបចំខ្លួន ព្រមទាំងផាត់មុខយ៉ាងស្អាតបាតហើយនោះស្រាប់តែគេ តេរប្រាប់ថាមិនបានមកទេ ចាំជួបគ្នាពេលក្រោយ។ ទោះជាគេអាចនឹងប្រាប់អ្នកថាមានការបន្ទាន់ តែបើញយដងពេកនោះ គួរតែត្រៀមកាត់ចិត្តទៅ។ មនុស្សដែលគេមានចិត្តលើយើង គេមិនដែលមិនចង់ចំណាយពេលជាមួយយើងនោះទេ។

២. កាយវិការពេលនៅជាមួយអ្នក

ជាធម្មតាទេដែលមនុស្សប្រុសធ្វើខ្លួនប្លែកៗពេលនៅក្បែរមនុស្សដែលខ្លួនពេញចិត្ត ភ្នែកគេមើលមកអ្នកពេញដោយក្ដីស្រលាញ់ តែបើគេមិនព្យាយាមសំឡឹងមើលភ្នែកអ្នកពេលកំពុងជជែកគ្នា ព្យាយាមរក្សាគម្លាតមិនចូលចិត្តនៅក្បែរអ្នក ទាំងនេះហើយអាចជាកាយវិការដែល គេកំពុងចង់ប្រាប់អ្នកថាគេមិនចង់ធ្វើអ្វីច្រើនជាងមិត្តនោះទេ។

៣. មិនព្យាយាមអោយអ្នកស្គាល់ពីគេកាន់តែច្បាស់

សម្រាប់មនុស្សប្រុស ក្នុងការទទួលនរណាម្នាក់មកក្នុងជីវិតមិនមែនជារឿងងាយស្រួលនោះទេ តែបើគេចាប់អារម្មណ៏នរណាម្នាក់ហើយនោះ គេនឹងមិនស្ទាក់ស្ទើរទេក្នុងការអោយអ្នកស្គាល់ពីគេកាន់តែច្បាស់។

៤. មិនដែលទាក់ទងមករកអ្នកមុន

វាមិនមែនជារឿងប្លែកអីនោះទេដែលជាធម្មតាមនុស្សប្រុសតែងតែជាអ្នកចាប់ផ្ដើមទាក់ទងមកអ្នកមុន ជាពិសេសពេលដែលគេមានចិត្តមកលើអ្នកនោះ តែប្រសិនជារាល់ពេលអ្នកតែងជាអ្នកចាប់ផ្ដើមមុននោះ​ គួរកាត់ចិត្តទៅ។

៥. និយាយពីនារីដ៏ទៃនៅមុខអ្នក

ប្រហែលជាជ្រុលពេកហើយមែនទេ ដែលនិយាយពីនារីដ័ទៃទាំងដែលកំពុងនៅជាមួយអ្នក។ វាមិនមែនជារឿងអ្វីធំដុំនោះទេ បើសិនជាគេធ្វើបែបនេះដោយចង់អោយអ្នកប្រច័ណ្ធ តែបើចេះតែរំលឹកហើយរំលឹកទៀតនោះ គេប្រាកដជាមិនមានអ្នកនៅក្នុងចិត្តគេឡើយ។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម