អាថ៌កំបាំង ៧ យ៉ាងជួយឲ្យជីវិតស្រស់ថ្លា ពេញដោយថាមពល
- 2020-07-28 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង ៧ យ៉ាងជួយឲ្យជីវិតស្រស់ថ្លា ពេញដោយថាមពល
ក្នុងមួយជីវិតមនុស្ស គ្មានប្រាថ្នាអ្វី ក្រៅពីសុខភាពល្អ សប្បាយចិត្ត នោះទេ។ យ៉ាងណាក៏ដោយ វាក៏មិនពិបាករកពេកដែរ ។ អ្នកអាចទទួលយកវាបាន ដោយការចេះអនុវត្តនូវរឿងរ៉ាវ៧យ៉ាងនេះ។
១. ហាត់ប្រាណរាល់ថ្ងៃ
ហាត់ប្រាណ មិនត្រឹមតែល្អចំពោះសុខភាពរាងកាយទេ តែវាក៏ល្អសម្រាប់ខួរក្បាលផងដែរ។ អ្នកអាចជ្រើសវិធីដើរនៅលើដងផ្លូវ ប្រសិនបើថ្ងៃណាមួយអ្នកមិនបានហាត់ប្រាណ។ វាជួយបំបាត់ស្រ្តេស បញ្ចេញគំនិតថ្មីៗបានលឿន និងចៀសឆ្ងាយពីជំងឺទៀតផង។
២. ជំរុញខួរក្បាលនិងចិត្តឲ្យសកម្មជានិច្ច
ធ្វើរឿងអ្វីមួយតាមសេចក្ដីត្រូវការ គឺជាការពង្រឹងភាពវៃឆ្លាតដល់ខួរក្បាល។ គ្រាន់តែដើរលេងតាមផ្សារ បើកឡាន ចម្អិនអាហារ និងធ្វើអ្វីក៏បានដោយខ្លួនឯង ក៏ជាការជម្រុញខួរក្បាលមិនឲ្យស្ពឹកស្រពន់បានដែរ។ នេះជាវិធីមួយចៀសវាងពីជំងឺវង្វេងស្មារតីបានទៀតផង។ អ្នកដឹងទេ បើសិនអ្នកគ្រាន់ឃុំខ្លួនឯងចោលក្នុងផ្ទះ នោះអ្នកនឹងស្មុគ រហូតគិតអវិជ្ជមាន បាត់បង់យុវភាពនិងផ្លូវចិត្តថែមទៀត។
៣. បង្កើតជីវិតឲ្យសាមញ្ញ
កុំប្រឹងរកលុយ ធ្វើការរហូតទាល់តែជីវិតពេញដោយស្រ្តេស។ តែគួរជ្រើសរើសការងារណាដែលអ្នករីករាយនឹងធ្វើ ត្រូវចេះរកពេលវេលាលំហែសម្រាប់ខ្លួនឯង ហើយកុំភ្លេចរៀបចំជីវិតឲ្យមានតុល្យភាព។ រឿងដ៏សំខាន់បំផុត កុំយកខ្លួនឯងទៅកន្លែងដែលខ្លួនឯងមិនចង់ទៅ។ ត្រូវចំណាយពេលវេលាទៅលើរឿងដែលជួយឲ្យអ្នករីករាយ នោះទើបជីវិតមានថាមពលជាងមុន។
៤. ចេះបែងចែក Good Stress និង Bad Stress
អ្នកដឹងអត់ថា ស្រ្តេស ត្រូវបានបែងចែកជា២ប្រភេទ មួយគឺ Good Stress និងមួយទៀតគឺ Bad Stress ។ Good Stress មានន័យថាគឺសម្ពាធដែលចេញពីការកំណត់គោលដៅសម្រាប់ខ្លួនឯងថាត្រូវតែសម្រេចឲ្យបាន ដើម្បីទទួលបានលទ្ធផលល្អ។
ចំណែក Bad Stress វិញ គឺរឿងដែលមិនអាចគ្រប់គ្រងដោយអារម្មណ៍របស់ខ្លួនឯងបាន ដូចជា គិតច្រើន បារម្ភជ្រុលជាដើម។
៥. កុំឈ្លោះជាមួយអ្នកដទៃ
ការបង្ហាញអារម្មណ៍មួលម៉ៅ ច្រណែន ឬនិយាយដើមពីអ្នកដទៃ គឺជាការបង្កើតឲ្យចិត្តគំនិតខ្លួនឯងកាន់តែអវិជ្ជមាន។ មិនតែប៉ុណ្ណោះ វាក៏មិនមែនជាផ្លូវសម្រាប់ដោះស្រាយបញ្ហានោះទេ និងថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពរួមទាំងទំនាក់ទំនងថែមទៀត។
៦. ផ្តោតលើរបបអាហារ
ញ៉ាំអាហារដែលមានគុណប្រយោជន៍តិចតួច វានឹងឆាប់បំផ្លាញសុខភាពរហូតក្លាយជាមានជំងឺ។ ពិសេសជំងឺដែលគេតែងជួបប្រចាំថ្ងៃ គឺទឹកនោមផ្អែម ឡើងឈាមជាដើម។
៧. សម្រាកចិត្តកាយឲ្យជ្រះថ្លា បន្ទាប់មកជីវិតនឹងភ្លឺស្វាង
អ្នកត្រូវរកពេលរក្សាផ្លូវចិត្តឲ្យបានធូរស្រាល ហើយធ្វើវាដដែលៗឲ្យក្លាយជាទម្លាប់។ លំហែចិត្តដូចជា ងូតទឹកក្តៅឧណ្ឌៗ ដើរហាត់ប្រាណ ជិះកង់ ស្តាប់តន្រ្តី ជាដើម ដើម្បីស្រូបយកថាមពលធម្មជាតិដល់រាងកាយ៕