ធ្វើម៉េចទៅចេះតែឃ្លានពេលយប់? ទិចនិចទាំង ៥ យ៉ាងនេះអាចជួយបាន

  • 2020-07-29 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីយើងប្រហែលជាធ្លាប់ជួបប្រទះនឹងបញ្ហានេះជាក់ជាមិនខាន តែត្រូវតែអត់ទ្រាំដើម្បីថែរក្សារាងអោយនៅតែស្អាត។ ឈប់ព្រួយទៀតទៅ ហើយមកសាកល្បងនូវវិធីទាំង ៥ យ៉ាងនេះ៖

១. ទទួលទានទឹកអោយបានច្រើន

វិធីដែលល្អបំផុតនោះ គឹព្យាយាមទទួលទានទឹកអោយបានច្រើន ម្ដងបន្តិចៗ វាអាចជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបាត់ឈ្លាន បានល្អជាងពេលដែលទទួលបរិមាណច្រើនតែម្ដង។

២. ទទួលទានអាហារពេលល្ងាច

ការមិនទទួលទានអាហារពេលល្ងាចអាចនឹងជាមូលហេតុដែលធ្វើអោយអ្នកឃ្លាននៅពេលយប់ តែបើសិនជាអ្នកយល់ថាអាហារពេលអាចនឹងមិនល្អចំពោះការតមអាហាររបស់អ្នកនោះ អ្នកគួរទទួល ផ្លែឈើ បន្លែ ទឹកដោះគោស្រស់ និង អាហារបែបចម្ហុយ មុនម៉ោង ៧ ល្ងាច ដើម្បីអោយក្រពះរំលាយអាហារទាំងនេះបានល្អ។

៣. ដុសធ្មេញនៅពេលដែលអ្នកមានអារម្មណ៏ថាឃ្លាន

កុំឆ្ងល់អី វាជាការពិត នៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៏ថាឃ្លានពេលគួរប្រញាប់រត់ទៅដុសធ្មេញភ្លាម ព្រោះអ្នកអាចគិតថាអ្នកនឹងត្រូវដុសធ្មេញម្ដងទៀត បើសិនជាញាំម្ដង ហេតុនេះអ្នកអាចនឹងមិនមានអារម្មណ៏ចង់ដូចមុនទៀតឡើយ។

៤. ឆាប់ចូលគេង

បើសិនជាអ្នកឧស្សាហ៏ឃ្លាននៅពេលយប់ វិធីមួយដែលងាយបំផុតនោះគឺចូលគេងពីព្រលប់ ព្រោះអ្នកមិនអាចនឹងឃ្លានទេនៅពេលកំពុងគេង។ ការចូលគេងពីព្រលប់មិនត្រឹមតែដោះស្រាយបាននូវបញ្ហាឃ្លានមួយមុខទេ តែថែមទាំងមានគុណសម្បត្តិដល់សុខភាពអ្នកយ៉ាងច្រើនថែមទៀតផង។

៥. ទទួលទានទឹកដោះគោក្ដៅមួយកែវមុនចូលគេង

ប្រសិនបើវិធីទាំង ៤ នេះមិនមានប្រសិទ្ធភាពសម្រាប់អ្នកនោះ អញ្ចឹងញុំាតែម្ដងទៅ តែមិនមែនជាប្រភេទចំនីកំដរមាត់ រឺ មីកំប៉ុងអ្វីនោះទេ គឹទឹកដោះគោក្ដៅមួយកែរនឹងអាចជួយអោយអ្នកបាត់ឃ្លាន ហើយនឹងពោះជាក់ជាមិនខាន ។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម