លក្ខខណ្ឌសុខភាពអ្នកម្តាយបែបណា ទើបអាចសម្រាលធម្មជាតិបានក្រោយវះកាត់លើកទី១រួច?

  • 2020-07-28 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សព្វ​ថ្ងៃ​នេះ ស្រ្តី​ជា​ច្រើន​បាន​ប្រឈម​នឹង​ការ​សម្រាល​ដោយ​វះ​កាត់​ជា​បន្ត​បន្ទាប់។ ​យ៉ាង​ណាក៏​ដោយ ​ក្រោយ​ពី​វះ​កាត់​សម្រាប់​កូន​ទី​១​រួច ​នៅ​ពេល​មាន​កូន​ទី​២ ​ស្រ្តី​ជា​ច្រើន​​តែង​ដាក់​ចម្ងល់​ថា​តើ​​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន​ឬ​ទេ។

​ជា​ទូ​ទៅ​ក្នុង​ត្រី​មាស​ទី​២ ​ស្រ្តី​មាន​ផ្ទៃ​ពោះ​តម្រូវ​ការ​ចាំ​បាច់​ឲ្យ​ពិគ្រោះ​និង​ទទួល​យោបល់​ពី​វេជ្ជបណ្ឌិត។ ​បើ​សិន​ជា​អ្នក​ម្តាយ ចង់​ផ្តល់​កំណើត​ដល់​កូន​តាម​បែប​ធម្មជាតិ ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ដូច​ជា ​សុខភាព​អ្នក​ម្តាយ ​ទារក ស្នាម​ថ្នេរ និង​គម្លាត​នៃ​ការ​មាន​ផ្ទៃ​ពោះ​ផង​ដែរ។

ករណី​ដែល​អាច​ទៅ​រួច​សម្រាប់​ស្រ្តី​ធ្លាប់​វះ​កាត់​ចង់​សម្រាល​កូន​តាម​ធម្មជាតិ ​​រួម​បញ្ចូល​ដោយ៖

  • ត្រូវ​រក្សា​គម្លាត​មាន​ផ្ទៃ​ពោះ​លើក​ទី​២ ​យ៉ាង​ហោច ៣-៤ -​៥ ឆ្នាំ

  • ស្នាម​ថ្នេរ​វះកាត់​ចាស់​ត្រូវ​តែ​ជា​សះ​ស្បើយ ហើយ​សុខភាព​របស់​អ្នក​ម្តាយ​ទៀត​សោត​ក៏​​ត្រូវ​បរិបូរណ៍​ផង​ដែរ

  • ត្រូវ​ពិនិត្យ​ឲ្យ​មែន​ទែន​លើ​ស្នាម​វះ​កាត់​ចាស់​ដែល​នៅ​ផ្នែក​ខាង​ក្រោម។ ​ជា​ទូ​ទៅ​ការ​វះ​កាត់​បែង​ចែក​២​ប្រភេទ។ ​ការ​វះ​កាត់​ផ្តេក​ឬ​ផ្នែក​ខាង​លើ ដែល​​​មិន​មែន​ជា​ស្នាម​វះ​លើ​ពោះ​របស់​ស្រ្តី​ទេ ហើយ​អ្នក​ម្តាយ​អាច​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​សម្រាល​កូន​បាន។ ប៉ុន្តែ​បើ​ជា​ការ​វះ​កាត់​បញ្ឈរ (ករណីស្រ្តីធ្លាប់វះកាត់ជំងឺណាមួយ) ស្រ្តី​មិន​អាច​សម្រាល​កូន​បាន​ញឹក​ញាប់​ទេ ព្រោះ​ហានិភ័យ​នៃ​ការ​វះ​កាត់​គឺ​ធំណាស់។ ​ម្ល៉ោះ​ហើយ ​​បើ​អ្នក​មិន​ដឹង​ច្បាស់​ពី​ប្រភេទ​ស្នាម​វះ​កាត់​របស់​អ្នក​ទេ អ្នក​មិន​គួរ​ភ្នាល់​អាយុ​ជីវិត​របស់​អ្នក​ដោយ​ការ​ព្យាយាម​សម្រាល​កូន​តាម​បែប​ធម្មជាតិ​នោះ​ឡើយ។

  • គ្មាន​ស្នាម​វះកាត់​ណាមួយ​លើ​ស្បូន

​- សុខភាព​​ម្តាយ​ស្ថេរភាព​ធម្មតា ​គ្មាន​ភាព​មិន​ប្រក្រតី​ក្នុង​ឆ្អឹង​អាង​ត្រគាក

  • មាន​ការ​តាម​ដាន​បាន​ត្រឹម​ត្រូវ​អំ​ពី​កំណើត​របស់​ទារក​លើក​នេះ

  • សម្រាល​នៅ​មន្ទីរពេទ្យ​ជាមួយ​គ្រូពេទ្យជំនាញ រួម ទាំង បំពាក់ ឧបករណ៍ អាច ទុក ចិត្ត បាន ក្នុង បន្ទប់​សម្រាល ដើម្បីចៀសវាងបញ្ហាណាមួយ នោះ​ក្រុម​គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម