បើចង់ធ្វើសក់ទឹករលកស្អាត គួរមើលតាមទម្រង់មុខសិន ទើបមិនខកបំណង!
- 2020-07-24 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ធ្វើសក់ទឹករលកស្អាត គួរមើលតាមទម្រង់មុខសិន ទើបមិនខកបំណង!
នារីៗគ្រប់រូបតែងមើលឃើញប្លែកពេលទម្លាក់សក់អស់ អាចជាសក់ត្រង់ រួញឫទឹករលកតិចៗទៅតាមស្តាយរបស់ខ្លួន។ តែទន្ទឹមហ្នឹងនេះ ក៏ត្រូវមើលថាទម្រង់មុខអ្នកសមនឹងមូ៉ដសក់ដែលអ្នកចង់ធ្វើឫអត់? ចុះបើចង់ឲ្យស្អាតប្លែក មើលមកមិនឆ្គងពេលទម្លាក់សក់នោះ អ្នកអាចមើលតាមម៉ូដខាងក្រោមនេះបាន៖
១. ទម្រង់មុខរាងពងក្រពើ
/Internship/PINII/5d43b5a0e92f5_1564718460.jpg)
/Internship/PINII/5d43b5d96116b_1564718520.jpg)
សម្រាប់អ្នកមានមុខពងក្រពើពិតជាសំណាងណាស់ ព្រោះមិនថាម៉ូដសក់បែបណាទេក៏មិនរើសមុខដែរ ដូចជា សក់ខ្លី សក់វែង សក់រួញ និងសក់រួញទឹករលក។ តែត្រូវដឹងថាអ្នកមិនគួរធ្វើម៉ូដសក់ត្រង់ស្មើគ្នានោះទេ មើលមកនឹងឆ្គង។
២. ទម្រង់មុខរាងវែង
/Internship/PINII/5d43b63441c53_1564718640.jpg)
/Internship/PINII/5d43b62941411_1564718580.jpg)
សម្រាប់អ្នកមានមុខវែងអាចកាត់សក់សេះបានដោយសារមុខអ្នកវែង ដូច្នេះពេលទម្លាក់សក់នឹងឃើញស្អាត។
៣. ទម្រង់មុខមូល
/Internship/PINII/5d43b680e5a20_1564718700.jpg)
/Internship/PINII/5d43b68c3c205_1564718700.jpg)
សម្រាប់អ្នកមានមុខមូលគួរតែធ្វើសក់ទម្លាក់តែរាងទឹករលកធំៗបន្តិចទើបមើលមកស្អាត។
៤. ទម្រង់មុខរាងបេះដូង
/Internship/PINII/5d43b6e673c4b_1564718820.jpg)
/Internship/PINII/5d43b6f9e8f6a_1564718820.jpg)
សម្រាប់អ្នកមានមុខរាងបេះដូងតែងមានថ្ងាសធំនិងថ្ពាល់ធំ ដូច្នេះធ្វើសក់ទឹករលកទម្លាក់មកនឹងមើលឃើញសម។
៥. ទម្រង់មុខរាងការ៉េ
/Internship/PINII/5d43b766e8a6d_1564718940.jpg)
/Internship/PINII/5d43b77c31b55_1564718940.jpg)
សម្រាប់អ្នកមានមុខរាងការ៉េមានថ្ងាសនិងថ្ពាល់វែងស្មើគ្នា ដូច្នេះគួរធ្វើសក់ទឹករលកធំៗរាងរលុងស្មើដើម្បីឲ្យសមនឹងផ្ទៃមុខ។
៦. ទម្រង់មុខរាងស្រួចដូចត្បូង
/Internship/PINII/5d43b7d6275a2_1564719060.jpg)
/Internship/PINII/5d43b7e6a8895_1564719060.jpg)
សម្រាប់អ្នកមានមុខបែបនេះគឺមានថ្ងាសនិងចង្ការតូច អញ្ចឹងមានថ្ពាល់ធំទូលាយ។ ដូច្នេះគួរតែធ្វើសក់រួញទឹករលកដើម្បីឃើញថ្ពាល់តូច។
បើមើលដឹងតាមទម្រង់មុខហើយ សាកធ្វើតាមខាងលើទៅដឹងតែស្អាតប្លែកភ្នែកម៉ង ពេលធ្វើម៉ូដសក់ទឹករលក៕
ចុចអានបន្ត៖