ម៉ូដសក់កូរ៉េ ៣ម៉ូដស្អាតឥតខ្ចោះ ដែលត្រូវនឹងទម្រង់មុខមិត្តៗនារី ស្ទើរតែគ្រប់រូប
- 2020-07-20 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់កូរ៉េ ៣ម៉ូដស្អាតឥតខ្ចោះ ដែលត្រូវនឹងទម្រង់មុខមិត្តៗនារី ស្ទើរតែគ្រប់រូប
សម្រាប់អ្នកចង់បានមុខមើលទៅក្មេងជាងវ័យ ហើយមិនចំណាយពេលធ្វើសក់ច្រើនមុនចេញពីផ្ទះនោះ អាចសាកម៉ូដសក់កូរ៉េ ៣ម៉ូដខាងក្រោមនេះបាន។
១. សក់ត្រង់ ប្រាស់ស្មា
ក្រោយឆ្លងកាត់ម៉ូដសក់ជាច្រើន នៅទីបំផុត កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo ត្រូវបានទស្សនិកជនវាយតម្លៃថា ស្អាតបំផុតពេលកាត់ម៉ូដសក់នេះ។ ម៉ូដសក់នេះ មិនត្រឹមតែជួយឲ្យអ្នកទុក មើលទៅក្មេងជាងវ័យនោះទេ វាថែមទាំងមើលទៅថ្លៃថ្នូរ និងស៊ីវិល័យជាទីបំផុត។
២. ម៉ូដហួសស្មា សក់សេះ
ខណៈសក់វែងដល់ចង្កេះ អាចធ្វើឲ្យអ្នកពិបាកធ្វើម៉ូដ និងថែរក្សា ថែមទាំងអាចធ្វើឲ្យយើងមើលទៅចាស់ជាងវ័យនោះ សក់វែងហួសស្មា តែមិនដល់ចង្កេះ ធ្វើឲ្យអ្នកមើលទៅស្រទន់។ បើចង់ឲ្យរឹតតែស្រស់ស្អាត អ្នកអាចគួបផ្សំបានជាមួយនឹងសក់សេះ ហើយលាបពណ៌ស្រាលៗ ដើម្បីមើលទៅឲ្យកាន់តែស្រស់ថ្លា។
៣. សក់ក្ដោប
សម្រាប់អ្នកដែលចង់លេងធំ ហើយមើលទៅប្លែកខ្លាំង មិនធ្លាប់ឃើញ អ្នកអាចកាត់សក់ម៉ូដក្ដោបងត្រឹមកញ្ចឹងកនេះបាន។ ម៉ូដនេះ អាចជួយឲ្យអ្នកមានឆ្កឹងថ្ពាល់ខ្ពស់លាក់បានចំណុចនេះយ៉ាងល្អ។ ម៉ូដនេះជួយឲ្យអ្នកដែលមានមុខធំប្រែជាតូច ហើយមើលទៅឆ្លាតវៃ និងរហ័សរហួន៕