ទម្លាប់នៃការគេងរបស់អ្នកជាប្រចំាជួយប្រាប់អ្នកពីបុគ្គលិកលក្ខណៈរបស់អ្នកបាន

  • 2020-07-13 05:00:00
  • ចំនួនមតិ 166 | ចំនួនចែករំលែក 163

តើអ្នកមានទម្លាប់នៃការគេងយ៉ាងដូចម្តេចដែរ? អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងពីអត្ថន័យនៃទម្លាប់ ឬ របៀប​នៃ​ការគេងរបស់អ្នក។ មានមនុស្សមួយចំនួនចូលចិត្តគេងត្រង់ខ្លួន អ្នកខ្លះគេងផ្អៀងទៅខាងស្តំា ខ្លះខាង​ឆ្វេង និងទម្លាប់ផ្សេងៗទៀត។ ដូច្នោះហើយ បន្ទាប់ពីអ្នកអាចអត្ថបទនេះហើយ អ្នកនឹងបាន​ដឹង​ពីបុគ្គលិក​លក្ខណៈ​របស់អ្នកបានតាមរយៈការគេង។ អត្ថន័យនៃរូបនីមួយៗមានដូចជា៖

រូបទី ១

សម្រាប់អ្នកមានទម្លាប់គេងដូចរូបនេះវិញ ជើងរបស់អ្នកមិនអាចដាក់ឲ្យស្មើនឹងជង្គង់បានមានន័យថា អ្នកគឺ​ជា​មនុស្ស​មានចិត្តស្ងប់ស្ងាត់ និងគួរឲ្យទុកចិត្តបាន។ វាមិនមែនជារឿងងាយឡើងក្នុងការធ្វើឲ្យអ្នកអន់ចិត្ត ហើយ​អ្នក​ក៏​មិនខ្លាចរឿងនៅថ្ងៃអនាគតដែរ។ អ្នកនៅតែអាចញញឹមបាន ទោះបីជាមាន​ភាព​លំបាកវេទនាយ៉ាងណាក្តី ក៏​អ្នក​នៅតែរីករាយនៅក្នុងជីវិត។

រូបទី ២

ប្រសិនបើអ្នកគេងក្នុងទម្រង់ដូចទារកនៅក្នុងផ្ទៃ មានន័យថាអ្នកជាមនុស្សដែលត្រូវការការពារ ការយល់​និងក្តី​អា​ណិត​អាសូរ។ ការគេងរុញជើងបែបនេះ មានន័យថាអ្នកត្រូវកាត់​បញ្ហាចេញ​ពីខ្លួនអ្នកដែល​អ្នកតែង​ជួបប្រទះ​នា​ពេល​សព្វថ្ងៃ។ រីឯចំណុចដែលផ្តល់នូវសក្តានុពលសម្រាប់អ្នកនោះគឺ ការរៀនផាត់រូប ការរៀនរំា ឬសរសេរ blogជាដើម។

រូបទី ៣

ប្រសិនបើអ្នកគេងផ្កាប់មុខ មានន័យថាអ្នកអាចជាដឹកនំាម្នាក់។ អ្នកជាមនុស្សដែលធ្វើអ្វីតាមតែការ​ចិត្តមាន​និង​មាន​គំនិតផ្តួចផ្តើម ដូច្នោះហើយ អ្នកត្រូវតែធ្វើអ្វីតាម​លំដាប់លំ​ដោយទំាង​រឿងផ្ទាល់​ខ្លួន​និង​អាជីពរបស់អ្នក។ ជា​ធម្មតា អ្នកជាមនុស្សដែល​មានគម្រោងទុកមុនមុន​ពេលធ្វើការ​អ្វីមួយ​និងមិនចូលចិត្តការភ្ញាក់ផ្អើលឡើយ។ លើស​ពីនេះ អ្នកជាមនុស្សមានសមត្ថភាពត​ស៊ូនិង​មានអារម្មណ៍ចេះទទួលខុស​ត្រូវដើម្បីទទួល​បាន​ជោគ​ជ័យ។

រូបទី ៤

ប្រសិនបើអ្នកគេងដាក់ដងខ្លួនដូចរូបនេះ មានន័យថា អ្នកទំនងជាមនុស្សបែបវិជ្ជមានស្រឡាញ់ជីវិត ដែល​ជា​អ្នក​ទាក់ទាញការយកចិត្តទុកនៅផ្នែកកណ្តាលនិងស្រឡាញ់ក្រុមហ៊ុនល្អៗ។ អ្នកធ្វើការ​ដោយ​រាងច​ចេស​រឹង​រូស​បន្តិច ប៉ុន្តែតាមការសមហេតុសមផល អ្នកជាមនុស្សចូលចិត្តនិយាយការពិត។ សម្រាប់​មនុស្ស​ដែល​មានកា​រ​គេង​បែប​នេះភាគច្រើនជាមនុស្សដែលមានបុគ្គលិកលក្ខណៈខ្លំាង។​

រូបទី ៥

ប្រសិនបើអ្នកគេងដងខ្លួនត្រង់ស្មើដូចនាយទាហាននោះ មានន័យថា អ្នកជាមនុស្សចេះប្រែប្រួលបានល្អ ជា​មនុស្ស​ដែលមានគោលដៅក្នុងជីវិត និងមានគំនិតមុតមំាដើម្បីសម្រេចរឿងនោះ។ មានពេលខ្លះ អ្នកអាច​ជា​មនុស្ស​តឹងតែង ម៉ត់ចត់ និងមានការទាមទារ តែភាគច្រើនគឺអ្នកទាមទារពីខ្លួនឯងច្រើនជាង។

រូបទី ៦

ប្រសិនបើអ្នកគេងដូចសត្វក្រសាលដោយុជើងម្ខាងលើកឡើងលើ មានន័យ​ថា​បុគ្គលិក​លក្ខណៈ​របស់​អ្នកមិន​អាច​ទាយទុកបានឡើយដោយជារឿយៗអ្នកតែងតែមានដំណើរផ្សងព្រេងញឹក​ញាប់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អារម្មណ៍​របស់អ្នកតែងផ្លាស់​ប្តូរជារឿយៗងាយធ្វើ​ឲ្យអ្នកជុំវិញខ្លួនមាន​ការយល់ច្រឡំ។ ជារឿយៗ​អ្នក​មាន​ការ​ពិបាក​សម្រេចចិត្តនិងធ្វើការសម្រេចចិត្ត។ នៅក្នុងជីវិតប្រចំាថ្ងៃនិងជីវិតការងារ អ្នក​មាន​ចំណូល​ចិត្ត​ខាង​ភាព​ស្ថិត​ស្ថេរ សន្តិភាព ស្ងៀបស្ងាត់ និងម៉ត់ចត់៕

ចុចអានបន្ត៖

ជ្រើសរើសរូបមួយដែលអ្នកគិតថាមានភាពស្ងប់ស្ងាត់បំផុត ដើម្បីដឹងពីបុគ្គលិកលក្ខណៈអ្នក

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន