៧ ជំហានផ្លាស់ប្តូរម្រាមដៃរបស់អ្នកទៅជាស្លីមស្រឡូន គួរឲ្យចង់ប៉ះ

  • 2020-07-10 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្រាម​ដៃ​ម៉ត់​រលោង គ្មាន​ស្នាម​ជ្រួញ​ជា​ក្តី​ប្រាថ្នា​របស់​មិត្ត​នារី​គ្រប់​រូប។ ​ម្ល៉ោះ​ហើយ​ការ​លាប​ត្រឹម​​សម្រាប់​ប្រអប់​ដៃ​មួយ​មុខ ​មិន​គ្រប់​គ្រាន់​ឡើយ។ ​អ្នក​គួរ​អនុវត្ត​វិធី​មួយ​ចំនួន​បន្ថែម​​ទៀត។

​មុន​ចាប់​ផ្ដើម​ម៉ាស្សា​ម្រាម​​ដៃ ​មិត្ត​នារី​គប្បី​លាប​គ្រីម​សម្រាប់​ប្រអប់​ដៃ​ដើម្បី​ឲ្យ​ជាតិ​សំណើម​ទៅ​ចិញ្ចឹម​កោសិកា​ម្រាម​ដៃ ​​បង្កើត​ភាព​ងាយ​ស្រួល​ និង​ស្បែក​ដៃ​មើល​ទៅ​ទន់​ម៉ត់​រលោង មាន​ជាតិ​ទឹក។ ​ហើយ​នៅ​ពេល​អ្នក​លាប​គ្រីម​រួច ​អ្នក​គួរ​ចាប់​ផ្តើម​ម៉ាស្សា​ប្រអប់​ដៃ​ដោយ​ប្រើ​ម្រាម​ដៃ​ឈ្លី​​ថ្នមៗ​​​តាម​ជំហាន​ទាំង​៧​នេះ។

១. ជំហាន​ទី​១៖

​លា​ម្រាម​ដៃ​ឲ្យ​ឃ្លាត​ៗ​ពី​គ្នា​តាម​ដែល​អាច​ទៅ​រួច ​បន្ទាប់​មក​ចាប់​ផ្តើម​វិល​ចូល​គ្នា​វិញ ដោយ​ដំបូង​ផ្តើម​ពី​មេដៃ​ទៅ​ចង្អុល​ដៃ។ ​បន្ទាប់​មក​ពី​ចង្អុល​ដៃ​ទៅ​ដៃ​កណ្តាល ​រួច​ដៃ​កណ្តាល​ទៅ​ដៃ​នាង និង​ចុង​ក្រោយ​ទៅ​កូន​ដៃ។ ​រួច​ត្រលប់​ច្រាស​មក​វិញ ដោយ​ផ្តើម​​ពី​កូន​ដៃ​ទៅ​ដៃ​នាង​វិញ​ជា​បន្ត​បន្ទាប់។

២. ជំហាន​ទី​២៖

យក​ម្រាម​ដៃ​ទាំង​៥​ផ្គុំ​ចូល​គ្នា​ឡើង​លើ។ ​បន្ទាប់​មក​ប្តូរ​មក​ជា​ក្តាប់​ដៃ​វិញ ដោយ​ព្យាយាម​ក្តាប់​យ៉ាង​ណា​ឲ្យ​ណែន​កាន់​តែ​ល្អ។

៣. ជំហាន​ទី​៣៖

ដាក់​ម្រាម​ដៃ​ឲ្យ​ត្រង់ ​បន្ទាប់​មក​យក​មេ​ដៃ​ម្ខាង​ទៀត​មក​ច្របាច់​ឈ្លី​ពី​​ពាក់កណ្តាល​ម្រាម​របស់​ដៃ​ចង្អុល​ចុះ​ទៅ​ក្រោម​​ដល់​ចុង​ដៃ។ ​បន្ទាប់​មក​ចាប់​ពី​គល់​ដល់​ចុង​តែ​ម្តង។ ​អនុវត្ត​របៀប​នេះ​គ្រប់​ម្រាម​ដៃ​ទាំង​អស់​ដូច​ៗ​គ្នា។ ចល​នា​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​​រត់​​និង​ដំណើរ​ការ​បាន​ល្អ ។​

៤. ជំហាន​ទី​៤៖

ថ្ពក់​ម្រាម​ដៃ​ទាំង​អស់​ចូល​គ្នា ​ហើយ​បត់​ចុះ​ក្រោម រួច​បត់​ឡើង​លើ​វិញ ដែល​វិធី​​នេះ​ជួយ​ចលនា​សាច់​ដុះ​ម្រាម​ដៃ អាច​បំបាត់​ភាព​ជ្រីវជ្រួញ​របស់​ស្បែក​ដៃ​បាន។

៥. ជំហាន​ទី​៥៖

​យក​ម្រាម​ដៃ​​មួយ​ច្របាច់​ឈ្លី​លើ​បាត​ដៃ​នៅ​ត្រង់​ក្រោម​​មេ​ដៃ​​ចុះ​ក្រោម​ជា​រង្វង់​ចាប់​ពី​ក្រោម​ដល់​ខាង​លើ ចូល​ក្នុង​ចេញ​ក្រៅ​ដដែរ​ៗ​ចំនួន​៣​ដង។ ​បន្ទាប់​មក​ប្តូរ​ពី​ប្រើ​ម្រាម​ដៃ មក​ប្រើ​កដៃ​វិញ ​ដោយ​ឈ្លី​លើ​ទី​តាំង​ដដែរ ដោយ​ចោល​នា​ដូច​គ្នា។ ​វិធី​នេះ​ជួយ​ឲ្យ​សាច់​ដុំ​បាន​សម្រាក ​បង្កើន​អារម្មណ៍​ល្អ មាន​​ផា​សុក​ភាព។ ​ប្រសិន​បើ​អ្នក​ម៉ាស្សា​ឲ្យ​បាន​ទៀង​ទាត់​នៅ​ចំនុច​នេះ ​ក៏​នឹង​ជួយ​បំបាត់​អាការៈ​ក្អួត​ចង្អោរ ​ស្រ្តេស ​និង​អាការៈ​មិន​ស្រួល​ខ្លួន​មួយ​ចំនួន​បាន​ដែរ។

​​៦. ជំហាន​ទី​៦៖

ប្រើ​ជង្គង់​របស់​ម្រាម​​​ដៃ​២ គៀប​ម្រាម​ដៃ​មួយ​ទៀតដោយ​កន្រ្ទាក់​ចេញ​មក​ខ្លាំង​ៗ​ល្មម គ្រប់​ម្រាម​ដៃ។ ​

​​.៧ ​ជំហាន​ទី​៧៖

ជំហាន​ចុង​ក្រោយ​នេះ ​គឺ​លាប​គ្រីម​សម្រាប់​ប្រអប់​ដៃ ត្រង់​កន្លែង​ដែល​មាន​ស្នាម​ជ្រួញនិង​ក្រិន។ ​វា​នឹង​ជួយ​កាត់​បន្ថយ​ស្នាម​គ្រឿម ​មិន​រលោង ជួយ​ការពារ​ដៃ​ និង​ទន់​រលោង។ ​តែ​អ្នក​ត្រូវ​លាប​ដោយ​ម៉ាស្សា​ជា​រង្វង់​ៗ​ឈ្លី​ចេញ​ពី​ចំនុច​មួយ​ទៅ​ចំនុច​មួយ​របស់​ម្រាម​ដៃ ដើម្បី​ជា​លំហាត់​ប្រាណ​សម្រាប់​ម្រាម​ដៃ និង​ជួយ​ឲ្យ​គ្រីម​ជ្រាប​ចូល​សព្វ​ល្អ​ដើម្បី​អាច​ចិញ្ចឹម​កោសិកា​ម្រាម​ដៃ​បាន។ ​មិន​តែ​ប៉ុណ្ណោះ ​ក៏​ជួយ​ដល់​ចលនា​ឈាម​រត់ ​ឲ្យ​ដំណើរ​ការ​បាន​ល្អ​ជាង​មុន​ផង​ដែរ។

កុំ​ភ្លេច​អនុវត្ត​៧​ជំហាន​ងាយ​ៗ​ខាង​លើ​នេះ ​ដោយ​ចំណាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ​នោះ​អ្នក​នឹង​ទទួល​បាន​ម្រាម​ដៃ​ទន់​ស្រឡូន ​វែង​ៗ ទន់​រលោង​តាម​​បែប​ធម្មជាតិ និង​មាន​ផាសុកភាព​ជា​មិន​ខាន៕

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម