តើខែកក្កដានេះ នឹងមានរឿងអ្វីកើតឡើងចំពោះអ្នក សាករើសបៀរមួយសន្លឹក

  • 2020-07-01 05:05:00
  • ចំនួនមតិ 250 | ចំនួនចែករំលែក 278

​ក្នុង​ខែ​៧​នេះ មាន​រយៈ ពេល​៣១​ថ្ងៃ ហេតុ​នេះ​អ្នក​ត្រូវ​ឆ្លង​កាត់​រឿង​ជា​ច្រើន​។ ​ប្រសិន​បើ​អ្នក​​ ចង់​ដឹង​ថា​អំឡុង​ខែ​កក្កដា​នេះ ​​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក សូម​សាក​ល្បង​រើស​សន្លឹក​បៀរ​មួយ​ ដើម្បី​ដឹង​ច្បាស់។

១. ប្រសិន​បើ​ជម្រើស​របស់​អ្នក​គឺ​ជា​កាត​ A ​មាន​ន័យ​ថា ​ក្នុង​ខែ​កក្កដា​នេះ ​គឺ​ជា​ខែ​ពោរពេញ​ដោយ​សុខ​សន្តិភាព​មួយ​សម្រាប់​អ្នក។ ​មិន​ថា​ការងារ ​ការ​សិក្សា ​ព្រម​ទាំង​ខ្សែ​ជីវិត ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​និង​រលូន​ផង​ដែរ។ លើស​ពី​នេះ ​អ្នក​ក៏​មិន​រង​នូវ​បញ្ហា​ធំ​ឬ​ឧបសគ្គ​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​ឡើយ។

ម្យ៉ាង​ទៀត ​បើសិន​​អ្នក​ត្រូវ​ប្រឈម​នឹង​រឿង​អ្វី​មួយ ​ក៏​​រឿង​ទាំង​នោះ​មិន​មែន​ជា​បញ្ហា​ចោទ​ធំ​នោះ​ដែរ។ ​ម្ល៉ោះ​ហើយ ​អ្នក​មិន​បាច់​បារម្ភ​អំពី​រឿង​នេះ​ទេ។ ​អ្នក​មាន​សិទ្ធ​សម្រេច​​និង​ធ្វើ​ជា​ម្ចាស់​លើ​បញ្ហា​ទាំង​នោះ​បាន ។ អ្វី​ក៏​ដោយ​ដែល​អ្នក​ជ្រើស​រើស ​លទ្ធផល​ចេញ​មក​នឹង​មិន​ប៉ះ​ពាល់​ធំ​ដល់​ខ្សែ​ជីវិត​របស់​អ្នក​ឡើយ។ ​គ្រប់​យ៉ាង​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​​ដូច​ការ​ប៉ង​ប្រាថ្នា។

យ៉ាង​ណា​ក៏​ដោយ ​​ខែ​កក្កដា​នេះ ​ក៏​ជា​អំឡុង​ពេល​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​ការ​គិត​វិជ្ជមាន ជឿ​ជាក់​លើ​ខ្លួន​ឯង ហើយ​បើ​អ្នក​ធ្វើ​បាន​នោះ​អ្នក​នឹង​រក​​ឃើញ​គ្រប់​យ៉ាង​ដើរ​តាម​ទិស​ដៅ​ត្រឹម​ត្រូវ​មិន​ខាន។

២. ប្រសិន​បើ​អ្នក​ជ្រើស​រើស​កាតB ​បង្ហាញ​ថា គ្រប់​យ៉ាង​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ វា​នឹង​សម្រេច​បាន​ដោយ​សមត្ថភាព​ខ្លួន​ឯង​ផ្ទាល់​ដោយ​មិន​បាច់​ពឹង​​ពាក់​នរណា។ កាន់​តែ​ពិសេស​នោះ គម្រោង​ដែល​អ្នក​តែង​រំពឹង​ទុក​ពី​សមិទ្ធិផល នឹង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់ ហេតុ​នេះ​មិន​គួរ​ពន្យារ​ពេល​ពឹង​ផ្អែក​លើ​ភាគី​ទី​៣ ឲ្យ​ជួយ​លើ​គម្រោង​ទាំង​នេះ​ឡើយ។

ថ្វី​ដ្បិ​ត​ថា ​អំឡុង​អនុវត្ត​គម្រោង​ទាំង​នេះ អ្នក​ប្រឈម​នឹង​ការ​លំបាក​មួយ​ចំនួន ​រហូត​រា​រែក​ចង់​ហា​មាត់​សុំ​ជំនួយ​យ៉ាង​ណា​ក៏​ដោយ ​តែ​​អ្នក​នូវ​មិន​ដាច់​ចិត្ត​បោះ​បង់​ហើយ​ព្យាយាម​បន្ត​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ ដូច្នេះ សូម​ផ្ដោត​លើ​ទិស​ដៅ និង​ព្យាយាម​បំពេញ​វា​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ​តាម​ដែល​អាច​ទៅ​រួច។

មាន​តែ​វិធី​នេះ​ម្យ៉ាង​ប៉ុណ្ណោះ ​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​គ្រប់​យ៉ាង ​ម្ល៉ោះ​ហើយ​អ្នក​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដើម្បី​សមិទ្ធិផល​នេះ​ចេញ​ផ្លែ​ផ្កា​មក​ជា​ទី​គាប់​ចិត្ត។ ចង​ចាំ​ថា ​ត្រូវ​មាន​ភាព​ម៉ត់​ចត់​លើ​កិច្ច​ការ ព្រម​ទាំង​បំពេញ​វា​តាម​វិធី​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ទៅ​រួច នោះ​ជោគជ័យ​នឹង​ចូល​មក​រក​អ្នក​យ៉ាង​លឿន​បំផុត។

៣. ប្រសិន​បើ​ចិត្ត​របស់​អ្នក​ប្រាប់​ឲ្យ​​ជ្រើស​រើស​កាត C សូម​ចូល​រួម​អបអរសាទរ​ផង​។ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ អ្នក​នឹង​អាច​ឈាន​ឆ្ពោះ​ទៅ​ដល់​កំពូល គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​តាម​ទិស​ដៅ​ត្រឹម​ត្រូវ ហើយ​អ្នក​នឹង​សម្រេច​បាន​តាម​គោល​បំណង​របស់​ខ្លួន។ ​ហេតុ​នេះ ​​មិន​បាច់​បារម្ភ​អំពី​អ្វី​ច្រើន​ឡើយ។ អ្នក​នឹង​យល់​ថា ទី​បំផុត​គ្រប់​យ៉ាង​ដែល​អ្នក​បាន​រៀប​ចំ​មក ​វា​អាច​​ចេញ​ជា​រូប​រាង​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ។

បន្ទាប់​ពី​នោះ ​អ្នក​នឹង​មាន​ពេល​វេលា​ច្រើន​ដើម្បី​សម្រាក រីក​រាយ​បាន​ខ្លះ​​ក្នុង​ជីវិត​នេះ។ ​សូម្បី​មនុស្ស​នៅ​ជុំ​វិញ​​អ្នក ​រួម​ទាំង​សាច់​ញាតិ មិត្ត​ភក្កិ ​និង​អ្នក​ធ្វើ​ការ​ជា​ច្រើន ក៏​​​ចូល​រួម​ត្រេក​អរ​ជាមួយ​អ្នក​ផង​ដែរ។ ដូចនេះ ​សូម​រីករាយ​ពេល​​វេលា​ដ៏​មាន​ន័យ​នេះ។

៤. ប្រសិន​បើ​ជម្រើស​របស់​អ្នក គឺ​កាត D ​សូម​ចូល​រួម​​ត្រេក​អរ​ផង។ ដោយ​សារ​តែ​ការ​ប៉ិន​ប្រសប់ ភាព​រហ័ស​រហួន វៃ​ឆ្លាត ធ្វើ​ឲ្យ​អ្នក​​មាន​លទ្ធភាព​​​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ត្រចះ​ត្រចង់​តាម​គោលដៅ និង​បំណង​ប្រាថ្នា​របស់​អ្នក​បាន។ ​គ្រប់​យ៉ាង​ដែល​អ្នក​ចំណាយ​ពេល​រង់​ចាំ​ជា​យូរ​ ​ទី​បំផុត​ក៏​សម្រេច​បាន​ហើយ។

​យ៉ាង​ណា​ក៏​ដោយ សូម​កុំ​ប្រឹង​កាត់​សេចក្ដី​លើ​នរណា​ដោយ​គ្រាន់​តែ​មើល​លើ​សម្បក​ក្រៅ និង​​ពី​ជំនាញ​របស់​គេ​ឲ្យ​សោះ ​ព្រោះ​បើ​អ្នក​​គិត​បែប​នេះ​នឹង​បង្កើត​ការ​លំបាក​ដល់​ខ្លួន​ឯង ដោយសារ​​លើ​លោក​នេះ​គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ​

ដូច​នេះ បើ​អ្នក​អាច​ក្ដោប​ឱកាស​បាន​ហើយ ​សូម​កុំ​អៀន​ខ្មាស​នឹង​ហា​មាត់​សុំ​ជំនួយ​ពីបុគ្គល​ដែល​អ្នក​ជឿ​ទុក​ចិត្ត។ ​ដោយ​សារ​​មាន​​តែ​វិធី​នេះ​ទេ ​ដែល​ជួយ​ពន្លឿន​ក្ដី​ស្រមៃ​របស់​អ្នក​ឲ្យ​កា្លយ​ជា​ការ​ពិត​ឆាប់​រហ័ស។ ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សុំ​ជំនួយ​ពី​នរណា​​ម្នាក់​អី ​ពិសេស​មនុស្ស​ដែល​តែង​ផ្ដល់​ក្ដី​ស្រលាញ់​និង​​ឲ្យ​តម្លៃ​លើ​អ្នក ព្រោះ​ពួក​គេ​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ជួយ ព្រម​ទាំង​គាំ​ទ្រ​អ្នក​ពេញ​ទំហឹង ដើម្បី​ជម្រុញ​អ្នក​ឲ្យ​ទៅ​ដល់​គោល​ដៅ​យ៉ាង​ពិត​ប្រាកដ៕

​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា