ជីវិត​​គ្មាន​​​​​​​ថ្ងៃ​​​​​​​​​​រីក​​​​ចម្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​មុខ​​​ទេ បើអ្នក​​​​​​​​​​នៅ​​​ប្រកាន់​​​ទម្លាប់​​​៥​​​​​​​​​​នេះ​​ទៀត

  • 2020-06-30 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

​​​​​​​មនុស្ស​​​យើង​​​​​​​មាន​​ជិវិត​​​​​តែ​មួយ​​​​​​ដូច​​​​គ្នា ​​​​​​​​​​​​នរណា​ក៏​​​ចង់​​បាន​ភាព​​រីក​​​ចម្រើន​​​រុង​​រឿង ចង់​មាន​លុយ​​​ចាយ​​​​​រស់​ស្រួល​​ដែរ។ ​​អ្នក​​ខ្លះ​​​​ចង់​មាន​​​​នឹង​គេ​​ ប៉ុន្តែ​​មិន​​​​​​ចេះ​​ខិត​ខំ បែរ​ជា​​​​​ដេក​​ចាំ​រំពឹង​​​​​​លើ​​​ព្រេង​​​សំណាង​ទៅ​​​វិញ។ ​​​​​​​​​​បើ​​អ្នក​​​​​​​នៅ​ប្រកាន់​​​ទម្លាប់​​​​​​​៥នេះ​​ទៀត ​​​ជីវិត​​​​​​​​អាច​​​​​​ធ្លាក់​​ថយ​ក្រោយ​​​​ ឬ​​នៅ​​នឹងថ្កល់​​​​គ្មាន​​​ថ្ងៃ​​​ភ្លឺ​​​ស្វាង​​​​អភិវឌ្ឍ​​​ទៅ​​មុខ​​​នោះ​ទេ។

១. ​​គ្មាន​​​គោល​​ដៅ

​​​​​​​រាល់​​ថ្ងៃ​​​​​​​​បើក​​​​ភ្នែក​​ឡើង​​​​​ មិន​​ដឹង​​​ថា​​​ខ្លួន​ឯង​​ត្រូវ​ធ្វើ​​អ្វី​ខ្លះ​​ ត្រូវ​​ដើរ​ទៅ​​ផ្លូវ​ណា​ទើប​​ល្អ​​ ព្រោះ​​អ្នក​គ្មាន​​​​ផែនការ​​​សម្រាប់​​​​​​​​ថ្ងៃ​​ស្អែក​​​ និង​គ្មាន​​គោល​ដៅ​​​ច្បាស់​​លាស់​​​​សម្រាប់​​​​​​​​​​​ពេល​​​អនាគត ​រស់​មួយ​​​ថ្ងៃ​​​​​​​​​​​​​​​ឲ្យ​​រួច​​តែ​​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ​។

២. សម្ភារៈ​​និយម​​​ជ្រុល​ពេក

​តើ​​អ្នក​​​ធ្លាប់​​​​​សង្កេត​​ដែរ​ទេ​​ អ្នក​មាន​​​​​​​​​​​​​​​ទ្រព្យ​​ហូរហៀរ​ឬ​​​​មហា​​​សេដ្ឋី​​​មួយ​​​​ចំនួន ​គេ​​មិន​សូវ​​​​ចូលចិត្ត​​​​បង្អួត​​​បង្អាញ​​​របស់​​ឲ្យ​នរណា​​​​​​​​​​​​​​​​​ស្ញប់ស្ញែង​​ឡើយ​​។ ​​​​​​សម្រាប់​​​អ្នក​​ខ្លះ​​​ក្នុង​​​សម័យ​នេះ​វិញ ​​​មិន​​សូវ​ជា​​មាន​​ប៉ុន្មាន​​​ទេ តែ​​​​​​​​​​​ចូល​​ចិត្ត​ប្រើ​​​​​របស់​​​​ថ្លៃៗ ចូល​​ហាង​ល្បី ជួន​​កាល​សឹង​តែ​​​​​ខ្ចី​​​លុយ​​​គេ​​ថែម​​ក៏​​មាន ​​ឲ្យ​​​តែ​​បាន​ឡូយ​​​​​​ហ៊ឺហារ​មួយ​​​​ពេល។ ​​​​​មនុស្ស​​ដែល​ធ្វើ​អ្វី​​​​មួយ​​ផ្តោត​​​​​​តែ​​លើ​​សំបក​ក្រៅ​​បែប​នេះ​​ គ្មាន​​បាន​​​​​ប្រយោជន៍​អ្វី​​មក​​​វិញ​​​​​​​​​​ក្រៅ​ពី​​​​​ហិន​​​ហោច​​​​នោះ​​ទេ។

៣. ច្រណែន​​ពេល​ឃើញ​​​​គេ​មាន​បាន

បើ​​​​រវល់​​តែ​​អង្គុយ​​​​​​ច្រណែន​​​​ ពេល​ឃើញ​អ្នក​​ដទៃ​​​​មាន​​​​​​​បាន​ តើ​អ្នក​​មាន​ពេល​​​​​​​ឯណា​​​​​​ ដើម្បី​​​​​​គិត​គូ​ពី​ជីវិត​​ផ្ទាល់​​​ខ្លួន​នោះ​? គួរ​​លៃកល​​​យក​ពេល​​​វេលា​​ដ៏​​មាន​​តម្លៃ​​​​​​​​​​​របស់​​​អ្នក ទៅ​​​ធ្វើ​​កិច្ច​ការ​​​ណា​​ដែល​​​នាំ​​​ផល​​​ប្រយោជន៍​​សម្រាប់​​​ខ្លួន​​​ឯង​​​វិញ​​​​ប្រសើរ​ជាង នៅ​ស្ងៀម​​ចាំ​​តាម​ដាន​តែ​រឿង​គេ។​

៤. ​មិន​ចេះ​អត់​​ធ្មត់

មនុស្ស​ដែល​​មិន​ចេះ​​អត់​​ធ្មត់ អាច​នឹង​មាន​លឿន​ ប៉ុន្តែ​មិន​​សូវ​​គង់​​​វង្ស​បាន​យូរ​​​​ប៉ុន្មាន​ទេ ព្រោះ​​មនុស្ស​ប្រភេទ​​នេះ​​​​ច្រើន​តែ​មាន​​គំនិត​​មានៈ​​ យក​ត្រូវ​តែ​ឯង​ ​​​មិន​​​​​​​​​​​​​ចេះ​​គោរព​មេកើយ​​​​​​និង​មិន​ចូល​ចិត្ត​ស្តាប់​​ឬ​​នៅ​ក្រោម​​ការ​បញ្ជា​​របស់​​អ្នក​​ផ្សេង។ បែប​នេះ​​​​​ហើយ ទើប​ធ្វើ​​ឲ្យ​​ជីវិត​​​​ពិបាក​រស់​​នៅ​​​ក្នុង​​​សង្គម ដោយ​​សារ​​តែ​​​ភាព​​​មិន​​​ចុះ​សម្រុង​​​​ជាមួយ​​គេ។

៥. ​ខ្ជះ​ខ្ជាយ​​​ពេល​​​ធ្វើ​​រឿង​​​​​ឥត​​ប្រយោជន៍

​​​​​​​​​​​​​​មួយ​​ថ្ងៃៗ​​​​​​ចូល​ចិត្ត​​តែ​​​ខ្ជះខ្ជាយ​​ពេល ​​​ចុច​ទូរសព្ទ ​តាម​​ដាន​តារា​​​ល្បី ​ដេក​​​ច្រើន ​និយាយ​​ដើម​ ​ឬ​ទៅ​​​​ជ្រោម​ជ្រែង​​​​ពី​​​​​បញ្ហា​​​អ្នក​ដទៃ​ ដោយ​ភ្លេច​​​​គិត​ថា តាម​ពិត​​​​​​​​​​ជា​ខ្លួន​​​អ្នក​​ទេ​​ដែល​​​កំពុង​តែ​​​មាន​​​​​បញ្ហា​ធំ​ជាង​គេ​​ទៅ​ទៀត ព្រោះ​​​អ្នក​​​​​​​​​​​​​​បាន​​បណ្តោយ​​​​ឲ្យ​​ពេល​​វេលា​​កន្លង​​ហួស​​ដោយ​​គ្មាន​​ន័យ​​​​អ្វី​​​​​ទាល់​​តែ​​សោះ​​​។

​​​ជិវិត​​ខ្លី​​ខ្លាំង​​​ណាស់​​ ចូរ​​​ព្យាយាម​​​​​​ធ្វើ​​​រឿង​​ណា​​ដែល​​​​​នាំ​​ឲ្យ​អ្នក​​រីកចម្រើន ហើយ​​កុំ​ផ្តោត​​​​​លើ​សំបក​​ក្រៅ​​​​​​​ខ្លាំង​​​ពេក ព្រោះ​​​វា​​មិន​សំខាន់​​ដូច​ជា​​លទ្ធផល​​​​​ជាក់​​​ស្តែង ដែល​​អ្នក​​​ខំ​ធ្វើ​​ចេញ​​ពី​​ចិត្ត​​នោះ​ទេ៕​​​​​

ចុចអានបន្ត៖ ​​​​​​​មនុស្ស​​​យើង​​​​​​​មាន​​ជិវិត​​​​​តែ​មួយ​​​​​​ដូច​​​​គ្នា ​​​​​​​​​​​​នរណា​ក៏​​​ចង់​​បាន​ភាព​​រីក​​​ចម្រើន​​​រុង​​រឿង ​​​​​​​​​​​​​

ប្រភព៖ postsod ប្រែ​សម្រួល៖ ដេត ឈុនអ៉ី