ច្រមុះរបស់តារាកូរ៉េ Hyun Jae ក្រុម The Boyz ខ្ពស់ខ្លាំង រហូតអ្នកផ្សេងពិបាកនឹងវះកាត់ឲ្យដូច

  • 2020-06-29 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​រូប​សម្បត្តិ​អំណោយ​ផល​ពី​ធម្មជាតិ តារា​ចម្រៀង​ប្រុស​កំពុង​ឡើង​កូដ Hyun Jae មក​ពី​ក្រុម The Boyz មាន​អ្នក​គាំទ្រ​ជា​ច្រើន។ តែ​ច្រមុះ​ដែល​ស្រស់​ស្អាត​របស់​លោក​ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រាប់​ថា មិន​អាច​ត្រាប់​បាន​ឡើយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្រង​រូបភាព​របស់​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ឈ្មោះ Hyun Jae ក្រុម​ចម្រៀង The Boyz ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កូរ៉េ ក្រោយ​ពេលលោក​ចូល​រួម​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង Road to Kingdom។

ប្រៀប​ធៀប​រូប​របស់​ប្រុស​​ស្អាត​វ័យ ២៣​ឆ្នាំ កាល​ពី​ក្មេង គេ​សង្កេត​ឃើញ​ថា លោក​មាន​រូប​សម្បត្តិ​ស្អាត​ពី​ធម្មជាតិ គ្មាន​អ្វី​ផ្លាស់​ប្ដូរ ដោយមនុស្ស​ជា​ច្រើន​លើក​ឡើង​ថា លោក​ស្អាត​ដូច​រូប​គំនូរ។

មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​លេច​ធ្លោ ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៧ ក៏​ជា​ Lead Vocal (សមាជិក​ចម្រៀង​ក្បែរ​ឯក) របស់​ក្រុម​ខ្លួន​ផង​ដែរ។ ជាមួយ​នឹង​កម្ពស់ ១,៨១ម៉ែត្រ Hyun Jae មាន​ច្រមុះ​ខ្ពស់​ខ្លាំង​កម្រ​រក​បាន។

បណ្ដាញ​ព័ត៌មាន Theqoo បាន​រាយការណ៍​ថា ពួក​គេ​ប្រទះ​ឃើញ​អ្នក​គាំទ្រ​កាន់​រូប​របស់​តារា​ប្រុស​នេះ​ទៅ​ពេទ្យ​កែ​សម្ផស្ស​ដើម្បី​ត្រាប់​តាម តែ​បាន​ត្រឹម​ត្រលប់​មកវិញ ដ្បិត​​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា រាង​ច្រមុះ​របស់ Hyun Jae ខ្ពស់​ខ្លាំង​ពេក មិន​អាច​ធ្វើ​តាម​បាន​ឡើយ បើ​នៅ​តែ​ដាច់​អហង្ការ​ធ្វើ​តាម អាច​បណ្ដាល​ឲ្យ​ស្លាប់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម