ជ្រើសរើសសត្វទីទុយមួយ ដើម្បីដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នក
- 2020-06-25 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសសត្វទីទុយមួយ ដើម្បីដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នក
តើអ្នកចូលចិត្តសត្វទីទុយដែរឬទេ? ជារឿយៗ អ្នកប្រហែលជាធ្លាប់សាលល្បងល្បែងចិត្តសាស្ត្រនានាដែលជួយបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកតែម្តង។ ថ្ងៃនេះប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីល្បែងចិត្តសាស្ត្រអំពីការជ្រើសរើសសត្វទីទុយគួរឲ្យស្រឡាញ់ទំាងបួន ដើម្បីដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នក។ ដូច្នោះអត្ថន័យនៃទីទុយនីមួយៗរួមមាន៖
សត្វទីទុយ A
គុណសម្បត្តិ៖ អ្នកមានគុណសម្បត្តិទាក់ទងនឹងការយល់ដឹងនិងការវិនិច្ឆ័យគឺល្អបំផុត។ នៅក្នុងពេលតែមួយ អ្នកមានការប្រតិបត្តិចិត្តដ៏រឹងមំានិងមានភាពតស៊ូជានិច្ច។ អ្នកមានបុគ្គលិកលក្ខណៈយុត្តិធម៌និងស្រឡាញ់សុខសន្តិភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកកើតមកអមជាមួយនឹងភាពឆើតឆាយនិងសម្រស់ដ៏គួរឲ្យកោតសរសើរ។
គុណវិបត្តិ៖ អ្នកមានការអាណិតនឹងខ្លួនឯង។ មានពេលខ្លះអ្នកផ្តល់ឲ្យអ្នកដទៃមានអារម្មណ៍សង្ស័យ ខុសធម្មតា និងការសងសឹកដោយមានការភ័ន្តច្រឡំទៀតផង។
សត្វទីទុយ B
គុណសម្បត្តិ៖ អ្នកជាមនុស្សសេរីនិងមានគំនិតបែបសុទិដ្ឋិនិយម។ បើនិយាយពីកម្រិតខាងវីញ្ញាណវិញ អ្នកទន្ទឹងរង់ចំាជីវិតដែលគ្មានការរំាងស្ទះដូចជាខ្យល់។ អ្នកមានបុគ្គលិកលក្ខណៈស្មោះត្រង់ គិតរឿងល្អៗ និងតែងតែផ្តល់ឲ្យអ្នកដទៃមានភាពកក់ក្តៅនិងរីករាយជានិច្ច។
គុណវិបត្តិ៖ អ្នកមានការទប់ចិត្តខ្លួនឯងឬបណ្តោយខ្លួនឯង។ វាមានភាពងាយស្រួលណាស់នៅពេលណាអ្នករង់ចំាធ្វើរឿងអ្វីមួយត្រឹមតែបីនាទីតែប៉ុណ្ណោះ។
សត្វទីទុយ C
គុណសម្បត្តិ៖ អ្នកជាមនុស្សពោរពេញទៅដោយការច្នៃប្រឌិត មានមហិច្ឆតា និងឧត្តមគតិ។ ក្នុងពេលតែមួយ ពិភពលោកហាក់បីផ្តល់ឲ្យអ្នកនូវទំនុកចិត្តនិងភាពថ្លៃថ្នូរ។ និយាយរួមអ្នកជាមនុស្សដែលមានចិត្តសប្បុរសធម៌និងរីករាយ ។
គុណវិបត្តិ៖ អ្នកឆាប់មានអារម្មណ៍មិនថារឿងអ្វីឡើយប្រៀបដូចជាព្រះចន្ទគឺពោរពេញដោយពពកនិងមានរយៈពេលខ្លី រីឯអារម្មណ៍របស់អ្នកក៏មិនច្បាស់លាស់ដូចគ្នាដែរ។
សត្វទីទុយ D
គុណសម្បត្តិ៖ អ្នកមានគំនិតបង្កើតអ្វីថ្មីៗនិងជាមនុស្សឯករាជ្យ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជាមនុស្សចូលចិត្តសេរីភាពនិងភាពជាបុគ្គលរៀងៗខ្លួន តែអ្នកក៏ជាមនុស្សមនោសញ្ចេតនាផងដែរ។
គុណវិបត្តិ៖ អ្នកមានការប្រឆំាងដ៏ចម្លែក។ អ្នកហាក់បីដូចជាមានភាពទៀងទាត់ តែមិនមានរូបភាពណាមួយច្បាស់លាស់ទេ ហើយវាគឺជាអាកប្បកិរិយាដែលមិនអាចទាយទុកជាមុនបាន។
បន្ទាប់ពីអានអត្ថន័យនៃសត្វទីទុយនីមួយៗខាងលើរួចហើយ តើអ្នកមានចំណុចមួយណាដូចដែរឫទេ? ប្រសិនបើមាន កុំភ្លេចចូរខមមិនខាងក្រោមអត្ថបទផងណា៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ជ្រើសរើសនារីជោគជ័យម្នាក់ក្នុងរូបនេះ ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក