ទម្លាយជម្រើសវះកាត់កែសម្ផស្ស៣ធំៗ ដែលនារីថៃនិយមធ្វើនៅកូរ៉េ
- 2020-06-17 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយជម្រើសវះកាត់កែសម្ផស្ស៣ធំៗ ដែលនារីថៃនិយមធ្វើនៅកូរ៉េ
បើនិយាយពីប្រទេសល្បីល្បាញខាងវះកាត់កែសម្ផស្ស គ្មាននរណដែលមិនបោះឆ្នោតឲ្យកូរ៉េខាងត្បូងឡើយ។ សូម្បីតែគ្រឿងសម្អាងនិងឥទ្ធិពលផាត់មុខបែបស្ទីលប្រទេសនេះ ក៏ធ្វើឲ្យសម្រស់របស់មនុស្សស្រីប្រែប្រួលភ្លាមៗផងដែរ។ ដូចនេះហើយ នារីថៃជាច្រើនសម្រេចចិត្តហោះទៅប្រទេសល្បីខាង K-Pop នេះ ដោយពួកគេនិយមលើការវះកាត់ចំនួនធំៗ៣។
ការវះកាត់ពេញនិយមដែលជាប់ចំណាត់ថ្នាក់លេខ៣
នោះគឺការវះកាត់ដើមទ្រូង ដែលមើលទៅឲ្យដូចធម្មជាតិ តែទ្រូងមិនតូចជ្រុលពេកឡើយ។ ការវះកាត់នេះ តម្រូវឲ្យមានបន្ថែមឲ្យមើលទៅដើមទ្រូងមូលក្លំ បែបធម្មជាតិព្រមទាំងឆាប់ជះសះស្បើយនិងដើរបានធម្មតា ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវះកាត់រួច។
ការវះកាត់ពេញនិយមដែលជាប់ចំណាត់ថ្នាក់លេខ ២
ប្រទេសកូរ៉េខាងត្បូងមានឈ្មោះបោះសម្លេងលើផ្នែកវះកាត់កែសម្ផស្សពិសេសផ្នែកមុខ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ដូច្នេះ នារីថៃតែងហោះទៅប្រទេសនេះដើម្បីវះកាត់ទម្រង់មុខឲ្យចេញរាង V វះកាត់ឆ្អឹងថ្គាមកុំឲ្យឃើញមុខធំពេកជាដើម ។
ការវះកាត់ពេញនិយមបំផុតដែលជាប់ចំណាត់ថ្នាក់លេខ១
ទំនោរថ្មីបំផុតនាពេលបច្ចុប្បន្ននេះ គឺការវះកាត់ភ្នែក ឲ្យមើលទៅធំតាមបែបធម្មជាតិ។ គ្រប់គ្នាសុទ្ធតែមិនចង់បានភ្នែកតូច លឹប ព្រោះត្រូវគេមើលទៅហាក់ដូចជាមនុស្សមិនសូវឆ្លាត និងមិនស្វាហាប់។ ហេតុនេះ នារីថៃក៏ចង់បានភ្នែកបែបធំ បើកឡើងជាមួយត្របកភ្នែក និងមានស្រទាប់ខាងក្រោមភ្នែក ដែលមើលទៅជួយឲ្យពួកគេក្មេង និងស្រស់ស្អាតទ្វេដង។
ខាងក្រោមនេះ ជាកម្រងរូបភាពមុននិងក្រោយវះកាត់របស់នារីថៃនៅប្រទេសកូរ៉េខាងត្បូង៖