ធ្លាប់តែដឹងពីវិបត្តិរបស់មនុស្សស្រី តែទុក្ខសោកទាំងឡាយនេះរបស់មនុស្សប្រុសមានអ្នកណាយល់ឬអត់
- 2020-06-12 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែដឹងពីវិបត្តិរបស់មនុស្សស្រី តែទុក្ខសោកទាំងឡាយនេះរបស់មនុស្សប្រុសមានអ្នកណាយល់ឬអត់
នៅពេលរឿងស្មើភាពគ្នាកាន់តែកើនឡើង មិនថាមនុស្សប្រុស ឬស្រីនោះទេ សុទ្ធតែមានទុក្ខដូចគ្នា។ យ៉ាងណាក្ដី ផ្ទុយពីមនុស្សស្រីដែលគេងាយយល់ពីទុក្ខសោករបស់នាងជាងនោះ វិបត្តិរបស់មនុស្សប្រុសភាគច្រើនត្រូវលួចកប់ក្នុងទ្រូង។ ខាងក្រោមនេះគឺជារឿងកង្វល់របស់មនុស្សប្រុសដែលមិនសូវហ៊ាននិយាយចេញមក។
១. កង្វល់ធំជាងគេនោះគឺ មិនដឹងធំទៅ អាចជ្រោមជ្រែងគ្រប់គ្រាន់ឲ្យឪពុកម្ដាយឬអត់។ មិនចង់មានបានអ្វីលើសគេឡើយ សុំត្រឹមពេលចាស់ទៅឪពុកម្ដាយមិនបាច់ធ្វើការធ្ងន់ទៀតប៉ុណ្ណោះ។
២. លួចស្រលាញ់គេ តែអ្នកណាទៅហ៊ាននិយាយចេញមក បើដឹងលទ្ធផលបាត់ទៅហើយ។
៣. ធ្វើអ្វីក៏គ្មានជំនឿចិត្តលើខ្លួនឯងព្រោះតែពាក្យមួយម៉ាត់គត់គឺ៖ ក្រ។
៤. ងប់ងល់ធ្វើការ ងប់ងល់ថែមម៉ោង ដល់ពេលដឹងខ្លួន សង្សាររត់តាមអ្នកផ្សេងដែលមានជាងខ្លួនបាត់។
៥. ទោះបីពេលខ្លះពិបាកចិត្តរឿងច្រើន ក៏មិនហ៊ាននិយាយចេញមក ព្រោះខ្លាចគេថាមនុស្សទន់ខ្សោយ ឬមិនចេះពុះពារជាដើម។
៦. ស្រាប់តែថ្ងៃមួយ សង្សារខឹង ក៏មិនដឹងថានាងខឹងមកពីមូលហេតុអ្វី ព្រោះរវល់ខ្លាំងពេក។
៧. ពេលខ្លះបែកបាក់ស្នេហា ក៏ចង់យំម្ដង ឲ្យបានធូរទ្រូង តែដោយសារខ្លាចកែវភ្នែកអ្នកផង ក៏សម្ងំលេបទឹកភ្នែកចូលខាងក្នុងវិញ៕