តារា​ស្រី​ខ្មែរ​ល្បី​ៗ​ ស្អាត​ៗ​ប៉ុន្មាន​ដួង​នេះ ហ៊ឺហា​ណាស់​ជិះ​រថយន្ត​ប្រណិត​ម៉ាក​​ដូច​ៗ​គ្នា!

  • 2020-06-11 08:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿយ​ៗ តែង​ឃើញ​សារព័ត៌មាន​បង្ហាញ​ពី​ជីវិត​ហ៊ឺហា​របស់​សិល្បករ​អន្តរជាតិ​ដែល​លុយ ឡាន វីឡា រស់​ក្នុង​ភាព​ស្តុកស្តម្ភ។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​តារា​ក្នុង​ស្រុក​របស់​យើង​វិញ ត្បិត​តែ​មិន​អាន​ប្រៀប​ផ្ទឹម​បាន​ជាមួយ​គេ ប៉ុន្តែ​សិល្បករ​យើង ពិសេស​អ្នក​ល្បី​ៗ ក៏​រស់​ភាព​ហ៊ឺហា​មិន​ធម្មតា​ឡើយ ស្រប​ពេល​ពួក​គេ​ម្នាក់ៗ​មាន​ទ្រព្យ និង​អចលនទ្រព្យ​សរុប​ខ្ទង់​រាប់​លាន​ដុល្លារ​អាមេរិក​ដែរ។

លើក​យកសិល្បការិនី​ខ្មែរ​ៗ​ល្បី ៥នាក់​ខាង​ក្រោម ដែល​ពួក​គេ​មាន​រឿង​ដូច​គ្នា​ត្រង់​ថា ម្នាក់​ៗ​សុទ្ធ​តែ​មាន​រថយន្ត​ប្រណិត​ម៉ាក Porsche ធ្វើ​ជា​មធ្យោបាយ​ម្នាក់​១​គ្រឿង​ដូច​គ្នា នេះ​មិន​គិត​ពី​រថយន្ត​ផ្សេង​ទៀត​ដែល​ពួក​គេ​មាន​ផង។ និយាយ​ត្រឹម​រថយន្ត​ម៉ាក​ខាង​លើ​នេះ គឺ​ថា​តម្លៃ​ពិត​ជា​ខ្ពស់​ធម្មតា ដែល​មាន​ចាប់​ពី​ជាង ១០ម៉ឺន ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

១.ពេជ្រ សោភា៖ តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​នាំ​ចូល​រថយន្ត Porsche បន្ថែម​ពី​លើ​រថយន្ត​របស់​នាង​ដែល​មាន​ស្រាប់​ម៉ាក Rank Rover កាល​ពី​ចុង​ឆ្នាំ ២០១៩។ រថយន្ត​ថ្មី​របស់​នាង ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​តម្លៃ​ថា ខ្ទង់​ប្រមាណ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក។ ទាំងពីរ​រថយន្ត​បូក​បញ្ចូល​គ្នា ខ្លាញី​របស់​ហង្សមាស បាន​ចំណាយ​ដល់​ទៅ​ជាង ៣០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ភាព​ហ៊ឺហា​នេះ គេ​ដឹង​ថា សោភា បាន​កាក់​កប​ខ្លាំង​ជា​មួយ​មុខ​ជំនួញ​រកស៊ី​លក់គ្រឿង Cosmetics បន្ថែម​ពី​លើ​អាជីព​សិល្បៈ​ច្រៀង និង​ធ្វើ​តារា​តំណាង​ផលិតផល ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​នាង ដែល​មួយ​១​ឆ្នាំ​នាង​អាច​ប្រមូល​បានរាប់​សិបម៉ឺន​ដុល្លារ​ឯណោះ។

២.ពេជ្រ សូលីកា៖ តារា​ស្រី ដែល​ទើប​នឹង​សម្រាល​បុត្រ​រួច​នេះ ក៏​ហ៊ឺហា​ដោយ Porsche ដែរ។ ត្បិត​ថា បាន​បាត់​មុខ​ច្រើន​ឆ្នាំ​ជាមួយ​ចចាមអារ៉ាម​ស្នេហ៍​ជាមួយ​លោក​ផ្កាយ​២ ប៉ុន្តែ សូលីកា បាន​លេច​មុខ​វិញ ដោយ​នៅ​តែ​រក្សា​បាន​នាម​ជា​តារា​ស្រី​កំពូល​មួយ​រូប។ ដូច្នេះ​ហើយ ទើប​នឹង​ទទួល​បាន​ឱកាស​ថ្មី​ជាមួយ​ហង្សមាស។ និយាយ​ពី​រថយន្ត​ប្រណិត​ដែល​តារា​ស្រី ប្រើ​វិញ​នោះ គឺ​មាន​តម្លៃ​ជាង ២០ម៉ឺនដុល្លារ​អាមេរិក។

៣.ស៊ិន យូប៊ិន៖ តីត Freshie Girl លេខ១ ឆ្នាំ២០១៣នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា នាង​ក៏​ជិះ​រថយន្ត Porsche ពណ៌ស មួយ​គ្រឿង​ដែរ ដែល​រថយន្ត​នោះ​តម្លៃ​ជាង១០ម៉ឺនដុល្លារ។ ភាព​ហ៊ឺហា របស់​តារា​សម្ដែង បាន​នាំ​ឲ្យ​ការ​សង្ស័យ​មួយ​ចំនួន​ពី​ប្រភព​ទុន​ប្រើ​សម្រាប់​នាំ​យក​រថយន្ត​ប្រណិត​នេះ​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​នាង​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ជាមួយ​កូន​ប្រុស​សេដ្ឋី​មួយ​រូប​នៅ​ស្រុក​ខ្មែរ។ តាម​ព័ត៌មាន យូប៊ីន ​ត្រូវ​កូន​របស់​អភិជន​រូប​នោះ តាម​ស្រឡាញ់​នាង​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ហើយ គេ​មិន​ដឹង​នៅ​ឡើយ​ថា នេះ​ជា​កាដូ​ពី​បុរស​ត្រកូល​អភិជន ឬ​យ៉ាង​ណា។

៤.តេង លក្ខិណា៖ តារា​ស្រី​សាច់​ស​ដូច​ពង​មាន់​បក​រូប​នេះ ហាក់​មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ឡើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាប់​ចាប់​ពី​នាង​បាន​ប្ដូរ​អាជីព​ពី​ពិការិនី​ទូរទស្សន៍​មក​ជា​តារាចម្រៀង។ ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី ត្រូវ​បាន​គេ​ដឹង​ថា នាង​ក៏​រស់​នៅ​ក្នុង​ភាព​ស្តុកស្ដម្ភ​មិន​ធម្មតា​ដែរ។ លក្ខិណា ត្រូវ​បាន​គេ​ឃើញ​នាង​មាន​ប្រើ​រថយន្ត​ទំនើប​មួយ​គ្រឿងម៉ាក Porche ម៉ូដែល Panamera។ តាម​អ្នក​នៅ​កៀក​នឹង​រថយន្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ មាន​តម្លៃ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​ឡើយ ពោល​គឺ​ចាប់​ពី​ជាង​១០ម៉ឺន​ឡើង​ទៅ ដោយ​ប្រែ​ប្រួល​ទៅ​តាម​ប្រភេទ​ឆ្នាំ និង​លក្ខណៈ Full Option ឬ​អត់​ទៀត។

៥.គង់ វង្សយ៉ាទី៖ តារា​ស្រី​ដើមទ្រូង​ទ្រលុកទ្រលន់ ត្រូវ​បាន​គេ​ដឹង​ថា​មាន រថយន្ត Lexus LX 570 ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ​ហើយ។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ ២០១៩ នាង​ក៏​បាន​ទិញ​បន្ថែម​រថយន្ត Porsche មួយ​គ្រឿង​ទៀត​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​រថយន្ត​ទី​១។ ដោយ​សារ​តែ​បែប​នេះ នាង​គេ​ត្រូវ​ភ្ជាប់​ជាមួយ​ចំណង​ស្នេហ៍​លោក​ផ្កាយ ៤ មួយ​រូប។ ប៉ុន្តែ​ខុស​ពី​តារា​ស្រី​ផ្សេង​ៗ យ៉ាទី ចេញ​មុខ​បក​ស្រាយ​ភ្លាម​ៗ​ថា សម័យ​នេះ គេ​អាច​ទិញ​រថយន្ត​ដោយ​បង់​រំលស់​បាន។ ម្យ៉ាង​នេះ គ្រួសារ​នាង ជា​អ្នក​ធូរធារ ស្រាប់​ដែល​បច្ចុប្បន្ន​មាន​រថយន្ត​ដល់​ទៅ ៥​គ្រឿង​ឯណោះ​សម្រាប់​ជិះ​ឆ្លាស់​គ្នា៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម