រូប​ភាព​ចាស់​របស់​កំពូល​តារា​ប្រុស​៣​រូប អាយុ​ក្បែ៥០ តែ​មិនចេះ​​ចាស់​សោះ​ត្រូវ​គេ​ជីក​ឡើង​វិញ

  • 2020-06-11 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​មាន​អាយុ​៤០​ប្លាយ ជិត​ចូល​៥០​អស់​ហើយ​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​តារា​ប្រុស​ចិន និង​កូរ៉េ​៣​រូប​នេះ​នៅ​តែ​ក្មេង​ល្ហក់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លលេង​ថា ប្រហែល​មក​ពី​ពួក​គេ​ញ៉ាំ​សាច់​ថាំង ចេង​ហើយ​ទើប​រក្សា​បាន​ដូច​នេះ​រហូត។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Weibo បាន​នាំ​គ្នា​រក​ឃើញ​រូបភាព​ដ៏​កម្រ​មួយ នោះ​គឺ​រូប​ថត​មួយ​សន្លឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​របស់​កំពូល​តារា​សម្ដែង​ប្រុស​៣​រូប Won Bin, Jimmy Lin និង Wallace Chung។

នៅ​ក្នុង​រូប​នេះ គេ​សង្កេត​ឃើញ​ថា ប្រុស​ស្អាត​ចិន​២​រូប​គឺ Jimmy និង Wallace សុទ្ធតែ​មាន​អាយុ​​៣០ ឯ​ប្រុស​ស្អាត​កូរ៉េ Won Bin នៅ​ពេល​នោះ ទើប​មាន​អាយុ​៣០​គត់។ យ៉ាងណាក្ដី គេ​មិន​ឃើញ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​អាយុ​រវាង​សិល្បករ​ទាំង​៣​ឡើយ។

ក្រោយ​រយៈ​ពេល​១៣ឆ្នាំ បច្ចុប្បន្ន​កំពូល​តារា​សម្ដែង​ទាំង​៣​ សុទ្ធតែ​មាន​អាយុ​ក្រៅ ៤០ ខ្លះ​ជិត​៥០​ឆ្នាំ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​រាង ក៏​ដូច​ជា​រូប​សម្បត្តិ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ច្រើន។ នៅ​ពេល​នេះ Jimmy Lin បាន​មាន​កូន​៣​នាក់​ទៅ​ហើយ។ Won Bin ក៏​បាន​រៀបការ នៅ​តែ Wallace Chung ដែល​ឯកា​តែឯង។ គិត​ត្រឹម​ឆ្នាំ ២០២០ Won Bin មាន​អាយុ ៤៣​ឆ្នាំ។ Jimmy Lin អាយុ ៤៥​ឆ្នាំ និង Wallace Chung អាយុ​៤៦​ឆ្នាំ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម