រៀន​មើល​ចិត្ត​​មនុស្ស​តាម​រយៈ​ទម្រង់​​​ថ្ងាស​​ផ្សេងៗ​គ្នា

  • 2020-06-04 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ការ​​បង្ហាញ​ប្រាប់​​របស់​នរវិទូបាន​បញ្ជាក់​ថា​ ​​ទម្រង់​មុខ​របស់​​​​មនុស្ស​​អាច​បង្ហាញ​​ពី​​​​​អត្តចរិត​​​ខុសៗ​​គ្នា ជាពិសេស​​​ថ្ងាស​ជា​កន្លែង​មួយ​ ដែល​អាច​ទម្លាយ​​អាថ៌កំបាំង​របស់​អ្នក។

១. ថ្ងាស​ធំ​ទូលាយ​

​ជា​មនុស្ស​ចេះ​​​គិត​ជ្រៅ​ជ្រះ ​អាច​វិភាគ និង​​វាយ​តម្លៃ​បាន​ល្អ។ អ្នក​ឆ្លាត គិត​លឿន​និង​ច្បាស់​លាស់។ អ្នក​ដែល​មាន​​ថ្ងាស​បែប​នេះ​ ភាគ​ច្រើន ក្លាយ​ជាអ្នក​សង្កេត​ការ មេធាវី ​អ្នក​បង្កើត​យុទ្ធសាស្ត្រ​​ជា​ដើម។ ត្រូវ​​​ខំប្រឹង​​ប្រែង​ឈោង​ចាប់​​គោល​ដៅ​​ជា​និច្ច នោះ​អ្នក​នឹង​ជោគជ័យ​មិន​ខាន។

២. ​ថ្ងាស​តូច​ចង្អៀត

​​​អ្នក​ជា​មនុស្ស​រក្សា​តម្លៃ​ក្នុង​ខ្លួន និង​មាន​គោលការណ៍​មួយ​សម្រាប់​ខ្លួន​ឯង ហើយ​គ្មាន​នរណា​ម្នាក់​អាច​មក​បំផ្លាញ​​បាន​ឡើយ​ ព្រោះ​​កិច្ចការ​​ទាំង​នោះ​​​តែង​តែ​ដំណើរ​ការ​ដូច​អ្វី​​​​ដែល​​បាន​កំណត់​​ទុក ​ដូច្នេះ​អ្នក​​ពេញ​​ចិត្ត​រីករាយ​​​នឹង​​លទ្ធផល​ទទួល​បាន។

៣. ថ្ងាស​នៅ​ផ្នែក​​​ខាង​លើ​ មាន​​ទទឹង​ត្រង់​​ស្មើ

អ្នក​​រឹង​មាំ និង​មាន​ភាព​​វ័យ​​ឆ្លាត​​ខ្លាំង​​ណាស់​​។ អ្នក​ស្ងប់​​​មនុស្ស​​ពូកែ​​និយាយ​កុហក ហើយ​គោរព​​​ឲ្យ​​តម្លៃ មនុស្ស​ដែល​​​ស្មោះ​ត្រង់ និង​​​មាន​គុណ​ចំពោះ​អ្នក។ បើ​អ្នក​មាន​ចិត្ត​ស្រលាញ់​​នរណា​ម្នាក់​ហើយ គឺ​ហ៊ាន​លះបង់​ជួយ​​គេ​​គ្រប់​ពេលវេលា។ ​​​អ្នក​​ព្យាយាម​ធ្វើ​ការងារ​​សព្វ​បែប​យ៉ាង និង​​​មាន​ភាព​​តស៊ូ​​រហូត​​​បាន​សម្រេច។ ចំណុច​អវិជ្ជមាន​​របស់​អ្នក​ ត្រង់​ថា​​រឹង​រូស​បន្តិច ​ដូច្នេះ​​​ទើប​ពិបាក​ទទួល​យក​គំនិត​​ផ្ទុយ​គ្នា​​​​ពី​អ្នក​ដទៃ។​

៤. ថ្ងាស​នៅ​ផ្នែក​​​ខាង​លើ មាន​រាង​កោង

​​​​​​​អ្នក​រួសរាយ មាន​​​អារម្មណ៍​ល្អ ​ចូល​ចិត្ត​សេរីភាព​ និង​សប្បាយ​រីករាយ​​​។ អ្នក​មិន​ចេះ​​ធ្វើ​ឲ្យ​ជីវិត​ធុញ​ទ្រាន់​ម្តង​ណា​ឡើយ ហើយ​ក៏​មិន​​ចេះ​នៅ​ឯកា​ម្នាក់​ឯង ដូច្នេះ​ជួបជុំ​គ្នា​ជាមួយ​មិត្តភ័ក្តិ ឬ​​កម្មវិធី​ជប់​​លៀង​​នានា ជា​អ្វី​ដែល​អ្នក​​ពេញ​ចិត្ត​បំផុត។ ទីណា​មាន​​វត្តមាន​របស់​អ្នក ទី​នោះ​ពោរពេញ​ទៅ​ដោយ​​សំណើច​​ក្អាកក្អាយ បរិយាកាស​ស្រស់​​បំព្រង។ ចូរ​រក្សា​​​​​ស្នាម​ញញឹម​មួយ​នេះ និង​​ប្រើ​ជីវិត​ឲ្យ​សប្បាយ​បែប​នេះ​តទៅ​មុខ​ទៀត។

៥. ថ្ងាស​មាន​រាង​អក្សរ​ M

​អ្នក​ដែល​​មាន​ថ្ងាស​​រាង​អក្សរ​ M ជា​មនុស្ស​ឆាប់​យល់​ការ​ និង​មាន​សតិ​​រឹង​មាំ​ល្អ។ ពួក​គេ​​មាន​សមត្ថភាព​ ក្នុង​ការ​វិនិច្ឆ័យ​និង​បង្កើត​គំនិត​ថ្មីៗ មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​​ឯង និង​​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ។ ​​​​គេ​ក៏​ជា​មនុស្ស​​​​មាន​អំណោយ​ទាន គេ​ឯង​ស្រលាញ់​ចូល​ចិត្ត​​ច្រើន។

៦. ​ថ្ងាស​មាន​រាង​​​ខ្ពស់​ដូច​​ភ្នំ

អ្នក​​ដែល​មាន​ទម្រង់​​ថ្ងាស​ខ្ពស់​បែប​នេះ ជា​មនុស្ស​​​មាន​ភាព​​រ៉ូមែន​ទិក​​ខ្លាំង​ណាស់ ព្រម​ទាំង​​​មាន​គំនិត​ច្នៃ​ប្រឌិត​​ខ្ពស់​​ផង​​ដែរ។ អ្នក​សុភាព​រាប​សារ ​និង​​ងាយ​​​ចុះ​សម្រុង​​ជា​មួយ​​មនុស្ស​​ជុំវិញ​​ខ្លួន។ ដឹង​អត់​​ ថា​​ជា​មនុស្ស​​សប្បាយ​​​​រីករាយ ហើយ​ក៏​មាន​សំណាង​ដែរ។

៧. ថ្ងាស​មាន​រាង​​រដិបរដុប​

​មនុស្ស​​មាន​​​​​​ថ្ងាស​រាង​​រដិបរដុប មាន​លក្ខណៈ​រឹងរូស មិន​សូវ​​​ចេះ​មាត់​ក និង​​ចូល​ចិត្ត​​ខ្វាយ​​ខ្វល់​ពី​អ្នក​ដទៃ ដូច្នេះ​ហើយ​បាន​ជា​ ជីវិត​​​របស់​ពួក​គេ​ហាក់​​​បី​​ដូច​ជា​តូច​ចង្អៀត និង​​​​​​មើល​ទៅ​​រាង​​ធុញ។ ​ម្យ៉ាង​ទៀត ចំណុច​​ខ្សោយ​​របស់​ទម្រង់​​ថ្ងាស​បែប​នេះ​​ បញ្ជាក់​​ថា គេ​មិន​​សូវ​ចេះ​គិត​​​​​​​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ជ្រាលជ្រៅ​​ និង​​គ្មាន​ភាព​​ច្បាស់​លាស់ ជា​ពិសេស​នៅ​ពេល​មាន​​​រឿង​អាសន្ន​កើត​​​ឡើង​៕

ចុចអានបន្ត៖

​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម