មុនលើថ្ងាសនឹងរលាយទៅជាផេះផង់ ដោយវិធីព្យាបាលនិងការពារទាំងនេះ

  • 2020-06-03 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មុន​លើ​ថ្ងាស ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​កើត​កង្វល់​បំផុត។ ​មូល​ហេតុ​អាច​មក​ពី​ការ​កុក​កុញ​នៃ​ខ្លាញ់​លើស កោសិកា​ស្បែក​ងាប់ ឬ​បាក់​តេរី​ដែល​បណ្តាល​​ឲ្យ​រលាក និង​ក្តៅ​ក្នុង​មិន​សូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​ដើម។ មួយ​ទៀត ​ក៏​អាច​មក​ពី​បញ្ហា​បម្រែ​បម្រួល​អរម៉ូន ឬ​ប្រតិកម្ម​ជា​មួយ​ថ្នាំ​លេប​​ផង​ដែរ។

រូបតំណាង

**១. វិធី​ព្យាបាល​មុន​លើ​ថ្ងាស**

  • ប្រើ​ស្រា្កប់​៖ ជា​ការ​ល្អ ​អ្នក​គួរ​ប្រើ​ស្រ្កាប់​ដោយ​ដុស​ថ្នម​ៗ ចៀស​វាង​ស្បែក​កកិត​ខ្លាំង​ទៅ​ជា​រលាក។

  • ជ្រើស​រើស​ផលិត​ផល​ដែល​ផ្ទុក​សារធាតុ​រ៉េទីណុល ​ឬ​ អាស៊ីត​វីតាមីន A ៖ ​អាស៊ីត​វីតាមីន A ​អាច​ជួយ​កម្ចាត់​​មុនដែល​កក​ស្ទះ​បាន ដូចនេះ​អ្នក​គួរ​លេប​វា​តែ​ពេល​យប់​បាន​ហើយ ព្រោះ​វា​ជួយ​ស្បែក​ឲ្យ​មាន​ពន្លឺ​ឡើង​វិញ។ ប៉ុន្តែ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ការ​ប្រើ​ក្នុង​បរិមាណ​ខ្ពស់​ពេក ​អាច​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា។

រូបតំណាង
  • បន្ថែម​ជាតិ​សំណើម​ដើម្បី​ឲ្យ​ស្បែក​មាន​ភាព​រឹង​មាំ៖ ត្រូវ​បញ្ឈប់​ផលិតផល​ណា​ដែល​មាន​សារធាតុ​ប្រេង​ច្រើន តែ​គួរ​ជ្រើស​ផលិត​ផល​ណា​មាន​ជាតិ​សំណើម​ខ្ពស់​វិញ។ ​វិធី​នេះ​ជួយ​ស្បែក​មិន​​ឲ្យ​បន្ត​កក​ស្ទះ​រន្ធ​ញើស ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​កាន់​តែ​ខ្លាំង។

  • សាក​ល្បង​ប្តូរ​សាប៊ូ​កក់​សក់ ឬ​ម្សៅ​ផាត់​មុខ​ចេញ៖ បើសិន​ជា​​អ្នក​សង្កេត​ឃើញ​ថា ​តាំង​ពី​ប្រើ​សាប៊ូ​កក់​សក់​ ឬ​ម្សៅ​ផាត់​មុខ​នោះ​មក ​ស្រាប់​តែ​កើត​មុន​លើ​ថ្ងាស​ច្រើន ​គួរ​ផ្លាស់​ប្តូរ​ចេញ​បន្ទាន់។ គួរ​ប្រើ​ផលិត​ផល​ណា​ដែល​គ្មាន​ផ្ទុក​ជាតិប៉ារ៉ាបែន គ្រឿង​ក្រអូប ជាតិ​សុរា សំយោគ​ពណ៌ ឬ​ជាតិ SLES ជាដើម។

  • ផឹក​ទឹក​​ឲ្យ​បាន​ច្រើន ​និង​សម្រួល​អារម្មណ៍​កុំ​តាន​តឹង​ពេក។

រូបតំណាង

២. ​របៀប​ការពារ​កុំ​ឲ្យ​កើត​មុន​លើ​ថ្ងាស​ម្តង​ទៀត

គ្មាន​អ្នក​ណា​ចង់​កើត​មុន​នោះ​ទេ មិន​ថា​លើ​ថ្ងាស ​​ឬ​សូម្បី​តែ​លើ​ដង​ខ្លួន។ ​ម្ល៉ោះ​ហើយ​កុំ​ឲ្យ​ផល​វិបាក​ទាំង​នេះ​កើត​មាន​ម្តង​ទៀត ​អ្នក​គួរ​អនុវត្ត​វិធី​ខា​ង​ក្រោម ​៖

  • លាង​សម្អាត​មុខ​ថ្នម​ៗ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ​ ចៀស​វាង​ដុស​មុខ​ខ្លាំងៗ
រូបតំណាង
  • កុំ​បណ្តោយ​ឲ្យ​សក់​អ្នក​ឡើង​ប្រេង​ខ្លាំង ​ឬ​យូរ​ថ្ងៃ​ទើប​កក់​សក់ ព្រោះ​ប្រេង​និង​សារធាតុ​កខ្វក់​របស់​សក់​ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន​​បាន​ដែរ​

  • ចៀស​វាង​ប្រើ​ផលិត​ផល​ជំនួយ​សក់​ដែល​ផ្ទុក​ជាតិ​ប្រេង

  • ប្រសិន​បើ​អ្នក​មាន​សក់​សេះ ជា​ដំបូន្មាន​គួរ​លើក​សក់​មុខ​ឲ្យ​ឡើង​លើ​ផុត​ៗ​តាម​ដែល​អាច​ធ្វើ​បាន

  • កុំ​ប្រើ​ដៃ​ទៅ​ប៉ះ​តំបន់​មុខ ព្រោះ​គ្រប់​ពេល​ដែល​ប៉ះ​វា​អាច​ចម្លង​បាក់​តេរី​តាម​រយៈ​ដៃ​របស់​យើង​​ទៅ​ដល់​រន្ធ​ញើស​លើ​មុខ​បាន។ ​បើ​សិន​ជា​អ្នក​ចង់​ប៉ះ​ផ្ទៃ​មុខ ​គួរ​លាង​សម្អាត​ដៃ​ជា​មុន​សិន។

រូបតំណាង

ប្រសិន​បើ​អ្នក​បាន​ព្យាយាម​​វិធី​សាស្រ្ត​ទាំង​នេះ​ហើយ តែ​នៅ​មិន​បាន​ផល ​គួរ​ទៅ​ជួប​​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ដំបូន្មាន ក៏​ដូច​ជា​ហ្វូម​លាង​មុខ​ពិសេស​សម្រាប់​ថែ​ទាំ​ស្បែក៕

អានបន្ត៖ ​៤​រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​​ស្អាត​ស​ខ្ចី​ដោយ​ប្រើ​រមៀត និង​គ្រឿង​ផ្សំ​ធម្មជាតិ​ងាយ​រក

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម