អ្នក​មាន​លុយ​ពិត​ប្រាកដ គេ​រិះ​ថាំ​ខ្លាំង​ណាស់ មាន​តែ​អ្នក​មាន​មិន​ទាន់​ដល់ ទើប​ប្រឹង​សម្ញែង

  • 2020-06-02 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​តែង​ថា​មនុស្ស​មាន​លុយ​មែនទែន យើង​មើល​មិន​ដឹង​ឡើយ។ ​ករណី​នេះ​គឺ​ពិត​ជា​មិន​ខុស​ឡើយ ត្បិត​កាន់​តែ​មាន គេ​កាន់​តែ​លាក់ មិន​បង្ហាញ​ឡើយ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន កាន់​តែ​រិះ​នោះ​គឺ គេ​យក​លុយ​ដែល​កំពុង​មាន​ស្រាប់​នេះ​ទៅ​វិនិយោគ​ទៅ​លើ​អ្វី​ផ្សេង ដែល​គេ​តែង​ហៅ​ថា​ចាយ​ត្រូវ​កន្លែង។

តាម​ការ​ពិត​ទៅ គេ​មិន​មែន​រិះ​បែប​ហួសហេតុ​នោះ​ទេ គ្រាន់​តែ​គេ​មិន​ចង់​ចាយ​លុយ​លើ​ ល្បែង​ស្រី​ស្រា ខ្ជះខ្ជាយ​តែ​ប៉ុណ្ណោះ។ ជំនួស​មក​វិញ គេ​ចង់​ប្រើ​លុយ​ទាំង​នោះ ធ្វើ​រឿង​ដែល​មាន​ន័យ និង​ជួយ​គេ​រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន​ប៉ុណ្ណោះ។ និយាយ​ឲ្យ​ត្រង់​ទៅ លុយ​ប៉ុណ្ណា​ក៏​មិន​គ្រប់​ដែរ។ មាន​លុយ​ច្រើន​គ្មាន​អ្វី​គួរ​ឲ្យ​អាម៉ាស​ឡើយ តែ​ចាយ​វាយ​មិន​ចេះ​គិត​ទើប​គួរ​ឲ្យ​អាម៉ាស។ តាម​ការ​ពិសោធន៍​មួយ​បាន​រក​ឃើញ​ថា ការ​ចាយ​លុយ​ប៉ុណ្ណា ចំណាយ​លើ​អ្វី​ខ្លះ គ្រប់​គ្រងវា​យ៉ាង​ដូច​ម្ដេច គឺ​សុទ្ធ​តែ​អា​ច​ឆ្លុះ​បញ្ចាំង​ពី IQ របស់​អ្នក​ទាំង​អស់។ ការ​ចាយ​វាយ​កាន់​តែ​ខ្ជះ​ខ្ជាយ គ្មាន​គម្រោង​ច្បាស់​លាស់ បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ញា​មិន​បាន​ខ្ពស់​របស់​អ្នក​នោះ​ដែរ។

នៅ​ជុំ​វិញ យើង​អាច​ងាយ​នឹង​សង្កេត​ឃើញ​ថា អ្នក​មាន​ជា​ច្រើន​ជិះយាន​ជំនិះ​ចាស់​​ៗ ស្លៀក​ពាក់​មើល​មិន​សូវ​យល់ មិន​ដែល​ចូល​ហាង​ធំ​ៗ គ្រឿង​អេឡិច​ត្រូនិក​ប្រើ​របស់​ចាស់​ៗ។ ប៉ុន្តែ​បើ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ អ្នក​នឹង​ភ្ញាក់​ផ្អើល​ជា​មិន​ខាន។

ទន្ទឹម​​នឹង​នោះ ក៏​មិន​ខ្វះ​ដែរ ចំពោះ​មជ្ឈដ្ឋាន​ដែល​ទើប​មាន​លុយ​ របៀប​ថា​លុយ​ថ្មី ទើប​រក​បាន​ដែល​តែង​សម្ញែង​សម្ភារៈនិយម​ជា​និច្ច។ ពួក​គេ​មិន​បាន​គិត​ដល់​ការ​យក​លុយ​​នោះ​ទៅ​វិនិយោគ​ដើម្បី​រក​ចំណូល​បន្ថែម​ឡើយ ដោយ​ភាគ​ច្រើន​គឺ​យក​លុយ​ថ្មី​នេះ​មក​ចាយ​ឲ្យ​សប្បាយ​ដៃ និង​បង្អួត​ញាតិ​ជា​មុន​សិន ព្រោះ​ខ្លាច​គេ​អត់​ដឹង​ថា​ខ្លួន​អត់​លុយ។ ចុង​បញ្ចប់ អ្នក​មាន​នៅ​តែ​មាន​ដោយ​ការ​រស់​នៅ​ចេះ​សន្សំ​សំចៃ​របស់​ខ្លួន ឯអ្នក​ក្រ ឬ​មាន​មិន​ទាន់​ដល់​គឺ​នៅ​ដដែល ដោយ​គ្មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់​លាស់៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម