តោះ! ជ្រើសរើសរបៀបចុចទូរសព្ទរបស់អ្នក ដើម្បីដឹងពីអត្ថន័យបង្កប់ពីក្រោយ
- 2020-06-01 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ជ្រើសរើសរបៀបចុចទូរសព្ទរបស់អ្នក ដើម្បីដឹងពីអត្ថន័យបង្កប់ពីក្រោយ
យោងតាមស្ថិតិនៃការស្រាវជ្រាវមួយបានឲ្យដឹងថាចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃទំនើបមានរហូតដល់ទៅ ៣០០០ លានអ្នកឯណោះគិតត្រឹមឆ្នាំ ២០២០ នេះ។ ក្នុងចំណោមចំនួនដ៏ច្រើននេះ ម្នាក់ៗសុទ្ធតែមានរបៀបកាន់ ឬ ចុចទូរសព្ទខុសៗពីគ្នា។ ដោយក្នុងនោះគេបានបែងចែករបៀបកាន់ទូរសព្ទរបស់អ្នកទាំងនោះទៅតាម ៤ របៀបផ្សេងៗគ្នា។ កាន់តែពិសេសជាងនេះទៅទៀត ក្នុងរបៀបនីមួយៗសុទ្ធតែបង្កប់នូវបុគ្គលិកលក្ខណៈ និង អត្តចរិតរបស់សាមីខ្លួននោះផ្ទាល់តែម្ដង។ ចង់ដឹងទេថា របៀបកាន់ទូរសព្ទរបស់អ្នកបង្កប់នូវអត្ថន័យអ្វីខ្លះ?
១. ប្រើដៃតែម្ខាង
បើអ្នកចុចទូរសព្ទដោយប្រើដៃម្ខាង ជាពិសេសប្រើម្រាមដៃមេអូសចុះឡើងនោះវាបង្ហាញថាអ្នកជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯង។ អ្នកជាប្រភេទមនុស្សដែលត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយនូវបញ្ហាចំពោះមុខ។ យ៉ាងណាមិញ ក្នុងទំនាក់ទំនងនានា អ្នកជាមនុស្សដែលមិនងាយទុកចិត្តអ្នកណាឡើយ ហើយត្រូវការពេលវេលាយូរក្នុងការជ្រើសរើសនរណាម្នាក់ដើម្បីរាប់អាន។
២. យកដៃម្ខាងទប់ពីក្រោម និងមេដៃម្ខាងទៀតចុចទូរសព្ទ
អ្នកកាន់ទូរសព្ទរបៀបទី២ នេះជាប្រភេទមនុស្សដែលមានភាពឈ្លាសវៃ។ ការចុចបែបនេះបង្ហាញថាអ្នកជាមនុស្សឆ្លាត ពូកែ និង មានហេតុផល។ អ្នកតែងមានភាពច្បាស់លាស់នូវរាល់ទង្វើ និង សកម្មភាពរបស់ខ្លួន ដូច្នេះវាធ្វើឲ្យអ្នកមិនងាយចាញ់បោកនរណាម្នាក់ឡើយក្នុងឆាកជីវិតនេះ។ ផ្ទុយទៅវិញ ក្នុងទំនាក់ទំនងស្នេហា អ្នកអាចនឹងរើសច្រើន និង មានភាពឆេវឆាវបន្តិចដែលងាយធ្វើឲ្យក្ដីស្នេហ៍មានការរង្គោះរង្គើ និង ផុយស្រួយ។
៣. ប្រើដៃទាំងសងខាង
ការប្រើដៃទាំងសងខាងចុចទូរសព្ទគឺតំណាងឲ្យភាពរហ័សរហួន។ អ្នកជាមនុស្សដែលមានភាពឈ្លាសវៃ រហ័ស និង ចូលចិត្តសម្រេចចិត្តភ្លាមៗមិនចាំយូរ។ អ្នកអាចបត់បែនតាមកាលៈទេសៈ និង បរិយាកាសថ្មីៗបានយ៉ាងងាយ។ រីឯក្នុងទំនាក់ទំនងស្នេហា ពេលខ្លះអ្នកអាចធ្វើឲ្យដៃគូអ្នកខ្លាចរអានូវភាពជឿជាក់ និង ម៉ឺងម៉ាត់ខ្លាំងរបស់អ្នក។
៤. យកដៃម្ខាងទប់ពីក្រោម និងដៃចង្អុលម្ខាងទៀតចុចទូរសព្ទ
ការកាន់ទូរសព្ទបែបនេះគឺបង្ហាញពីភាពប៉ិនប្រសប់។ ដូច្នេះ អ្នកដែលកាន់របៀបទី៤ នេះជាមនុស្សដែលពោរពេញដោយគំនិតច្នៃប្រឌិត ថ្មីៗ និងប្លែកៗ។ អ្នកត្រូវការភាពស្ងប់ស្ងាត់ដើម្បីផ្ចង់អារម្មណ៍ទៅលើការបំពេញនូវកិច្ចការអ្វីមួយ។ នៅក្នុងទំនាក់ទំនងទូទៅ អ្នកជាមនុស្សមានភាពអៀនខ្មាសច្រើន ដែលជាហេតុធ្វើឲ្យអ្នកពិបាកក្នុងការរាប់អានមនុស្សថ្មីៗ។ យ៉ាងណាមិញ ពេលគេស្គាល់ពីអ្នកច្បាស់ គេប្រាកដជាមានការភ្ញាក់ផ្អើល និង រំភើបខ្លាំងជាមិនខាន៕
ចុចអានបន្ត៖ មកដឹង ៥ ចំណុចធំៗ ដែលបង្ហាញពីភាពថ្លៃថ្នូរពិតប្រាកដរបស់មនុស្សស្រី