ចង់ Make up ឲ្យចូលមុខម៉ដ្ឋស្អាត ត្រូវដឹងតិចនិកទាំងនេះ
- 2020-06-01 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ Make up ឲ្យចូលមុខម៉ដ្ឋស្អាត ត្រូវដឹងតិចនិកទាំងនេះ
Make-up គឺជាវិធីមួយដែលសំខាន់បំផុតសម្រាប់លើកសម្រស់នារីដែលសឹងតែមិនអាចខ្វះបាន។ មនុស្សស្រីគ្រប់គ្នាតែងចង់ឲ្យការ Make-upររបស់ខ្លួនមើលទៅល្អឥតខ្ចោះប៉ុន្តែជួនកាលបញ្ហាស្បែកអាចកើតមានឡើងដែលជាឧបសគ្គក្នុងការធ្វើឲ្យពេលដែលយើង Make-up មិនស្អាត សាច់ម្សៅចូលមិនសព្វ។ បើអ្នកកំពុងមានបញ្ហានេះ តិចនិចខាងក្រោមនេះនឹងអាចជួយអ្នកបាន ៖
១. សម្អាតមុខដើម្បីឲ្យមុខមានសំណើម
មុននឹង Make-up អ្នកត្រូវលាងសម្អាតមុខឲ្យបានស្អាត។ បន្ទាប់អ្នកគួរតែបិទម៉ាស ឬប្រើឡេដែលជួយឲ្យស្បែកមុខមានសំណើម ព្រោះនៅពេលស្បែកមុខមានសំណើមពេលការផាត់ម្សៅក៏ងាយចូលសព្វ និងបានស្អាតផងដែរ។
២. ត្រូវប្រើផលិតផលដែលសមស្របសម្រាប់ប្រភេទស្បែកមុខ
អ្នកមិនអាចចេះតែប្រើផលិតដោយមិនបានដឹងពីប្រភេទស្បែកមុខខ្លួនឯងទេ។ បើស្បែកមុខមានខ្លាញ់ច្រើន ត្រូវប្រើគ្រឿងសម្អាងឲ្យត្រូវជាមួយស្បែក ព្រោះបើប្រើខុសអាចឲ្យមុខអ្នកមានបញ្ហាបាន។ ម្យ៉ាងទៀតត្រូវចេះជ្រើសរើសពណ៌ម្សៅទ្រនាប់ឲ្យបានត្រឹមត្រូវ។
៣. លាបម្សៅទ្រនាប់ឲ្យចូលសព្វល្អសិន សឹមប្រើម្សៅផាត់តាមក្រោយ
បន្ទាប់ពីលាបម្សៅទ្រនាប់ហើយ សឹមប្រើម្សៅផាត់។ ចៀសវាងការផាត់ម្សៅក្រាស់ពេក ព្រោះវាអាចធ្វើឲ្យស្បែកមុខមិនអាចទទួលបាន ហើយកកមិនស្អាតឡើយ។
៤. ប្រើ Concealer និង Contour
ប្រើ Concealer ដើម្បីបិទបាំងរង្វង់ភ្នែកខ្មៅ និងស្នាមផ្សេង ហើយប្រើ Contour ដើម្បីជួយឲ្យត្រេមុខកាន់តែស្អាត។
៥. ពេលបញ្ចប់កុំភ្លេចប្រើ Sprayបាញ់មុខ
បន្ទាប់ពីរួចរាល់ហើយ គួរតែប្រើ Spray បាញ់ផ្ទៃមុខបន្ថែមទៀត ព្រោះវាអាចជួយឲ្យស្បែកម៉ដ្ឋស្អាត ហើយមិនបែកពព្រុសទៀតផង។
សូមចងចាំថាមនុស្សគ្រប់គ្នាមានស្បែកមុខខុសគ្នាហើយលក្ខខណ្ឌស្បែកអាចនឹងផ្លាស់ប្តូរដោយសារតែកត្តាជាច្រើន ដូច្នេះត្រូវយល់ដឹងឲ្យបានច្រើនមុនសម្រេចសម្រេចចិត្តយកអីមកដាក់លើស្បែកមុខរបស់ខ្លួន៕
ចុចអាន៖អាហារ ៦មុខ ជួយការពារស្បែកអ្នកមិនឲ្យចាស់ជ្រីវជ្រួញបានដូចបំណង