​​គូ​ស្នេហ៍​​​​​​​​ចាស់​​ទុំ​​ គួរ​​​​​ធ្វើនិងសួរនាំ​​​គ្នា​​​ពី​រឿង​​ទាំង​​នេះ​​​​សិន ​មុន​​​ចូល​​រោង​​ការ​

  • 2020-05-29 07:26:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 35

​​​​​​​​​​​​​​​​​​​​​​​​​​​ការ​​​រៀប​​​ការ​ ​​ប្រៀប​​បាន​នឹង​​ការ​​​​បើក​​​ទំព័រ​​​ថ្មី​​មួយ​ទៀត​​​​សម្រាប់​ជីវិត​​​​​។ អ្នក​​ត្រូវ​​​​​​​​បើក​​​​ចិត្ត​ចែក​​​រំលែក​​​​អ្វី​​​ៗ​ជាមួយ​​សមាជិក​​​​ថ្មី ដែល​​​​​​ហៅ​​ថា​​ប្តី​​ឬ​ប្រពន្ធ​។ ​​​​​យ៉ាង​ណា​​​​មិញ​ ​​​​​​​​​​​​​​​គូ​​​ស្នេហ៍​​​​​​​​មួយ​គូ​​​​ដែល​​​​​មាន​​​ភាព​​ចាស់​​ទុំ​ពិត​​មែន ​​​​​​តែង​​ធ្វើ​​​​​​​ឬ​​​សួរ​នាំ​​​ពី​​រឿង​​ទាំង​​នេះ​​សិន មុន​ពេល​ចូល​រោង​ការ។

. ​​​​​ធ្វើ​​ដំណើរ​​កម្សាន្ត​​ទៅ​​កន្លែង​​​ឆ្ងាយ​​ ​​​​​ឬ​​​ទៅ​​ក្រៅ​ប្រទេស​រួម​​គ្នា ​​ព្រោះ​​​វា​អាច​ជួយ​​​ឲ្យ​អ្នក​ទាំង​​ពីរ​​​​ កាន់​​តែ​​មាន​ភាព​​​ស្និទ្ធស្នាល ​​​និង​​​ស្វែង​​​យល់​ពី​គ្នា​​បាន​​​កាន់​​​តែ​​​​ច្រើន​​​​ជាង​មុន​​​​​។​ ​

រូបតំណាង

. ​​យល់​​​​ពី​​​តម្លៃ​គ្នា​​​​​​​​​​ទៅវិញ​ទៅ​​មក​​​​​​​ ​​ដូច​ជា​​សួរ​នាំ​​​លើ​​​សាសនា នយោបាយ​​ជា​​​ដើម។ សំណួរ​ទាំង​នេះ​​មិន​​គប្បី​​​សួរ​​​​សម្រាប់​​ការ​​​​ណាត់​ជួប​​​ដំបូង ​ប៉ុន្តែ​​​​វា​​​​ចាំ​បាច់​ណាស់​​​​​​​​​បើ​​​​​​​​​​​​​​​​​​អ្នក​​​​​​ក្លាយ​​ប្តី​​ប្រពន្ធ​​​​​​នឹង​គ្នា​​​នា​ពេល​​អនាគត។ មនុស្ស​​​ពីរ​​​នាក់ ​បើ​​មាន​​ជំនឿ​និង​ទស្សនៈ​​​ផ្ទុយ​​គ្នា​​ខ្លាំង​ពេក ក៏​​ពិបាក​​​​រស់​​នៅ​​​​​​ជាមួយ​​​គ្នា​ដែរ។

. ​​និយាយ​​ពី​​​​​​​រឿង​​​​​​​​​ចំនួន​កូន​​ ទោះ​អ្នក​​មិន​ទាន់​​​​​​​​​​​​​​​​​​​​​​​​​​ចង់​​បាន​ក៏​​ដោយ​​។​​ ​​​ការ​​​ពិភាក្សា​​គ្នា​​ ​មាន​គម្រោង​ជាមុន​​គឺ​​ជា​​រឿង​​ល្អ​​​​​​បំផុត​​​​ហើយ។

. ​​​​​​ស្គាល់​​​​​​​​​​មនុស្ស​​​សំខាន់​​ៗ ឬ​​​មិត្តភ័ក្តិ​​ជិតស្និទ្ធ​​​ ដែល​​​ដៃ​គូ​អ្នក​​​​​​​​​ធ្លាប់​​រាប់​​​​អាន​​គ្នា​​​​​​ពី​​មុន​មក​ ​​​​​ដើម្បី​​ឲ្យ​មាន​ទំនាក់​ទំនង​​កាន់​​​​តែ​​ស៊ី​​​​ជម្រៅ។

. ឈ្លោះ​គ្នា​​ខ្លះ​​ក៏​មិន​អីដែរ​ ព្រោះ​​​​​វា​ជា​​​បទពិសោធន៍​​ថ្មី ​​និង​​ជា​​អ្វី​​​ដែល​​​អ្នក​គួរ​​ប្រឈម​ជាមួយ។

រូបតំណាង

. ​​​​សួរនាំ​​​ពី​​​រឿង​​កាន់​​លុយ​ ​​ដែល​​ជា​​រឿង​​សំខាន់​​ ហើយ​វា​​​​ក៏​​​អាច​​​បង្ក​​​បញ្ហា​ធំ​​​​ដល់​​ជីវិត​​គូ​​ដែរ ដូច្នេះ​​​​គួរ​​​​​​​​​​បែង​​ចែក​​ព្រមព្រៀង​​ជាមុន​​​ទើប​​​​​​​​​​​ប្រសើរ។

. ​​មាន​​​​​​​​បញ្ហា​​​​ធំ​​​យ៉ាង​ណា​​​​​កើត​ឡើង​ ​ក៏​​នៅ​​តែ​​អាច​​​​​ដោះ​ស្រាយ​​​បាន​​​ជាមួយ​​គ្នា នេះ​​បញ្ជាក់​​​​​​​ច្បាស់​ថា ទំនាក់​​ទំនង​​​​ស្នេហា​របស់​អ្នក​​រឹង​មាំ​​​ សម​​​ល្មម​​នឹង​​អាច​​​​​​ចូល​​​​​​រោង​ការ​​បាន​​ហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបតំណាង

ចុចអានបន្ត៖ ខ្ញុំមិនចូលចិត្តទំនាក់ទំនងមិនច្បាស់លាស់ទេ ដូច្នេះបើមិនប្រាកដទេ កុំស្រឡាញ់ខ្ញុំ

ប្រភព៖ herbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី