តោះ! ជ្រើស​រើស​​​ឈុត​មួយដែល​អ្នក​ពេញ​ចិត្ត​​ ដើម្បី​ដឹង​ពី​អត្តចរិត​របស់​អ្នក

  • 2020-05-28 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គួរ​ឲ្យ​ជឿ​ទេ​ថា​ត្រឹម​ស្ទីល​តុប​តែង​ខ្លួន និង ​សម្លៀកបំពាក់​​១​ឈុត​ដែល​អ្នក​ពេញ​ចិត្ត​អាច​បង្ហាញ​នូវ​អត្តចរិត​ពិត​របស់​អ្នក? ជា​ការ​ពិត នារី​គ្រប់​រូប​សុទ្ធ​តែ​មាន​ស្ទីល​ផ្ទាល់​ខ្លួន​ដែល​ពួក​គេ​ស្រឡាញ់ និង​ចូលចិត្ត។ តោះ! មក​ដឹង​ពី​ការ​ទស្សន៍ទាយ​នូវ​អត្តចរិត​របស់​អ្នក​តាម​រយៈ​រូបភាព ឬ ស្ទីល​ដែល​អ្នក​ស្រឡាញ់​ជាង​គេ៖

  • ឈុតទី ១
រូបតំណាង

បើ​អ្នក​ជ្រើស​រើស​ឈុត​ទី​១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​​ចិត្ត​ត្រជាក់ និង ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ អ្នក​មិន​ខ្លាច​នឹង​ឧបសគ្គ​ ឬ សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ឡើយ ពោល​គឺ​អ្នក​ត្រៀម​ខ្លួន​រួច​ជា​និច្ច​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​នានា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​ការ​អត់ធ្មត់​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​ជីវិត​របស់​ខ្លួន​ផង​ដែរ ព្រោះ​រាល់​ពេល​អ្នក​ប្រាថ្នា​ចង់​ធ្វើ​​អ្វី​មួយ អ្នក​នឹង​សម្រេច​វា​ឲ្យ​ទាល់​តែ​បាន។​

  • ឈុតទី ២
រូបតំណាង

រូប​មនុស្ស​ស្រី​ទី ២ នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ប្រជាប្រិយភាព​​នៅ​ក្នុង​សង្គម​។ ពេល​ខ្លះ​អ្នក​អាច​ឆាប់​ជឿ​គេ​បន្តិច ប៉ុន្តែ​​អ្នក​មាន​គោល​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន។ អ្នក​មាន​អត្តចរិត​រួសរាយ​រាក់ទាក់ លេង​សើច​ច្រើន និង ងាយ​ចុះ​សម្រុង​ជាមួយ​គេ​ឯង។ នេះ​មិន​បាន​ន័យ​ថា​អ្នក​មិន​ចេះ​កើត​ទុក្ខ​នោះ​ទេ គ្រាន់​តែ​អ្នក​ជ្រើសរើស​បញ្ចេញ​នូវ​ស្នាម​ញញឹម​ចេញ​មក​ក្រៅ ​ច្រើន​ជាង​រឿង​ដែល​លាក់​ទុក​ក្នុង​ចិត្ត។

  • ឈុតទី ៣
រូបតំណាង

បើ​រូប​ទី ៣ ជា​ឈុត​ដែល​អ្នក​ស្រឡាញ់​ជាង​គេ នោះ​អ្នក​គឺ​ជា​មនុស្ស​ដាក់​ខ្លួន ហើយ​អៀន​ច្រើន។ អ្នក​មិន​ងាយ​រាប់​អាន​នរណា​ម្នាក់​ភ្លាមៗ​នោះ​ទេ គឺ​ត្រូវ​ការ​ពេល​វេលា​យូរ​គួរ​សម​ទើប​ហ៊ាន​បើក​ចិត្ត​រាប់​អាន​គេ។ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ទៅ​តាម​ការ​គ្រោង​ទុក ហើយ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ និង មិន​ចេះ​សន្សំ​រឿង​នោះ​ទេ។ ជួន​កាល​ ដើម្បី​ក្ដី​សុខ​អ្នក​ដទៃ អ្នក​សុខ​ចិត្ត​ពិបាក​ខ្លួន​ឯង​ក៏​មាន។

  • ឈុតទី ៤
រូបតំណាង

រូប​មនុស្ស​ស្រី​ទី ៤ បង្ហើប​ថា​អ្នក​ជា​មនុស្ស​រឹង​មាំ និង មាន​ភាព​ជឿជាក់​ទៅ​លើ​​ជម្រើស​ និង ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ ពេល​ដែល​អ្នក​តាំង​ចិត្ត​ថា​នឹង​សម្រេច​អ្វី​មួយ គឺ​គ្មាន​អ្នក​ណា​អាច​ចូល​មក​រារាំង​អ្នក​បាន​ឡើយ ក៏​ប៉ុន្តែ​អ្នក​តែង​គិត​គូ​ដល់​សុខ​ទុក្ខ​គេ​ឯង​ផង​ដែរ មិន​មែន​ជា​មនុស្ស​អាត្មានិយម​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ។ ពី​ខាង​ក្រៅ​អ្នក​អាច​មើល​ទៅ​រាង​កាច​បន្តិច តែ​ពី​ក្នុង​អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ​ដែល​ចាំ​​ជួយ​យក​អាសា​គេ​ជានិច្ច​ប្រសិន​បើ​​គេ​ត្រូវ​ការ។

  • ឈុតទី ៥
រូបតំណាង

បើ​អ្នក​ពេញ​ចិត្ត​ឈុត​ទី ៥ នេះ​ជាង​គេ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​ភាព​ឯករាជ្យ និង តស៊ូ។ អ្នក​ទម្លាប់​ក្នុង​ការ​សម្រេច​កិច្ចការ​នានា​ដោយ​ខ្លួន​ឯង ដោយ​មិន​ងាយ​ពឹង​ផ្អែក​លើ​អ្នក​ណា។ អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង តែ​រឹងរូស​បន្តិច គឺ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ផ្លាស់ប្តូរ​ចិត្ត​អ្នក​បាន​ឡើយ បើ​អ្នក​សម្រេច​ថា​ធ្វើ​អ្វី​មួយ។ អ្នក​ក៏​មិន​ងាយ​រាប់​អាន​អ្នក​ណា​ផ្ដេសផ្ដាស​ដែរ តែ​មនុស្ស​តិច​តួច​ដែល​អ្នក​រាប់​អាន​សុទ្ធ​តែ​ជា​មិត្ត​ល្អ​ដែល​អ្នក​តែង​យក​ចិត្ត​ទុក​ដាក់ និង ស្រឡាញ់​ពេញ​បេះដូង៕

ចុចអានបន្ត៖ នារី​មាន​ ៦ ចំណុច​នេះទើប​ចាត់ទុកជា"ឧត្ដម​ភរិយា" ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស

ប្រភព៖ Brightside ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម