កំពូល​ខ្សែភាពយន្ត BL ថៃ​ទាំង​១០​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុតលើ LINE TV, Bright Win លេខ​ប៉ុន្មាន?

  • 2020-05-28 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយបាន​ថា ឆ្នាំ២០២០​នេះ គឺ​ជា​ឆ្នាំ​ដែល​រឿង Boy Love (មនោសញ្ចេតនា​ប្រុស​ៗ) ឡើង​កូដ​ខ្លាំង​ជា​ទី​បំផុត ដោយ​ស្ទើរ​តែ​គ្រប់​រឿង​ប្រភេទ​នេះ​ចេញ​មក គឺ​ល្បី​ខ្លាំង និង​ទទួល​បាន​សន្ទុះ​មិន​គួរ​ឲ្យ​​ជឿ។

ទោះ​បី​ជា​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ភាពយន្ត​ប្រមាណ​ជា​១០​ឆ្នាំ​ហើយ​ក៏​ដោយ តែ​ទើប​រយៈ​ពេល​ចុង​ក្រោយ​ប៉ុន្មាន​ឆ្នាំ​នេះ​ប៉ុណ្ណោះ ដែល​រឿង​មនោសញ្ចេតនា​ប្រុស​ៗ (Boy Love) ទទួល​ការ​គាំទ្រខ្លាំង។ ខណៈ​ពី​មុន គេ​សង្កេត​មាន​បេក្ខភាព​ពី​ប្រទេស​ចិន​នោះ តែ​ក្រោយ​ពេល​រដ្ឋាភិបាល​ចិន ហាម​ថត​រឿង​ប្រភេទ​ខាង​លើ​រួច​មក គេ​ឃើញ​ថាប្រទេស​ថៃ​បាន​ឡើង​គ្រង​រាជ​ចំពោះ​ភាពយន្ត​ BL តែ​ម្ដង។

អាស្រ័យហេតុនេះ​ហើយ មុន​នេះ​បន្តិច វិបសាយ​ភាពយន្ត​អនឡាញ LINE TV បាន​ប្រកាស​ពី​តួលេខ​របស់​កំពូល​​រឿង BL ទាំង​១០​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ដាច់​​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ ជាមួយ​នឹង​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន វា​មិន​ចម្លែក​ឡើយ​ដែល​រឿង 2gether The Series ជាប់​លំដាប់​លេខ​១ ជាមួយ​ចំនួន​អ្នក​ទស្សនា ១៦១​លាន​ដង វ៉ាដាច់​អស់​គូ​ប្រកួត​ទាំង​ឡាយ ធ្វើ​ឲ្យ​តួ​ឯក​ទាំង​២ Bright និង Win ល្បី​សព្វអាស៊ី។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង BL ទាំង​១០​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ដាច់​គេ​លើ LINE TV៕

១. 2gether the Series ១៦១​លាន​ views

២. Love by Chance ១៤០លាន views

៣. SOTUS the Series ១២៦លាន views

៤. Together with Me ៩១លាន​ views

៥. Sotus S the Series ៨៦,៥លាន views

៦. Great Men Academy ៨៦លាន views

៧. 2Moons ៨៣លាន views

៨. Tharn Type the Series ៧៨លាន views

៩. Until We Meet Again ៧២,២លាន views

១០. Theory of Love ៧២,១លាន views

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម