មកដឹងពីមូលហេតុដែលនាំឲ្យមុខកើតមុន ៥ ប្រភេទខុសៗគ្នា

  • 2020-05-28 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​កើត​​មុន​​​បែង​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ធំៗ គឺ​ប្រភេទ​ដែល​​​អាច​បណ្តាល​ឲ្យ​ស្បែក​មាន​អាការៈរោលរលាក​និង​ប្រភេទធម្មតា។ ​​មុន​ដែល​អាច​បង្កការ​រោល​រលាក ចាត់ទុក​ជា​មុន​ដែលមាន​សភាព​ធ្ងន់ធ្ងរជាងប្រភេទមុនធម្មតា និង​តម្រូវ​ឲ្យ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញដើម្បី​ព្យាបាល។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ពន្យល់​បន្ថែម​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​មុខ​ឡើង​មុន​៥ប្រភេទ​ខុសៗគ្នា។

១. មុនក្បាល​ស

​មុន​ប្រភេទ​នេះ​តែង​លេច​ចេញ​មក ដោយ​មាន​​ក្បាល​តូច​ៗ​ពណ៌​ស​នៅ​ចំ​កណ្តាល និង​មាន​ស្នាម​ក្រហម​ព័ទ្ធ​ជុំវិញ។ ពេល​ខ្លះ​វា​ក៏​មាន​រោម​​នៅ​ពីលើឬដុះកប់ពីខាងក្នុងផងដែរ។

មូលហេតុ៖ បណ្តាល​មក​ពី​ធូលីកខ្វក់ ជាតិខ្លាញ់ក្នុងរន្ធញើស និងកោសិកាងាប់ៗ ដែលនាំឲ្យស្ទះរន្ធរោម។

២. មុនក្បាលខ្មៅ

វា​​កើត​នៅ​លើ​មុខ ដោយ​មាន​លក្ខណៈ​ល្អិត​ៗ​​បណ្តាក់​គ្នា និង​មាន​ពណ៌​ខ្មៅតូច​ៗនៅចំលកណ្តាល ហើយស្បែកដែលនៅជុំវិញ គឺមានសភាពធម្មតា។

មូលហេតុ៖ ដោយសារតែវាមាន​ពណ៌ខ្មៅមិនមែនមានន័យថា មុន​ប្រភេទនេះមានជាតិកខ្វក់ខ្លាំងនោះទេ។ ការរីកមាឌរបស់វា និង​លេចចេញមកកាន់ច្រើន បង្កមកពី​ការ​កក​ស្ទះ​របស់​គល់​រោម​។

៣. មុន​​កប់

​វា​ជា​ប្រភេទ​មុន​ដែល​កប់​នៅ​ក្រោម​ស្បែក​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​ក្រហម​និង​ហើម។ វា​មាន​សភាព​រឹង​ដុប និង​គ្មាន​ក្បាល​សម្រាប់​ញេច​នោះទេ។

មូលហេតុ៖

  • ការឆ្លងមេរោគលើស្បែក (Molluscum contagiosum)
  • ការវិវត្តនៃសរសៃឈាមតូចៗ (cherry angioma)
  • ប្រតិកម្ម។

៤. មុន​ខ្ទុះធំ

វា​មាន​សភាព​រាវ មូល​និង​មាន​ទំហំ​ធំ។ នៅ​ខាង​ក្នុង​មាន​ទឹក​រាវ​ពណ៌​លឿងឬស និង​មាន​ស្នាមក្រហម​នៅ​ជុំវិញ។

មូលហេតុ៖

  • ប្រតិកម្មទៅជាមួយចំណីអាហារឬបរិយាកាសជុំវិញខ្លួន។
  • សត្វល្អិតទិចឬខាំ
  • កកស្ទះរន្ធញើសដោយសារកោសិកាងាប់ៗនិង​ជាតិប្រេង​នៅលើស្បែក។

៥. មុន​ធំ​ចាក់ជ្រៅក្នុងស្បែក

វា​មាន​អាការៈរោលរលាក ឈឺចាប់ និង​រឹង​ចាក់​ចូល​ជ្រៅ​តៅ​ក្នុង​ស្បែក។ វាជាប្រភេទមុនធ្ងន់ធ្ងរ ដែល​ពិបាកព្យាបាល និង​ធ្វើ​​ខូច​ស្រទាប់ស្បែក បន្សល់​ស្លាកស្នាម។

មូលហេតុ៖ ដោយ​សារ​តែ​រន្ធរោម​​មាន​ការ​កក​ស្ទះ​ខ្លាំង និង​អាចបំផ្លាញ​ដល់​កោសិកាស្បែក និង​ស្រទាប់​ជ្រៅ​នៅ​ក្រោម​ស្បែក។

ចុចអានបន្ត៖ ងាយៗបួងសក់បានស្អាតរាល់ថ្ងៃ ធ្វើបានច្រើនបែបតាមចំណូលចិត្ត

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម