វិធីរៀបចំផ្ទះតូចចង្អៀតឲ្យមានការតុបតែងគ្រប់បែបយ៉ាង មិនចាញ់ផ្ទះធំបានយ៉ាងពេញចិត្ត
- 2020-05-27 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីរៀបចំផ្ទះតូចចង្អៀតឲ្យមានការតុបតែងគ្រប់បែបយ៉ាង មិនចាញ់ផ្ទះធំបានយ៉ាងពេញចិត្ត
មនុស្សជាច្រើនយល់ថា ការរស់នៅក្នុងផ្ទះតូចចង្អៀតពិតជាពិបាកណាស់ ព្រោះទីធ្លាមិនធំ ពិបាកតុបតែងនិងរចនាផ្សេងៗបំផុត។ យ៉ាងណាក៏ដោយ គ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ ព្រោះបើអ្នកចេះប្រើតិចនិកទាំងនេះ នោះអាចប្រែក្លាយពីផ្ទះតូចមកធំបាន ដោយមានការតុបតែងអ្វីៗគ្រប់យ៉ាងបាន។
**១. គិតគូលើទីតាំងកណ្ដាល**
ជាទូទៅ ទីតាំងកណ្ដាលផ្ទះតែងតែស្ថិតនៅឈមជាមួយទ្វារចេញចូល។ ម្ល៉ោះហើយ អ្នកអាចងាយស្រួលសង្កេតច្រកចេញចូល ក៏ដូចជារៀបចំជាកន្លែងទទួលភ្ញៀវនៅទីនេះបានយ៉ាងល្អបំផុត។ អ្នកគួរតាំងគ្រឿងសង្ហារឹមនៅតំបន់នេះឲ្យមានរបៀបរៀបរយ និងស្អាតទាក់ភ្នែក។ គ្រឿងសង្ហារឹមនៅក្នុងផ្ទះត្រូវរៀបដាក់ឲ្យមានរបៀបនិងស្អាតបាត។
២. រៀបចំគ្រឿងសង្ហារឹមឡើងវិញ
ការទុកគ្រឿងសង្ហារឹមរាយប៉ាយអាចបង្កឲ្យអារម្មណ៍ច្របូកច្របល់និងបង្កើតភាពតានតឹង។ អ្នកត្រូវយកឥវ៉ាន់ណាដែលមិនចាំបាច់ចេញ ហើយរក្សាវត្ថុតាមទិសបញ្ឈរ។ កុំភ្លេចបន្ថែមរបស់របតាមជញ្ជាំងដោយដាក់ជាធ្នើរ ព្រោះវាមិនត្រឹមតែចំណេញទីកន្លែងទេ តែក៏មើលទៅបង្កើតភាពអស្ចារ្យដល់ផ្ទះផងដែរ។
៣. រក្សាច្រកទ្វាចេញចូលស្អាតបាត និងមានរបៀបរៀបរយ
ចំណុចសំខាន់បំផុតក្នុងហុងស៊ុយរបស់ផ្ទះមាន៣ គឺ ចង្ក្រានបាយ ច្រកចេញចូល និងបន្ទប់ដេក។ ដូច្នេះ អ្នកអាចបែងចែកវាជាផ្នែកៗ ដោយពុំចាំបាច់សងជញ្ចាំងខណ្ឌៗនោះទេ ព្រោះផ្ទះតូចបើអ្នកធ្វើជាបន្ទប់ៗច្រើន នោះកាន់តែចង្អៀតថែមទៀត នាំឲ្យផ្ទះកាន់តែរញ៉េរញ៉ៃ។
ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ
ជាទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕