Zheng Shuang រងការរិះគន់ខ្លាំងក្រោយមិនថតរឿង ព្រះនាងយេយេ ព្រោះខ្លាចទំពែកក្បាល
- 2020-05-26 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zheng Shuang រងការរិះគន់ខ្លាំងក្រោយមិនថតរឿង ព្រះនាងយេយេ ព្រោះខ្លាចទំពែកក្បាល
តារាសម្ដែងស្រីជួរមុខចិន Zheng Shuang កំពុងរងការរិះគន់បន្តបន្ទាប់អំពីអប្បកិរិយារបស់ខ្លួន ដោយសារការនិយាយស្ដីមិនចេះគិតមុនគិតក្រោយ និងអត្តចរិតកូនក្មេង។ កាលពីថ្ងៃទី ២៥ ខែឧសភា មុននេះ បណ្ដាញព័ត៌មាន Sinchew បានរាយការណ៍ថាតារាសម្ដែងស្រីល្បីឈ្មោះចិន Zheng Shuang បានមានវត្តមានក្នុងកម្មវិធី Please Take Care Of My Refrigerator។
មានមុខនៅទីនេះ តារាសម្ដែងស្រីវ័យ ២៨ឆ្នាំ បានឲ្យដឹងថា នាងត្រូវបានអ្នកដឹកនាំរឿង ព្រះនាងយេយេជំនាន់ថ្មី ចាប់អារម្មណ៍ ហើយបាននៅនាងទៅសម្ដែងសម តែនាងបានបដិសេធយ៉ាងដាច់អហង្កា។ ការចែករំលែករបស់តួរឿង Love O2O បានបង្ករការចាប់អារម្មណ៍ជាខ្លាំង ត្បិតមិនងាយមានតារាសម្ដែងវ័យក្មេងរូបណាអាចទទួលបានសំណើរដ៏ធំបែបនេះឡើយ។
ទម្លាយពីមូលហេតុបដិសេធវ័យ ស្រីស្អាតកើតឆ្នាំ ១៩៩១ បានបន្ថែមថា ដោយសារតែសក់នាងស្ដើង ហើយបើថតរឿងបុរាណត្រូវពាក់សក់ បួងសក់តឹងៗ គួបផ្សំខោអាវច្រើនជាន់ ធ្វើឲ្យក្ដៅ នាងខ្លាចសក់នឹងនឹងជ្រុះលើសដើម បណ្ដាលឲ្យទំពែក។ ដោយគិតថាខ្លួននៅក្មេង មិនចង់ទំពែក ទើបនាងបដិសេធសម្ដែងក្នុងកំពូលរឿងភាគនេះតែម្ដង។ Zheng Shuang បន្ថែមថា ចូលសិល្បៈជាង១០ឆ្នាំហើយ តែនាងកម្រថតរឿងបុរាណណាស់ ក៏ដោយសារតែហេតុផលនេះដែរ។
ដោយទ្រាំនឹងចម្លើយខាងលើមិនបាន ពិធីករ Ha Jing បានធ្លោយមាត់ថា៖ ខ្ញុំមិនដឹងថាពេលមើលកម្មវិធីនេះ ឪពុកម្ដាយនាងនឹងមានអារម្មណ៍យ៉ាងណាទេ បើកូនខ្លួនឯងគ្មានហេតុផលបែបនេះនោះ។ នៅលើបណ្ដាញសង្គម តួសាន់ ឆាយ ត្រូវគេរិះគន់យ៉ាងចាស់ដោយ ពួកគេបានលើកឡើងថា នាងគ្មានវិជ្ជាជីវៈជាតារាសម្ដែងសោះ ដោយគិតឃើញតែប្រយោជន៍ផ្ទាល់ខ្លួន។ ត្បិតអ្នកខ្លះ ដើម្បីចូលតួបានសម្រេច ហ៊ានទាំងកោរសក់របស់ខ្លួនផង ឯនាងវិញ ត្រឹមខ្លាចជ្រុះសក់ក៏បដិសេធមិនថតរឿងទៅវិញ៕