មិននឹកស្មានសក់ខ្លីមាន ៣ ចំណុចទាក់ទាញខ្លាំងដល់ម្លឹង

  • 2020-05-25 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដសក់ពិតជាអស្ចារ្យខ្លំាងណាស់ គ្រាន់តែមានការផ្លាស់ប្តូរបន្តិចបន្តួចនឹងធ្វើឲ្យអ្នកស្អាតប្លែកទាក់ទាញ​តែ​ម្តង​។ ជាធម្មតា អ្នកតែងតែលេងស្ទីលសក់របស់ខ្លួនទៅតាម​ទម្រង់មុខនិងរូបរាងរបស់ខ្លួនព្រោះ​វាអាច​ជួយ​លើក​សម្រស់​របស់អ្នកបានមួយកម្រិតថែមទៀត។ ហេតុដូចនេះហើយ ប្រសិនបើមិត្តនារីមានសក់ខ្លីនត្រឹមស្មា ឬ​កញ្ចឹង​កនោះ គប្បីដឹងនូវចំណុចទាក់ទាញទំាង ៣ នេះរួមមាន៖

១. សក់ខ្លីជួយបង្ហាញឲ្យឃើញកនិងឆ្អឹងដងកំាបិត

ប្រសិនបើអ្នកមានសក់ខ្លីនត្រឹមកញ្ចឹងកនោះ វាជួយបង្ហាញរាងដ៏ស្រស់ស្អាតរបស់អ្នកបាន ពិសេសនោះ​ត្រង់ក​និង​ឆ្អឹងដងកាំបិតជាផ្នែកទាក់ទាញ់របស់នារី។ នារីៗដែលមានសក់ខ្លីគឺត្រូវការភាពជានារីឲ្យបានច្រើនបន្តិច។ ទោះ​បី​ជាមានអ្នកខ្លះនិយមសក់វែង ឬសក់ខ្លីក៏ដោយ តែការរក្សាសក់ទុក​បែបណា​នោះ​សុទ្ធ​តែ​ស្ទីល​របស់​មនុស្ស​ស្រីម្នាក់ៗ។

រូបតំណាង
រូបតំណាង

២. សក់ខ្លីស័ក្តិសមខ្លំាងពេលស្លៀកពាក់បែបខោចចង្កេះ

អ្នកដឹងទេថា អ្នកមានសក់ខ្លីស័ក្តិសមជាមួយនឹងស្ទីលតែងខ្លួនបែបស៊ិចស៊ី ទាន់សម័យ​និង​សម្លៀក​បំពាក់​ខ្លី​តូចៗ។ ជាក់ស្តែង ការស្លៀកពាក់អាវខ្លីខោចចង្កេះជាមួយនឹងខោខូវប៊យ​ចង្កេះ​វែង គឺមើល​ទៅពិតជា​ស្អាត​ទាន់​សម័យ​តែម្តង។

រូបតំណាង
រូបតំណាង

៣. សក់ខ្លីត្រូវការគ្រឿងតុបតែងខ្លួនតិចមិនសុំាញុំា

មិត្តនារិសក់ខ្លីគឺស័ក្តិសមចំពោះការប្រើប្រាស់គ្រឿងតុបតែងតិចបំផុត។ ប្រសិនបើ​អ្នកចង់​មើល​មក​ស្រស់​ស្អាត​ទាក់​ទាញ អ្នកគប្បីជ្រើសរើសគ្រឿងអលង្ការណាតូចៗ សាមញ្ញ​ដើម្បីបន្ថែមភាព​ស្រស់ស្អាត។ លើសពីនេះ អ្នក​អាច​ជ្រើសរើសការរចនាមានភាពភ្លឺរលោង ដើម្បីឲ្យស៊ីជាមួយនឹងម៉ូដសក់របស់អ្នក។

រូបតំណាង
រូបតំណាង

សរុបសេចក្តីមក មិត្តនារីមានសក់ខ្លីមានភាពងាយស្រួលនៅពេលធ្វើសក់និងចំណេញពេលវេលានៅពេល​ចង់​ចេញ​ក្រៅម្តង។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ភ្លេចៗខ្លួន ទម្លាប់អស់ទំាងនេះធ្វើឲ្យអ្នកឆាប់ចាស់ទ្វេដង មិត្តនារីគួរផ្លាស់ប្តូរ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម