ដឹងហើយលួចអស់សំណើច! ឈ្មោះហៅគ្នារបស់គូស្នេហ៍ ពេលធ្វើជាសង្សារនឹងគ្នា

  • 2020-05-22 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​ស្រលាញ់​គ្នា ​មាន​គូ​ស្នេហ៍​ខ្លះ​មាន​របៀប​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក ​ដែល​អាច​ថា​នេះ​ជា Nickname ​មួយ​សម្រាប់​ពួក​គេ​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​ដឹង​ ​ក៏​មាន​។ ​តែ​ខ្លះ​វិញ​ ​ទោះ​​សារភាព​ថា​ស្រលាញ់​គ្នា​ក៏​ដោយ ​តែ​ពេល​ជួប​គ្នា ​ក៏​នៅ​ហៅ​គ្នា​បែប​ធម្មតា​ៗ ។ ​​នេះ​ជា​ប្រភេទ​​ដែល​គូ​ស្នេហ៍​មួយ​ចំនួន​និយម​ហៅ​គ្នា ​ទោះ​ក្លាយ​ជា​គូស្នេហ៍​ក៏​ដោយ។

១. ​អូន -​យើង

សម្រាប់​គូ​ស្នេហ៍​ខ្លះ​​​ហៅ​ខ្លួន​​ឯង​ថា​អូន ​តែ​ហៅ​មិត្ត​ប្រុស​ថា ​យើង។ ​ស្តាប់​ទៅ​គួរ​ឲ្យ​ស្រលាញ់​មែន​ទែន ​នេះ​​អាច​ថា​ដោយសារ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​២​កើត​ចេញ​ពី​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា ​ហើយ​ក៏​វិវឌ្ឍ​ជា​ស្នេហា​​​ដូច​សព្វ​ថ្ងៃ​។ ​

២. ខ្ញុំ​ - ​គាត់

គូ​ស្នេហ៍​ខ្លះ​រៀង​អៀន​ដាក់​គ្នា​បន្តិច ​ដូច្នេះ​​ទម្លាប់​ហៅ​ខ្លួន​ឯង​ថា ខ្ញុំ ​ហើយ​និយាយ​ជាមួយ​មិត្ត​ប្រុស​ហៅ​ គាត់។ ​​ប្រហែល​មក​ពី​អ្នក​ទាំង​ពីរ​​មិន​ទាន់​​ក្លាយ​ជា​មិត្ត​ភក្កិ​នឹង​គ្នា​ឲ្យ​បាន​យូរ​សិន ​​ហើយ​ក៏​ស្រាប់​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​តែ​ម្ដង ​ទើប​​ហាក់​ដូច​ជា​មាន​អារម្មណ៍​​ហៅ​គ្នា​ដូច​មិត្ត​ភក្កិ​ទូ​ទៅ​។ តែ​ការ​ហៅ​គ្នា​បែប​នេះ​ចំពោះ​គូស្នេហ៍ ​ត្រូវ​គេ​​យល់​ថា​​ជា​ចំណង​មួយ​ដែល​កម្រ​និង​រក្សា​គ្នា​បាន​យូរ​អង្វែង។

៣. ហៅ​តាម​រូប​រាង​ខាង​ក្រៅ (​អូន​អ៊ូក យាយ​មុខ​ធំ -​ប្រុស​ញាញ់ ប្រុស​ម៉ៅ)

​មិន​បាច់​ឆ្ងល់​ទេ​ថា ​ភាព​ស្និទ្ធ​ស្នាល​របស់​គូ​ស្នេហ៍​នេះ​ខ្លាំង​ដល់​កម្រិត​ណា។ ​ព្រោះ​ពួក​គេ​ហៅ​គ្នា​បែប​លេង​សើច ​ដោយ​សម្អាង​លើ​រូប​រាង​ខាង​ក្រៅ​ ។ ពេល​ធាត់​ក៏​ហៅ​ម៉ាប់ ​ពេល​ឃើញ​ស្រអែម​បន្តិច​ក៏​ហៅ​ខ្មៅ ​គ្រាន់​ខាង​ប្រុស​សក់​រួញ​អង្គា​ដី​បន្តិច​ក៏​ដាក់​ងារ​ថា ​ប្រុស​ញាញ់ ​ឬ​ ស្វិត​​​អ៊ី​ចឹង​ទៅ។ ​​​វា​ក្លាយ​​ជា​ការ​​ហៅ​គ្នា​ ដែល​បង្ហាញ​ថា​មួយ​គូ​នេះ​ស្រលាញ់​គ្នា​ណាស់ ​។ តែ​ពេល​ខ្លះ​​ហៅ​គ្នា​លឺ​​ៗ​ជា​សាធារណៈ ​​ជួន​កាល​ម្នាក់​ទៀត​​ខឹង អន់​ចិត្ត​អី​តិច​ដែរ​ហ្នឹង។

៤. Darling ​ - Honey

ស្វីត​ស្ទើរ​លើស​ជាតិ​ស្ករ ​ពេល​គូ​ស្នេហ៍​ខ្លះ​ហៅ​គ្នា​ថា ​Darling ​ហើយ​ម្នាក់​ទៀត​ហៅ​វិញ​ថា Honey ​។ ​ ​​មនោស​ញ្ចេត​នា​របស់​ពួក​គេ​មាន​ភាព​ជ្រាល​ជ្រៅ​ខ្លាំង ​ដែល​ធ្វើ​ឲ្យ​អ្នក​ផង​លួច​ច្រណែន​មិន​ធម្មតា​ឡើយ។ ​​សម្រាប់​គូ​ស្នេហ៍​បែប​នេះ ​ទោះ​ស្រលាញ់​គ្នា​យូរ ​ឬ​រៀប​ការ​ជាមួយ​គ្នា​រួច​ក៏​ដោយ ​ក៏​នៅ​មាន​ទម្លាប់​ហៅ​គ្នា​បែប​នេះ​​ជា​រៀង​រហូត។

៥. Mimi- Mumu

​​​សម្រាប់​គូ​ស្នេហ៍​ខ្លះ​ដាក់​​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​គ្នា​ថា Mimi-Mumu ​ដែល​គ្មាន​នរណា​អាច​ដឹង​ពី​ន័យ​យ៉ាង​ណា​​ទេ។ ​តែ​រាល់​ពេល​មិត្ត​ប្រុស​ហៅ​មិត្ត​ស្រី​ថា mimi ​​ហើយ​មិត្ត​ស្រី​ហៅ​វិញ​ថា mumu ​ទោះ​មិន​អាច​ជួយ​អ្វី​បាន ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ញញឹម​ដាក់​គ្នា​បាន​ដែរ។

៦. Bro- Sis

​កុំ​អាល់​ទាន់​អន់​ចិត្ត​​ពេល​​លឺ​​គូ​ស្នេហ៍​ហៅ​គ្នា​ត្រឹម Brother ​និង Sister ​។ ​​តែ​​កុំ​មើល​សកម្មភាព​វិញ​គឺ​ថា ស្និទ្ធ​គ្នា​បំ​ផុត។ ​នេះ​ជា​ពាក្យ​​ពេញ​និយម​មួយ​ដែល​គូស្នេហ៍​ច្រើន​ហៅ​គ្នា។ ​ចំពោះ​ការ​ហៅ Sis ​នេះ​ចង់​សំដៅ​​ថា ​ជា​នារី​​ដែល​​​​​​គួរ​ឲ្យ​ចង់​ថែរក្សា​​លើស​ពី​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ខ្លួន​ទៅ​ទៀត។ ​ហើយ Bro ​នេះ​វិញ​ចង់​សំដៅ​​ថា ​បុរស​ដែល​គួរ​ឲ្យ​ស្រលាញ់ ចង់​ថែរក្សា​លើស​ពី​អ្វី​ទាំង​អស់ ឬ​​បែប​ជា Cute lover ​។

៧. ខ្លួន​ឯង -​ គេ

ពាក្យ​ដ៏​ពេញ​និយម​មួយ​ទៀត ​គឺ​​​ពេល​ហៅ​ខ្លួន​ឯង​ថា "គេ" តែ​​ពេល​ហៅ​ម្នាក់​ទៀត​ថា "​ខ្លួន​ឯង" វិញ។ ​​នេះ​ជា​ចំណង​​ដែល​គូស្នេហ៍​បាន​ស្រលាញ់​​គ្នា​យូរ​ហើយ ​និង​ចង់​បន្ត​រស់​នៅ​ជាមួយ​គ្នា​យូរ​ជាង​នេះ​ទៀត ​ទើប​បាន​ជា​គេ​ហៅ​មិត្ត​ប្រុស​ មិត្ត​ស្រី​ជំនួស​​ដោយ​ពាក្យ​ទាំង​នេះ​។

៨. បង​ខ្លា​ឃ្មុំ -​​​កូន​ជ្រូក​តូច

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​គូ​ស្នេហ៍​ដាក់​ឈ្មោះ​ឲ្យ​គ្នា​ទៀត​ហើយ ដែល​ជា​របៀប​ហៅ​គ្នា​បង្កប់​ដោយ​ក្តី​ស្រលាញ់។ ​ដោយសារ​តែ​ពេល​ទំនេរ ​ម្នាក់​ៗ​ចូល​ចិត្ត​ញ៉ាំ​ៗ​ពេក ​ទើប​បាន​ជា​មាន​ងារ​បែប​នេះ។

៩. លោក - ​អ្នក​នាង

​គូ​ស្នេហ៍​ដែល​ហៅ​គ្នា​បែប​នេះ ​អាច​មក​ពី​ពួក​​គេ​មាន​រស​និយម​ស្រដៀង​គ្នា ​ឬ​មក​ពី​ឋានៈ​អភិជន ​ដែល​ផ្ត​ល់​តម្លៃ​ឲ្យ​​គ្នា​ទៅ​វិញ​ទៅ​មក។ ​ភាគ​ច្រើន ​គូ​ស្នេហ៍​ទាំង​ពីរ​ក៏​និយម​ប្រើស្ទីល​តែង​ខ្លួន​បែប​ឡូយ​​ឆាយ ​ប្រណិត ​ដូច្នេះ​ការ​ហៅ​គ្នា​បែប​នេះ​ជា​ការ​ប្រសើរ​បំផុត។

១០. ហ៊ា- អាមួយ

​ប្រសិន​បើ​គូស្នេហ៍​ហៅ​គ្នា​បែប​នេះ ​មក​ពី​ពួក​គេ​មាន​សែ​ស្រលាយ​កាត់​ចិន​ហើយ។ ​ឬ​អាច​មក​ពី​ឃើញ​ខាង​ប្រុស​ ភ្នែក​តឹង​ៗ ហើយ​ខាង​ស្រី​វិញ​ភ្នែក​ធំ​​ៗ ​ទើប​ហៅ​គ្នា​បែប​នេះ​លេង​ទៅ៕

អានបន្ត៖ ​ អបអរផង! រកឃើញស្នេហ៍ពិតហើយ បើមនុស្សអ្នកកំពុងស្រលាញ់ចេញសញ្ញាបែបនេះ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម