ល្បែង​​ចិត្ត​សាស្ត្រ​៖ តើ​​ច្រក​​​ចូល​​​​មួយ​ណា ដែល​អ្នក​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ជាង​​​គេ?

  • 2020-05-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Clifford N. Lazarus ​​​អ្នក​​ជំនាញ​ផ្នែក​ចិត្ត​​​​​​​វិទ្យា និង​ជា​​​អ្នក​​​ដឹក​នាំ​នៅ​គ្លីនីក​​​នៃ​​វិទ្យា​​ស្ថាន​ The Lazarus  បាន​​សរសេរ​​នៅ​​​​​ក្នុង Psychology Today ថា ​ភាព​​ភ័យ​​ខ្លាច​​​​​​​​​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​​រារាំង​​​​មនុស្ស​​​​​​ឲ្យ​​​ខ្វះ​ភាព​​ក្លាហាន​​​​​ភ័យ​​ខ្លាច​​​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​។ ​​ហេតុ​នេះ​​​ហើយ ថ្ងៃ​​នេះ​​​​​​​ដែរ​ អ្នក​ទាំង​អស់​​​ត្រូវ​​​ជ្រើស​​រើស​​ ច្រក​​ចូល​​មួយ ដែល​​គិត​ថា​​វា​គួរ​ឲ្យ​​ខ្លាច​​​បំផុត ដើម្បី​​​ស្ទាប​ស្ទង់​​​​ពី​​​​​បេះដូង​​​​​របស់​​ខ្លួន​​​​​កាន់​​​តែ​​ច្បាស់​​​។

​​ច្រក​ទី​​​១

ប្រសិន​​បើ​អ្នក​​​​ខ្លាច​​នឹង​​​​​​ចូល​​ទៅ​ក្នុង​​រូង​​​​ភ្នំ​​ទឹកកក​ ​​នេះ​​​ក៏​​ព្រោះ​តែ​​​​​​​​អ្នក​​កំពុង​​តែ​​សម្លឹង​​​​​​រក​​មើល​​នរណា​​ម្នាក់ ដែល​អាច​ផ្តល់​​ភាព​​កក់​​ក្តៅ​ឲ្យ​​អ្នក​បាន។ ​​​អ្នក​​​​​ខ្លាច​ភាព​​​រងា​​​​​​ឯកា​​កណ្តោច​កណ្តែង​​​ម្នាក់​ឯង​។ យ៉ាង​​ណា​មិញ ​​​ខ្លាច​​​មិន​ហ៊ាន​​​ចូល​​ច្រក​មួយ​នេះ​ ជា​ការ​គិត​​ត្រឹម​​ត្រូវ​​ហើយ ព្រោះ​​​​ក្នុង​​​​​​ជីវិត​​​សព្វ​​​ថ្ងៃ​ ទោះ​​បី​​ជា​មាន​​រឿង​អ្វី​កើត​ឡើង ក៏​អ្នក​​ក្លាហាន​​​មិន​គេចវេះ ទទួល​​ស្គាល់​ការពិត​ ពេញ​ចិត្ត​អ្វី​ដែល​​ខ្លួន​មាន​ជា​​និច្ច។ ពេល​មាន​​ស្នេហា​​អ្នក​​ជា​​ប្រភេទ​មនុស្ស​​បែប​រ៉ូមែនទិក ចូល​​ចិត្ត​​​​​​ភាព​​សប្បាយ​រីករាយ និង​លង់​​ស្រលាញ់​នរណា​ដែល​​​មាន​​ចរិត​​​ប្រហាក់​ប្រហែល​គ្នា។​

​​​ច្រក​ទី​​​២

សម្រាប់​អ្នក​​​​ដែល​​មិន​ហ៊ាន​ចូល​​ច្រក​មួយ​​នេះ​ ​​​​អាច​​​ឆ្លុះ​​បញ្ចាំង​​ឲ្យ​​ឃើញ​ថា អ្នក​​ស្ងប់​ភាព​​​​​កខ្វក់​ងងឹត​​​​​​ សំដៅ​​​​​ទៅ​លើ​​មនុស្ស​ចិត្ត​​ខ្មៅ។ ​​​​ច្រក​ទ្វារ​​នេះ​​​​លាយ​ឡំ​ជាមួយ​នឹង​ភក់​ជ្រាំ​​​​​​មិន​​​​ល្អ​​សោះ​​ឡើយ​​​​​។ ទោះ​​​ជា​​​បែប​​នេះ​​ក្តី​ អ្នក​​គួរ​​តែ​​​​​​លាង​​​​​​​​ជម្រះ​​​​​ទុក្ខ​​ធ្ងន់​ឲ្យ​​ស្រលះ​​ពី​ខួរ​ក្បាល​​​ ទើប​អាច​​​​​​​​មើល​ឃើញ​​​ពិភព​​​លោក​​​​ភ្លឺ​​ស្អាត​ជាង​​នេះ។ ត្រូវ​​ចាំ​​ថា ថ្វី​​​​​​​ត្បិត​តែ​​​​​ផ្លូវ​ដែល​អ្នក​កំពុង​​​ដើរ​​ហាក់​​ដូច​ជា​​​​នៅ​​ក្នុង​​រូង​ងងឹត​​ស្លុប ​​​​​​តែ​​​ចុង​​បញ្ចប់​ អ្នក​នឹង​​​​​​​​​​រក​​​ឃើញ​​​​​ផ្លូវ​​​ចេញ​​ដែល​​​មាន​​​​​​​​ពន្លឺ​​​​ដ៏​​​ត្រចះ​​ត្រចង់​​មិន​​ខាន​​​​​។

​ច្រក​ទី​​​៣​​​​​​​​​​​​

អ្នក​​ខ្លាច​​​​មិន​ហ៊ាន​​​​​ចូល​​​​​ច្រក​​​​​​ទ្វារ​​អគារ​បែក​បាក់​មួយ​នេះ បង្ហាញ​​ថា​អ្នក​ជា​​មនុស្ស​​រឹង​មាំ ​​​​​​ឆ្លាត​​វ័យ​​ និង​ពូកែ​​វិភាគ។ ​​អ្នក​តែង​​តែ​​ប្រើ​​​ជីវិត​​​​រស់​នៅ​​​ឲ្យ​​មាន​​តម្លៃ​​​​ ហើយ​​​ក៏​​ចេះ​​គោរព​​ឲ្យ​​តម្លៃ​​មនុស្ស​​ជុំវិញ​​ខ្លួន​​ដូច​គ្នា។ បើ​អ្នក​​ចង់​​មាន​ទំនាក់​​ទំនង​ជាមួយ​​នរណា​​​​​​​ម្នាក់​​​​ហើយ ​​គឺ​​​​​​តែង​​ចង់​​​ថែរក្សា​​វា​​ឲ្យ​ជាប់​​លាប់ ​​និង​​​​យល់​​ពី​​គ្នា​​ឲ្យ​​​បាន​​ស៊ី​​​​ជម្រៅ។​

ច្រក​ទី​​​៤

​​​​​​​​​​តើ​​ផ្ទះ​​ដែល​គេ​​​បោះ​​​បង់​​ចោល​​មួយ​នេះ​ មើល​ទៅ​​ហាក់​​​​​​​បី​​ដូច​​​​ជា​នៅ​​ក្នុង​សុបិន​អាក្រក់​របស់​​​​អ្នក​​​មែន​​​​ទេ? ​​នេះ​​ប្រហែល​ជា​​អ្នក​​​ធ្លាប់​​ដេក​​​​​​​យល់សប្ដិ​ឃើញ​​​​​​​ពិត​​​​មែន​​ហើយ។ ផ្ទះ​​​ជា​​​​​​​​​​​កន្លែង​​​ដែល​អ្នក​​​មាន​នៅ​ក្នុង​​បេះ​​ដូង និង​ផ្តល់​ក្តី​​ស្រលាញ់​​​​ច្រើន​ជាង​​​​គេ​​​​។ អ្នក​​ជា​​មនុស្ស​​​មាន​​ចិត្ត​​​​សប្បុរស និង​​​​​ចូល​​ចិត្ត​​លះបង់​​​ខ្លាំង​​​ណាស់​។ អ្នក​​ចង់​​​ការពារ​​​​​​​និង​​ផ្តល់​អ្វីៗ​​គ្រប់​​​យ៉ាង​​ទៅ​​កាន់​​មនុស្ស​​ដែល​​ខ្លួន​​ស្រលាញ់​​​​​ ហើយ​ការ​​​លះ​បង់​​ទាំង​​នោះ​​​ ​​​​នឹង​​នៅ​​ស្ថិត​​ជាប់​​​ក្នុង​​​បេះ​​ដូង​​គេ​​​ជា​​​​ដរាប។

ច្រក​ទី​​​៥

​​​​​​​​​​​​​ច្រក​​​​ទី​​​​៥ ពិត​ជា​​គួរ​ឲ្យ​ខ្លាច​​មែន ​​​ហើយ​​អ្នក​​​ក៏​​​​​មិន​​ដឹង​​​ថា​ត្រូវ​​​​​​​​​ធ្វើ​​បែប​ណា​​ទើប​អាច​​ចេញ​​ទៅ​​ខាង​ក្រៅ​បាន​ដែរ។ អ្នក​​​ខ្លាច​​​​ជាប់​​គាំង ​​​​​​ខ្លាច​ការ​​​​​​រង់​​ចាំ​​​​​​​​​​​​​ ​​​​​​ខ្លាច​​គ្មាន​​នរណា​​ឮ​​ពេល​​ស្រែក​​​ឲ្យ​​ជួយ។ អ្នក​​កំពុង​​តែ​​​​​​​​​​បន្ត​​ដំណើរ​​ផ្សង​​​ព្រេង​​​​​ក្នុង​​ជីវិត ​​​​​​​បន្ទាប់​មក​​​រក​ផ្លូវ​​ចេញ​​ ​​និង​​​​ព្យាយាម​​​​​​​​​​ធ្វើ​ឲ្យ​​ជីវិត​​រីករាយ​។

ចុចអានបន្ត៖ រើស​យក​​រូប​​រោមមាន់​មួយ ដើម្បី​​​ដឹង​​ពី​ចំណុច​ពិសេស​របស់​​​​​អ្នក

​​​

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម