តិចនិកលាបក្រែម រំលេចចេញទម្រង់មាត់ស្អាតដូចចិត្ត

  • 2020-05-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​បបូរ​មាត់​កាន់​តែ​ទាក់ទាញ​ និង​លេច​ចេញ​ទម្រង់​ស្រស់​ស្អាត មិន​មែន​ជា​រឿង​លំបាក​ទៀត​ទេ​។ គ្រាន់​តែ​ដឹង​ពី​តិចនិក​ងាយ​ៗ​ នៅ​ពេល​លាប​ក្រែម ធានា​ថា​បបូរ​មាត់​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​​ស្អាត​ប្លែក លើក​សម្រស់​តែ​ម្តង។

សម្រាប់​អ្នក​ស្រលាញ់​បែប​សិចស៊ី

ប្រើ​ខ្មៅ​ដៃ​សម្រាប់​គូរ​បបូរមាត់​ ដោយ​គូរ​ខ្វែង​គ្នា​នៅ​លើ​បបូរ​មាត់​​ខាង​លើ​​មុន​គេ។

​បន្ទាប់​មក​ទៀត​ត្រូវ​គូរ​បន្ត​ដូច​បង្ហាញ​ក្នុង​រូប ហើយ​​ចុង​ក្រោយ​ត្រូវ​ផ្អឹប​បបូរ​មាត់​ទាំង​ពីរ​ចូល​គ្នា​ជា​ការ​ស្រេច​។

សម្រាប់​អ្នក​ស្រលាញ់​បែប​ស្រាល​ស្រទន់

ត្រូវ​ប្រើ​ជក់​តូច​ល្មម​ លាប​លើ​បបូរ​មាត់​ផ្នែក​ខាង​ក្នុង​មុន​គេ បន្ទាប់​មក​​អូស​​​ថ្នម​ៗ​ចេញ​មក​​ផ្នែក​ខាង​ក្រៅ​ នោះ​​បបូរ​មាត់​របស់​អ្នក​​នឹង​មើល​ទៅ​ឃើញ​តូច​ជាង​មុន ស្អាត​បែប​ធម្មជាតិ។

សម្រាប់​អ្នក​ស្រលាញ់​បែប​ចែង​ចាំង​ដូច​តុក្កតា

ប្រើ​ម្សៅ​ស្អិត (concealer) ឬម្សៅ​ទ្រនាប់ ដើម្បី​លាប​បិទ​បាំង​ផ្នែក​កៀន​ៗ​នៃ​បបូរ​មាត់​ និង​ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម​ជា​ទ្រនាប់​

ប្រើ​ខ្មៅ​ដៃ​គូរ​បបូរ​មាត់​ពណ៌​ស៊ីជម្ពូ គូរ​ចេញ​ជា​ទម្រង់​បេះដូង។

​​ប្រើ​ខ្មៅ​ដៃ​គូរ​បបូរ​មាត់​ពណ៌​ផ្កាឈូក​​ ដើម្បី​គូរ​ផ្នែក​ខាង​ក្រៅ​នៃ​​ទម្រង់​បេះដូង​​​។

​ប្រើ​ខ្មៅ​ដៃ​គូរ​បបូរ​មាត់​ពណ៌​ផ្កាឈូក​ក្រមៅ​ជាង យក​មក​គូរ​ផ្នែក​ខាង​ក្នុង​​នៃ​បបូរ​មាត់។

បន្ថែម​ជាមួយ​ហាយឡាយ​ភ្លឺផ្លេក នៅ​ផ្នែក​កណ្តាល​នៃ​បបូរមាត់​ទាំង​លើ​​​ក្រោម និង​ផ្នែក​​កៀនៗ​​នៃ​បបូរ​មាត់​ខាង​ក្រោម​។

​​​​ប្រើ​ខ្មៅ​ដៃ​គូរ​បបូរ​មាត់​ពណ៌​ផ្កាឈូក​ក្រមៅ​ គូរ​​ថែម​បន្តិច​នៅ​​ផ្នែក​គែម​ទាំង​សង​ខាង​។

​​​អ្នក​ក៏​អាច​លាប​ក្រែម​រលោង​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ទាក់ទាញ​លេចធ្លោ៕

​​ចុចអានបន្ត៖ ទាន់នៅក្មេងគួរសាកស្ទីលស្លៀកពាក់ Cute Cute ឲ្យហើយ កុំឲ្យស្តាយក្រោយពេលហួសវ័យ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម