៥ ក្បាច់ ម៉ាស្សាកឲ្យតឹងណែន មិនជ្រីវជ្រួញ

  • 2020-05-19 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ថែរក្សា​ស្បែក​មុខ​ គួរ​​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ស្បែក​ក​ដូច​គ្នា។ មុខ​​ស្អាត​ស្រស់​ថ្លា តែ​ក​បែរ​ជា​ខ្មៅ​ស្រអាប់​ជ្រីវជ្រួញ​ក៏​មិន​កើត​ដែរ។ ក្រៅ​ពី​លាប​ផលិតផល​ផ្សេងៗ​ហើយ អ្នក​គួរ​ដឹង​ពី​វិធី​ម៉ាស្សា​ងាយៗ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក​តឹង​ណែន​មិន​ជ្រួញ​យារ​ធ្លាក់​។

ក្បាច់​ទី​១៖ ម៉ាស្សា​ទាញ​ពី​ក្រោម​ឡើង​លើ

មាន​វិធី​ច្រើន​ណាស់​សម្រាប់​ម៉ាស្សា​នៅ​ផ្នែក​ក ប៉ុន្តែ​ជម្រើស​ដ៏​ល្អ​បំផុត គឺ​ត្រូវ​ប្រើ​ម្រាម​ដៃ​ទាំង​សង​ខាង ដោយ​ធ្វើ​ការ​អូស​ថ្នមៗ​​ពី​ផ្នែក​ខាង​លើ​​ឆ្អឹង​ដង​កាំបិត ឡើង​ដល់​ផ្នែក​ក្រោម​ថ្គាម។ ម៉ាស្សា​ឲ្យ​សព្វ​បរិវេណ​ក ធ្វើបែប​នេះ​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រួញ ជួយ​ឲ្យ​ស្បែក​ក​តឹង​ណែន​ មិន​យារ​ធ្លាក់​មុន​វ័យ​។

ក្បាច់ទី២៖ ទាញ​បន្តឹង​ស្បែក​ថ្នមៗ

ត្រូវ​ក្តាប់​ម្រាម​ដៃ​ទាំង​សង​ខាង​ ហើយ​សង្កត់​តិចៗ​នៅ​បរិវេណ​ក​ក្រោម​​ឆ្អឹង​ថ្គាម បន្ទាប់​មក​ត្រូវ​អូស​ចុះ​មក​ក្រោម​ថ្នមៗ​រហូត​ដល់​ឆ្អឹង​ដង​កាំបិត និង​អូស​ឡើង​លើ​វិញ​ចុះ​ឡើងៗ។ ក្បាច់​​នេះ​អាច​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ឈាម​និង​កាត់​បន្ថយ​អាការៈ​មើល​ទៅ​ហើមៗ​ បន្ទាប់​ពី​​អ្នក​ភ្ញាក់​ឡើង​នៅ​​ពេល​ព្រឹក​បាន​យ៉ាង​ល្អ​ទៀត​ផង​។

ក្បាច់ទី៣៖ ទាញ​ស្បែក​ក​ដោយ​ប្រើ​ម្រាម​ដៃ​

ប្រើ​ម្រាម​ដៃ​ចង្អុល​និង​ដៃ​មេ ដើម្បី​ទាញ​ស្បែក​ក​ឲ្យ​តឹង ហើយ​កុំ​ភ្លេច​ប្រើ​ម្រាម​ដៃ​កណ្តាល​ម៉ាស្សា​ជា​រង្វង់​ថ្នមៗ។ អ្នក​ក៏​អាច​ប្រើ​ផលិផល​ផ្តល់​សំណើម​ផ្សេង​ៗ​ក្នុង​អំឡុង​ពេល​ម៉ាស្សា​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​។

ក្បាច់ទី៤៖ អង្គុយ​ដាក់​ក​ឲ្យ​ត្រង់

ប្រសិន​បើ​អ្នក​ខ្ជិល​ឬ​មិន​សូវ​មាន​ពេល​ម៉ាស្សា​នោះ​​ទេ ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ មិន​ឱន​ចុះ​គ្រប់​ពេល​ខ្លាំង​ពេក ហើយ​កុំ​ភ្លេច​ឆ្លៀត​ពេល​ផ្អែក​ស្មា​ទៅ​ក្រោយ​ ងើយ​ក្បាល​ឡើង​លើ​បន្តិច​ ដើម្បី​បន្តឹង​និង​ការពារ​កមិន​ឲ្យ​ជ្រួញ។

ក្បាច់ទី៥៖ លាប​ឡេ​ផ្តល់​សំណើម

ផ្នែក​ក​​ក៏​ត្រូវ​ការ​​ការ​ថែរក្សា​ផ្តល់​សារធាតុ​បំប៉ន​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ ពុំ​ដូច្នោះ​នៅ​ពេល​ដែក​ក​ស្ងួត​គ្មាន​សំណើម ស្បែក​ក​នឹង​ប្រែ​ជា​ជ្រួញ​ឆាប់​យារ​ចាស់ ពិបាក​កែ​ខៃ​ខ្លាំង​ណាស់។

ព្យាយាម​អនុវត្ត​ ៥​វិធី​ខាង​លើ​ជា​ប្រចាំ ធានា​ថា​ស្បែក​ក​របស់​អ្នក​នឹង​តឹង​ណែន គ្មាន​ជ្រួញ​ ស្អាត​មិន​ចាញ់​ស្បែក​មុខ​ឡើយ​៕

ចុចអានបន្ត៖ ប្រអប់ដៃទន់ម៉ដ្ឋខៃគ្មានស្នាមជ្រួញ ដោយគ្រឿងផ្សំនៅផ្ទះបាយ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម