ខុសគ្នា ១៤ឆ្នាំមែនពិត តែ Fan Bingbing ស្អាតមិនចាញ់ Jennie ពេលពាក់វ៉ែនតាប្រេនតំណាងតែមួយ
- 2020-05-19 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុសគ្នា ១៤ឆ្នាំមែនពិត តែ Fan Bingbing ស្អាតមិនចាញ់ Jennie ពេលពាក់វ៉ែនតាប្រេនតំណាងតែមួយ
ទោះបីជាមានអាយុក្បែរសែសិបហើយមែនពិត តែតារាសម្ដែងស្រីជើងចាស់ចិន Fan Bingbing នៅតែបង្អួតសម្រស់មិនចាញ់តារាស្រករក្រោយដែលជាអ្នកតំណាងប្រេនតែមួយជាមួយខ្លួន។
កាលពីល្ងាចថ្ងៃទី ១៧ ខែឧសភាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing បានមានវត្តមាននៅព្រលានយន្តហោះអន្តរជាតិប៉េកាំង ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ។ ដោយសារតែកម្របង្ហាញខ្លួននៅទីសាធារណៈ វត្តមានរបស់ស្រីស្អាតវ័យ ៣៨ឆ្នាំលើកនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាញព័ត៌មាន ក៏ដូចជារបស់ទស្សនិកជនជាខ្លាំង។
ប្រភពជាច្រើនបានឲ្យដឹងថា តួរឿង ព្រះនាងយេយេស្គមជាងមុន ហើយស្អាតជាងមុនក្រោយពេលសម្ងំនៅផ្ទះអស់មួយរយៈពេល។ បង្ហាញខ្លួននៅទីនេះដែរ Fan Bingbing បានប្រើសម្លៀកបំពាក់ពីប្រេនដែលខ្លួនជាអ្នកតំណាងទាំងអស់ដូចជា Louis Vuitton និង Gentle Monster។
ទស្សនិកជនបានសរសើរប្រេនធំៗទាំង២ខាងលើជាខ្លាំងដែលទោះបីជាកំពូលតារារូបនេះ ប្រទះរឿងអាស្រូវគេចពន្ធដ៏ធំក៏ដោយ តែពួកគេមិនបានបោះបង់នាងឡើយ ដោយនៅតែរក្សានាងជាអ្នកតំណាងប្រចាំប្រទេសចិនដដែល។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បើធៀបនឹងកំពូលតារាចម្រៀងកូរ៉េ Jennie ក្រុម Blackpink តំណាងមកពីប្រទេសកូរ៉េ ដែលទើបមានវ័យតែ ២៤ឆ្នាំនោះ ស្រីស្អាតវ័យ ៣៨ឆ្នាំនេះ ក៏មិនចាញ់ប្រៀបដែរ ដោយស្អាតម្នាក់ម្យ៉ាង។
ហើយអ្វីដែលអ្នកគាំទ្ររឹតតែត្រេកអរនោះគឺ Fan Bingbing អាចមានសង្ឃឹមចូលសិល្បៈបានវិញហើយ ត្បិតរឿងរបស់នាងមួយចំនួនដូចជា មហិច្ឆតាអ៊ូម៉ីនាង និង Yang Qui Fei ចាប់ផ្ដើមត្រូវបានចាក់លើទូរទស្សន៍វិញហើយ៕