សម្ដេច ហ៊ុន សែន បង្ហាញមុខចៅស្រីទី២១យ៉ាងស្រស់ប្រិមប្រិយ តែបែរជាមិនបានទៅបីផ្ទាល់ដៃ
- 2020-05-12 11:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន បង្ហាញមុខចៅស្រីទី២១យ៉ាងស្រស់ប្រិមប្រិយ តែបែរជាមិនបានទៅបីផ្ទាល់ដៃ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះមុខចៅស្រីទី២១ យ៉ាងស្រស់ប្រិមប្រិយ ដែលជាដំណឹងល្អសម្រាប់សមាជិកគ្រួសារនាមុននេះបន្តិច។ ការបោះបង្ហោះនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានភ្ជាប់ជាមួយសារយ៉ាងខ្លី បន្ទាប់ពីបាត់បង់ម្ដាយក្មេកកាលពីសប្ដាហ៍មុន។
យោងតាមហ្វេសបុកផេកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ "បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅថ្ងៃនេះខ្ញុំទទួលបានចៅស្រីមួយរូបទៀតដែលជាចៅទី២១របស់ខ្ញុំនិងភរិយា។ ស្វាគមន៍និងជូនពរចៅទទួលបានសេចក្តីសុខ។ តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗឡើយដោយសារតែជម្ងឺឆ្លងកូវីត១៩ " ។
គួរជម្រាបថា ចៅស្រីទី២១ របស់សម្ដេច ហ៊ុន សែន គឺជាកូនស្រីនៃឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ៕