មនុស្សស្រីដែលចេះគិតគូរ នឹងរក្សាភាពស្ងៀមស្ងាត់នៅក្នុងកាលៈទេសៈពិបាកទាំងនេះ
- 2020-05-12 06:15:00
- ចំនួនមតិ 12 | ចំនួនចែករំលែក 457
មនុស្សស្រីដែលចេះគិតគូរ នឹងរក្សាភាពស្ងៀមស្ងាត់នៅក្នុងកាលៈទេសៈពិបាកទាំងនេះ
សម្រាប់មនុស្សស្រីដែលមានចិត្តធ្ងន់និងអំណត់ ទោះបីស្ថិតក្នុងកាលៈទេសៈពិបាកយ៉ាងណាដូចខាងក្រោម គេនៅរក្សាបានភាពស្ងៀមស្ងាត់ មិនជ្រួលច្របល់ឡើយ។
១. ស្ងៀមស្ងាត់ពេលត្រូវគេយល់ច្រឡំ
អ្នកត្រូវចាំថា នៅពេលត្រូវគេយល់ច្រឡំ ទោះបីជាអ្នកនិយាយអ្វីក៏គេមិនជឿដែរ។ ដូចនេះហើយ អ្នកមិនគួរចំណាយកម្លាំងចិត្តកាយទៅស្រែកទៅវិញ ឬបកស្រាយឡើយ។ ដោយគួរសម្ងំឲ្យរឿងរ៉ាវបានស្ងប់បន្តិចសិន ទើបធ្វើការបកស្រាយឲ្យគេបានយល់។ បើយើងប្រញាប់ជជែកទៅវិញនោះ នឹងធ្វើឲ្យរឿងកាន់តែស្មុគស្មាញជាងមុន។
២. ស្ងៀមស្ងាត់ពេលមានអ្នកចង់ឲ្យយើងស្ដាប់រឿងគេ
នៅពេលនរណាម្នាក់មានវិបត្តិចង់បញ្ចេញរឿងក្នុងចិត្ត យកល្អ អ្នកកុំបន្ទោសគេពិកំហុសដែលគេបានសាង ដោយគួរលួងគេឲ្យបាត់ទុក្ខសោកសិន។ ត្បិត ប្រសិនបើកំពុងខ្លោចចិត្តហើយ ត្រូវគេស្ដីបន្ទោសថែមទៀត នឹងរឹតតែសម្លាប់ទឹកចិត្តគេបន្ថែមទៀត។ ដូច្នេះហើយ នៅពេលគេត្រូវអ្នកស្ដាប់នោះ យើងកុំទាន់បញ្ចេញមតិអ្វីទាំងអស់។
៣. នៅពេលសម្ដីយើងធ្វើឲ្យគេឈឺចាប់
នៅក្នុងជម្លោះណាមួយដែលកំពុងផ្ទុះឡើង អ្នកមិនគួរធ្វើជាបុគ្គលដែលថែមសាំងចូលភ្លើងនោះឡើយ ព្រោះវាអាចធ្វើឲ្យប៉ះទង្គិចដល់ភាគីទាំងសងខាង។ កុំដោយសារតែចង់ឈ្នះរបស់ខ្លួនឯង ហើយធ្វើបាបផ្លូវចិត្តគេឲ្យសោះ ព្រោះឈ្នះគេបានមួយពេល អាចបន្សល់ស្លាកស្នាមឲ្យគេមួយជីវិត៕
ចុចអានបន្ត៖ មនុស្សស្រលាញ់ការរស់នៅម្នាក់ឯង មានចំណុចអស្ចារ្យ ៥ យ៉ាងនេះ