នៅផ្ទះអត់ដឹងទៅណា មកធ្វើម៉ាស់បឺរបិទមុខឲ្យស្អាតតាមប្រភេទស្បែក

  • 2020-05-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាស់​បិទ​មុខ​ធម្មជាតិ​ មាន​នាទី​ជួយ​ដល់​សុខភាព​ស្បែក និង​មាន​ប្រសិទ្ធភាព​ដោយ​ គ្មាន​ហានិភ័យ ប្រសិន​បើ​អ្នក​អាច​ឆ្លៀត​ពេល​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់។ បើ​និយាយ​ពី​ផ្លែ​បឺរ​វិញ មិន​ត្រឹម​តែ​ល្អ​ចំពោះ​រាង​កាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​ល្អ​សម្រាប់​សុខភាព​សក់ និង​ស្បែក​មុខ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ធ្វើ​ម៉ាស់​បិទ​មុខ​ទៅ​តាម​ប្រភេទ​ស្បែក​ផ្សេង​ៗ​គ្នា ដែល​​ផ្សំ​ចេញ​​ពី​ផ្លែ​បឺរ អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដោយ​ខ្លួន​ឯង​។

ម៉ាស់​បឺរ​សម្រាប់​មុខ​ស្ងួត

គ្រឿង​ផ្សំ៖

  • ផ្លែបឺរ​មួយចំហៀង

  • ទឹកដោះគោ​ស្រស់​​មួយ​ស្លាបព្រា​បាយ

  • ទឹក​ឃ្មុំ​​មួយ​ស្លាបព្រា​បាយ។

របៀប​ធ្វើ៖

កិន​សាច់​បឺរ​ឲ្យ​ម៉ដ្ឋ​ល្អ រួច​ចាក់​ទឹក​ដោះ​គោ​និង​ទឹក​ឃ្មុំ​​លាយ​ចូល​គ្នា​ បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ឲ្យ​សព្វ ទុក​ចោល​ ១៥-២០​ នាទី សឹម​លាង​ទឹក​ចេញ​។ អាច​ធ្វើ​ ២-៣ ដង​ ក្នុង​មួយ​សប្តាហ៍។

ម៉ាស់​បឺរ​សម្រាប់​កាត់​បន្ថយ​ស្នាម​ជ្រួញ

គ្រឿង​ផ្សំ៖

  • ផ្លែបឺរ​មួយចំហៀង

  • ប្រេង​ដូងមួយ​ស្លាបព្រា​បាយ​​

  • ស៊ុត​យក​តែ​ផ្នែក​ស មួយ​ស្លាបព្រា​បាយ

របៀប​ធ្វើ៖

កិន​សាច់​បឺរ​ឲ្យ​ម៉ដ្ឋ​ល្អ រួច​ចាក់​គ្រឿង​ផ្សំ​ទាំង​អស់​លាយ​បញ្ចូល​គ្នា​ បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ឲ្យ​សព្វ ទុក​ចោល​ ១៥-២០​ នាទី សឹម​លាង​ទឹក​ចេញ​។ អាច​ធ្វើ​ ២-៣ ដង​ ក្នុង​មួយ​សប្តាហ៍។

ម៉ាស់​បឺរ​សម្រាប់​មុខ​កើត​មុន

គ្រឿង​ផ្សំ៖ ​

  • ផ្លែបឺរ​មួយចំហៀង

  • ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ

  • ម្សៅ​ Nutmeg កន្លះស្លាបព្រាបាយ

របៀប​ធ្វើ៖

យក​​សាច់​បឺរ​​លាយ​​ជាមួយ​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​ឲ្យ​​រាង​ខាប់​ៗ​ល្មម បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ឲ្យ​សព្វ ទុក​ចោល​ ១៥​ នាទី សឹម​លាង​ទឹក​ចេញ​។ អាច​ធ្វើ​ ២ ដង​ ក្នុង​មួយ​សប្តាហ៍។

ម៉ាស់​បឺរ​សម្រាប់​មុខ​ប្រេង

គ្រឿង​ផ្សំ៖

  • ផ្លែបឺរ​មួយចំហៀង

  • ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ

  • ប្រេង​អាល់ម៉ុន​មួយ​ស្លាបព្រា​បាយ​​

របៀប​ធ្វើ៖

កិន​សាច់​បឺរ​ឲ្យ​ម៉ដ្ឋ​ល្អ រួច​ចាក់​គ្រឿង​ផ្សំ​ទាំង​អស់​លាយ​បញ្ចូល​គ្នា​ បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ឲ្យ​សព្វ ទុក​ចោល​ ១៥-២០​ នាទី សឹម​លាង​ទឹក​ចេញ​។ អាច​ធ្វើ​ ២-៣ ដង​ ក្នុង​មួយ​សប្តាហ៍។

ម៉ាស់​បឺរ​សម្រាប់​ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​គ្មានស្នាម​

គ្រឿង​ផ្សំ៖

  • ផ្លែបឺរ​មួយចំហៀង

  • ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ

  • ម្សៅ​ល្មៀត​​មួយ​ស្លាបព្រា​បាយ

របៀប​ធ្វើ៖

កិន​សាច់​បឺរ​ឲ្យ​ម៉ដ្ឋ​ល្អ រួច​ចាក់​គ្រឿង​ផ្សំ​ទាំង​អស់​លាយ​បញ្ចូល​គ្នា​ បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ឲ្យ​សព្វ ទុក​ចោល​ ១៥-២០​ នាទី សឹម​លាង​ទឹក​ចេញ​។ អាច​ធ្វើ​ ២-៣ ដង​ ក្នុង​មួយ​សប្តាហ៍៕

បន្ទាប់​ពី​បាន​ដឹង​ពី​របៀប​ធ្វើ​​ម៉ាស់​បឺរ​ទាំង​៥​ប្រភេទ​រួច​មក អ្នក​អាច​ជ្រើស​រើស​វិធី​ណា​មួយ​ដែល​ត្រូវ​នឹង​សភាព​ស្បែក​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ស្បែក​ចែង​ចាំង ស្រស់​ថ្លា​​ និង​ចំណាយ​តិច​៕

ចុចអានបន្ត៖ សុខចិត្តចំណាយលុយអស់រាប់ម៉ឺនដុល្លារ ឲ្យតែបានសម្រស់ក្មេងមកវិញ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម