ចាប់ពីស្អែកតទៅ! ប៉ូលីសនឹងផាក ៦ម៉ឺនរៀលសម្រាប់អ្នកជិះម៉ូតូមិនគោរពច្បាប់

  • 2020-04-30 04:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់ពីថ្ងៃទី ០១ ឧសភា​ ឆ្នាំ២០២០នេះទៅ នគរបាល​នឹង​ចាប់ផ្ដើម​អនុវត្ត​ការពិន័យ​អន្តរការណ៍ ល្មើស​នឹង​ច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី ដែល​ប្រាក់​ពិន័យ​បាន​តម្លើង​ពី​៣ ទៅ ៥​ដង​ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និង​អនុវត្ត​ច្បាប់ពី​សំណាក់​បងប្អូន ប្រជាពល​រដ្ឋ​អ្នក​ធ្វើដំណើរ។

រូបតំណាង

ថ្ងៃនេះ Sabay សូមលើកយកតែមាត្រា ៦ ថ្មី នៃអនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលនៅត្រង់មាត្រានេះ នឹងមានការពិន័យអ្នកបើកបរ ម៉ូតូកង់ពីរ កង់បី កង់បួន/មាន ៦ចង្កោម អំពើល្មើស ដែលត្រូវពិន័យចំនួនទឹកប្រាក់ ៦ម៉ឺនរៀល ដូចបទល្មើសខាងក្រោមនេះ៖

១/ ក- មិនពាក់មួកសសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវស្ដង់ដារ ឬពាក់មិនដាក់គន្លឹះ

២/ ខ- មិនយកតាមខ្លួននូវឯកសារដើម នៃបណ្ណបើកបរយានយន្ត

៣/ គ- ឈប់ ឬចតល្មើស

៤/ ឃ- កុងទ័រល្បឿនមិនដំណើរការ

៥/ ង - លើសល្បឿន ចាប់ពី ១-១៩ គម៉./ម៉.

៦/ ច - ដឹកអ្នកដំណើរលើសចំណុះ

៧/ ឆ-​ មិនគោរពសញ្ញាបញ្ជារបស់នគរបាល

៨/ ជ - គ្មានកញ្ចក់មើលក្រោយ៕

ប្រភព៖ Sabay News អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម