ផ្លែមង្ឃុតផ្តល់សុខភាពល្អដល់ស្រ្តីមានផ្ទៃពោះ និងជំនួយខួរក្បាលទារកថែមទៀត

  • 2020-04-29 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​សមាសធាតុ​របស់​ផ្លែ​មង្ឃុត​ពិត​ជា​ផ្ទុក​ជីវជាតិ​ច្រើន​ណាស់ រួម​មាន​វីតាមីនC កាក​សរសៃ ​សារធាតុ​រ៉ែ​ដែល​ជួយ​ដល់​រាង​កាយ​អ្នក​ម្តាយ​មិន​​ងាយ​ឈឺ ​ព្រម​ទាំង​សុខភាព​ទារក​មាន​ការ​អភិវឌ្ឍ​ល្អ​​ថែម​ទៀត។ ​​ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​នៅ​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ ​ញ៉ាំ​ផ្លែ​មង្ឃុត៖

រូបតំណាង

**​១. ​មិន​ឲ្យ​ឡើង​គីឡូ​ហួស​ហេតុ**

​ដោយសារ​វា​មាន​ជាតិ​កាឡូរី​ទាប ​ម្ល៉ោះ​ហើយ​​​សូម្បី​តែ​សារធាតុ​ធ្វើ​ឲ្យ​ងាយ​ឆ្អែត​ ឆាប់​ធាត់ និង​កូឡេស្តេរ៉ុល​ក៏​គ្មាន​ដែរ ដូច​នេះ​ពិត​ជា​ស័ក្ដិសម​ណាស់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​​មិន​ចង់​ឡើង​​គីឡូ​ហួស​ហេតុ។ ​ក្នុង ១០០​ក្រាម​វា​ផ្ទុក​ត្រឹម​តែ ៦៣​កាឡូរី​ប៉ុណ្ណោះ ​ហើយ​ផ្ទុក​៥​ក្រាម​នៃ​ជាតិ​កាក​សរសៃ ​ដែល​ផ្តល់​សារៈសំខាន់​​សម្រាប់​​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ម្ដាយ។

រូបតំណាង

​២. ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

​មង្ឃុត​សម្បូរ​ដោយ​វីតាមីន C ​ច្រើន​ណាស់ ​ដោយ​ក្នុង​១០០​ក្រាម​វា​ផ្តល់​​​ប្រហែល ៧ .​២ mg ​នៃ​វីតាមីន C ​។ ​នេះ​ជា​គុណ​សម្បត្តិ​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ​ការពារ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ពី​ជំ​ងឺ​ដង្កាត់​ផ្សេង​ៗ​​បាន​យ៉ាង​ល្អ​ដូច​ជា ​គ្រុន​ផ្តាសាយ ​និង​ក្អក​ជា​ដើម។ ​ទន្ទឹម​នឹង​នេះ ​វីតាមីន C ​ក៏​ជា​ផ្នែក​មួយ​​នៃ​សារធាតុ​​ប្រឆាំង​អុក​ស៊ីត​កម្ម ​ដែល​ជា​មុខ​ងា​រ​សំខាន់​ក្នុង​ការ​សាង​សង់​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។

រូបតំណាង

៣. ​ការពារ​​មិន​ឲ្យ​ស្លេក​ស្លាំង

​​វា​ក៏​​ជួយ​​ឲ្យ​កោសិកា​ឈាម​មាន​ភាព​សកម្ម​ដែល​​ចៀស​វាង​បាន​ពី​ភាព​ស្លេក​ស្លាំង។ ​បន្ថែម​ពី​នេះ ​វា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លំហូរ​ឈាម​ដោយ​ការ​ច្របាច់​សរសៃ​ឈាម​ ជួយ​ការពារ​ពី​ជំ​ងឺ​ផ្សេង​ៗ​ដូច​ជា ​ជាតិ​ខ្លាញ់​ខ្ពស់ ​ស្ទះ​បេះ​ដូង ​ឈឺ​ទ្រូង​ធ្ងន់​ធ្ងរ ​និង​ជំងឺ Atherosclerosis ​ផង​ដែរ។

រូបតំណាង

​៤. ជំនួយ​ដល់​​ខួរ​ក្បាល​ទារក

​សារ​ប្រយោជន៍​របស់​អាស៊ីត​ហ្វូលីក​ក្នុង​ផ្លែ​មង្ឃុត ​ជួយ​ទារក​​​​ចៀស​​​ពី​ពិការភាព ជំនួយ​សុខភាព​ខួរ​ក្បាល ​​មិន​ឲ្យ​កើត​ជំ​ងឺ​សសៃ​ប្រសាទ ព្រម​ទាំង​ជួយ​ស្រ្តី​មាន​ផ្ទៃ​ពោះ​រក្សា​បាន​សុខភាព​ល្អ​​ផង​ដែរ។ ​ខណៈ​ដែល​ស្រ្តី​កំពុង​មាន​ផ្ទៃ​ពោះ ​គួរ​បរិភោគ​ផ្លែ​មង្ឃុត​ឲ្យ​បាន​ច្រើន ​តែ​កុំ​ញ៉ាំ​ច្រើន​ជ្រុល​។ ​នៅ​ពេល​អ្នក​ញ៉ាំ​ក្នុង​បរិមាណ​ល្មម ​វា​នឹង​ផ្តល់​គុណ​សម្បត្តិ​ចំពោះ​អ្នក​​ម្តាយ​និង​ទារក​យ៉ាង​ពិត​ប្រាកដ៕

អានបន្ត៖ ​ ចង់​ឲ្យ​ភ្នែក​នៅ​​​មើល​ឃើញ​ច្បាស់បានយូរ ​ញ៉ាំ​អាហារ​៧​មុខ​នេះ​ឲ្យ​បាន​ច្រើន

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា