ថាបានគឺធ្វើបាន ស្រីស្អាតម៉ាឡេស៊ី ប្ដេជ្ញាចិត្តសម្រកពី ១២២គីឡូ ឡើងស្អាតមើលមិនស្គាល់
- 2020-04-29 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាបានគឺធ្វើបាន ស្រីស្អាតម៉ាឡេស៊ី ប្ដេជ្ញាចិត្តសម្រកពី ១២២គីឡូ ឡើងស្អាតមើលមិនស្គាល់
ក្រោយពេលសម្រកគីឡូបានសម្រេច នារីម្នាក់រហស្សនាម “ស្រីស្អាត ២០០ ផោន” បានមានជីវិតខុសដាច់ពីមុន ដោយរីករាយ និងសុខភាពល្អជាងមុន។
សម្រាប់មនុស្សជាច្រើន មិនថាប្រុស ឬស្រី ការសម្រកទម្ងន់គឺជារឿងដ៏ពិបាកមួយ ដ្បិតទោះពីជាប្រើវិធីសាស្ត្រអ្វីក៏ដោយ ក៏ពួកគេមិនអាចបញ្ចុះគីឡូពីខ្លួនបានឡើយ។ គ្រាន់តែត្រឹម១០គីឡូ ក៏មិនអាចធ្វើបានផងចំពោះអ្នកខ្លះ ចុះទម្រាំ ៥០ ទៅ៦០គីឡូ តើពិបាកយ៉ាងណាទៀតទៅ?
យ៉ាងណាក្ដី ពាក្យចាស់ពោលថា ព្យាយាមគង់បានសម្រេច ពិតជាមិនខុសឡើយ។ ជាក់ស្ដែង នារីមួយរូប ឈ្មោះ Ying Teo មកពីប្រទេសម៉ាឡេស៊ី បានជាប់ឈ្មោះថា ស្រីស្អាត ២០០ផោន ក្រោយពេលដំណើរនៃការសម្រកគីឡូរបស់នាងត្រូវបានចែករំលែកលើអនឡាញ។ តាមនោះដែរ នារីរូបនេះ ធ្លាប់មានទម្ងន់ ២០០ ផោន (៩០ គីឡូ) តែទម្ងន់ធ្ងន់បំផុតរបស់នាងគឺ ១២២គីឡូ។
ដោយឃើញថា ខោអាវនៅជុំវិញខ្លួន ក៏ដូចជានៅផ្សារចាប់ផ្ដើមលែងត្រូវនឹងខ្លួនហើយនោះ ព្រមទាំងសុខភាពចុះខ្សោយ ដោយនាងពិបាកដកដង្ហើមនោះ នារីរូបនេះប្រាប់ខ្លួនឯងថា នាងត្រូវសម្រកគីឡូទើបបាន បើនាងចង់រស់នៅបន្តទៀត។ ដោយការគិតបែបនេះ Ying Teo សម្រេចចិត្តចាប់ផ្ដើមសម្រកគីឡូដោយវិធីស័ក្ដិសមនឹងខ្លួន ដោយមិនបានសម្រុកសម្រកខ្លាំងក្នុងពេលខ្លីនោះឡើយ។ ដោយការព្យាយាមឥតឈប់ឈរ ក្រោយរយៈពេល១ឆ្នាំ ស្រីស្អាតមកពីម៉ាឡេស៊ី សល់ត្រឹមតែ ៦៥គីឡូប៉ុណ្ណោះ។ ដោយមានកម្ពស់ខ្ពស់ស្រាប់ ដូចនេះ ៦៥គីឡូ គឺមើលទៅនាងស្អាតសមសួនតែម្ដង មិនស្គមពេក ក៏មិនធាត់ពេក។
ក្រោយពេលសម្រកបាន ៥៧ គីឡូ ជីវិត Ying Teo បានផ្លាស់ប្ដូរទាំងស្រុងតែម្ដង ដោយខោអាវដែលស្លៀកមិនចុះពីមុននោះ ពេលនេះបានក្លាយជារលុងវិញ ហើយនាងក៏លែងពិបាកដកដង្ហើមដូចមុន។ ហើយពេលដើរទៅណាមកណា ក៏លែងត្រូវបានគេមើលលើមើលក្រោមដូចមុន។ ក្រោយពេលឃើញសាច់រឿងរបស់ស្រីស្អាតរូបនេះ មនុស្សជាច្រើនបានមានកម្លាំងចិត្តដើម្បីសម្រកគីឡូ ដើម្បីសុខភាព ក៏ដូចជាបានស្អាតជាងមុន៕
អានបន្ត៖ រាជិនី Mukbang Soobin បន្តសម្រកបាន១៥គីឡូ សរុបបាន៤០គីឡូ ចេញរាងស្រឡូនអស់ស្ទះ