រាជិនី Mukbang Soobin បន្តសម្រកបាន១៥គីឡូ សរុបបាន៤០គីឡូ ចេញរាងស្រឡូនអស់ស្ទះ
- 2020-04-29 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនី Mukbang Soobin បន្តសម្រកបាន១៥គីឡូ សរុបបាន៤០គីឡូ ចេញរាងស្រឡូនអស់ស្ទះ
បើគិតសរុបទាំងអស់ មកដល់ពេលនេះ តារា Youtube ស្រីកូរ៉េ Yang Soo Bin បានស្រកគីឡូសរុបអស់ ៤០គីឡូហើយ។
ពាក្យចាស់លោកពោលថា តក់ៗពេញបំពង់ពិតជាមិនខុសឡើយ ដោយគ្មានការព្យាយាមណាដែលមិនបានសម្រេចនោះឡើយ។ ជាក់ស្ដែង តារាស្រី Youtube កូរ៉េ ដែលធ្លាប់តែញ៉ាំម្ហូបទាំងថាស និងមានរាងយក្សនោះ នៅពេលនេះក៏ប្រែទៅជាស្លីមវិញ ដោយការព្យាយាមសម្រកទម្ងន់។
ជាក់ស្ដែង នៅក្នុងកម្រងរូបភាពថ្មីបំផុត ដែលខ្លួនបង្ហោះលើបណ្ដាញសង្គម Soobin បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងបានស្រកបន្ថែមអស់ ១៥គីឡូទៀតហើយ។ ដូច្នេះគីឡូសរុបដែលនាងស្រកនៅពេលនេះ គឺបាន៤០គីឡូហើយ។
នៅក្នុងរូបទាំងនេះ គេសង្កេតឃើញថា ពោះរបស់តារាស្រីនេះ ចាប់ផ្ដើមលែងមានខ្លាញ់ ឯរាងក៏ស្រឡូនជាងមុន។ អតីតស្រីស្អាតញ៉ាំលុះក្ស័យ កាលពីមុនធ្លាប់មានទម្ងន់ដល់ទៅ ១៣០គីឡូ។ ដោយឃើញថា ការទទួលទានរបស់ខ្លួនមិនមានផាសុកភាព នាងបានប្ដូរទម្លាប់នេះចេញ ដោយការបរិភោគសមស្របជាងមុន លែងញ៉ាំច្រើនក្នុងពេលតែមួយ។ ទោះបីជាស្រកបានទម្ងន់ច្រើនមែន តែ Yang Soo Bin មិនទាន់បញ្ឈប់ការញ៉ាំតមឡើយ ដោយនាងនៅតែបន្តហាត់ប្រាណដើម្បីសម្រកជាបន្តទៀត៕
អានបន្ត៖ បានគេសរសើរមិនទាន់ផុតពីមាត់ផង Zhao Li Ying បែកធ្លាយរឿងប្រើតួជំនួសសោះ