អភ័យទោសឲ្យបុរសគ្មានតម្លៃម្នាក់មិនហៅថា ចិត្តទូលាយទេ តែនោះគឺជាការឆោតល្ងង់

  • 2020-04-29 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​​ចាប់​បាន​ថា មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​កុហក​យ៉ាង​ណា​ក៏​ដោយ ជំនួស​ឲ្យ​ការ​បែក​​គ្នា ​មាន​នារី​មួយ​ចំនួន​​បាន​ជ្រើស​យក​ការ​អភ័យទោស ហើយ​គិត​ថា​ថ្ងៃ​ណាមួយ​គាត់​នឹង​ផ្លាស់​ប្ដូរ។ ​ប៉ុន្តែ​នេះ​ជា​វិធី​ឆោត​ល្ងង់​ទៅវិញ​ទេ ។ អ្នក​កាន់​តែ​អភ័យ​ទោស​ឲ្យ​គេ ​គឺ​គេ​កាន់​តែ​មើល​ងាយ​អ្នក​លើស​ដើម។

រូបតំណាង

មនុស្ស​ប្រុស​ផិត​ក្បត់ មិន​ខុស​ពី​ខោអាវ​រហែក​នោះ​ឡើយ ទោះ​​​តម្លៃ​សាច់​ក្រណាត់​ថ្លៃ​​កប់​ពពក​យ៉ាង​ណា ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ប្រណិត​ដែរ។ ​ក្នុង​អាពាហ៍ពិពាហ៍ គឺ​ត្រូវ​រក​បុរស​ដែល​ស្មោះ​ត្រង់​ហើយ​អាច​កាន់​ដៃ​គ្នា​រហូត​ដល់​ថ្ងៃ​ចុង​បញ្ចប់​នៃ​ជីវិត​។

រូបតំណាង

ម្ល៉ោះ​ហើយ ​ពេល​គាត់​ធ្វើ​ខុស ហើយ​សុំ​អង្វរ​ការ​លើក​លែង​ពី​អ្នក ​ដំបូង​គឺ​ជា​ការ​ផ្ដល់​ឱកាស​ប៉ុណ្ណោះ​។ ​ខ្លួន​អ្នក​ផ្ទាល់​ត្រូវ​ពិចារណា ​ថា​តើ​ម្ដង​នេះ​គាត់​ពិត​ជា​ដឹង​ខុស​មែន ​ឬ​គ្រាន់​តែ​និយាយ​ពាក្យ​សុំ​ទោស ដើម្បី​លួង​អ្នក​ឲ្យ​ស្ងប់​ចិត្ត ​ហើយ​បន្ទាប់​មក​នៅ​តែ​បន្ត​សកម្មភាព​ថោក​ទាប​នេះ​ដដែរ​ឬ​អត់។ ​​

រូបតំណាង

​ការ​ជឿ​ជាក់​ក្នុង​ជីវិត​រៀប​ការ ​អាស្រ័យ​លើ​អ្នក​និង​​ស្វាមី ដើម្បី​កាន់​ដៃ​គ្នា​ដល់​ចុង​បញ្ចប់​។ ​កុំ​ស្ដាប់​លេស​ដោះ​សារ​ថា​ដោយសារ​ការ​អូស​ទាញ​របស់​មិត្ត​ភក្កិ ដោយសារ​តែ​មនុស្ស​ស្រី​ឲ្យ​ដៃ ព្រោះ​បើ​គាត់​មិន​ចាប់​អារម្មណ៍ គ្មាន​​អ្នក​ណា​​អាច​ដោះ​​ខោ​អាវ​ចេញ​ពី​ខ្លួន​គាត់​បាន​ឡើយ។

​នៅ​ពេល​ចាប់​បាន​ថា ប្តី​មាន​ចិត្ត​មិន​ស្មោះ​ត្រង់ សូម​ទទួល​ស្គាល់​ការពិត​ហើយ​កុំ​បន្ទោស​ខ្លួន​ឯង។ ​មិន​មែន​អ្នក​មិន​ល្អ​ទេ ​គឺ​មក​ពី​ប្ដី​ហេង​ស៊យ​នោះ​មិន​​ទាន់​​យល់​តម្លៃ​របស់​អ្នក។ ត្រូវ​ចាំ​ថា ​អត់​មនុស្ស​ប្រុស​ម្នាក់​ ​ក៏​អ្នក​មិន​ស្លាប់​ដែរ។ ផ្ទុយ​ទៅ​វិញ ​អ្នក​គួរ​តែ​ជួយ​អរ​ខ្លួន​ឯង ​ដែល​បកអាក្រាត​ការពិត​របស់​មនុស្ស​ប្រុស​ផិត​ក្បត់​ម្នាក់​បាន​សម្រេច។

រូបតំណាង

មនុស្ស​ស្រី​ត្រូវ​ចាំ​ ​ភារកិច្ច​ចម្បង​របស់​អ្នក​នៅ​ពេល​នោះ ​គឺ​ត្រូវ​បោះ​បង់​ប្តី​ចិត្ត​អាក្រក់​នោះ​ចោល ​ឲ្យ​បាន ហើយ​រស់​នៅ​សប្បាយ​រីករាយ​ជាមួយ​កូន​ៗ។ ​ក្នុង​ជីវិត​នេះ ​មនុស្ស​ស្រី​ត្រូវ​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ឯង ខំ​រក​ប្រាក់ ​ឲ្យ​ជីវិត​បាន​ស្ងប់​ចិត្ត​ជាង​នេះ​៕

​ អានបន្ត៖ ​ នៅ Single យូរចង់រៀបការឆាប់ៗ តែបើភ្លេចគិត ៦ចំណុចនេះ អាចទឹកភ្នែកជូតក្បាលជង្គង់

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម