បាន​គេ​សរសើរ​មិន​ទាន់​ផុត​ពីមាត់​ផង Zhao Li Ying បែក​ធ្លាយ​រឿង​ប្រើ​តួ​ជំនួស​សោះ

  • 2020-04-27 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​ទស្សនិកជន​សរសើរ​មិន​ទាន់​ផុត​ពី​មាត់​ដោយ​ការ​តែង​ខ្លួន​ក្នុង​រឿង​ថ្មី​ស្អាត​នោះ នៅ​ពេល​នេះ​តារា​សម្ដែង​ស្រី​ជួរ​​មុខ​ចិន Zhao Li Ying ត្រូវ​គេ​រិះ​គន់​សារ​ជាថ្មី​នៅ​ពេល​នាង​ប្រើ​តួ​ជំនួស​ទៀត​ហើយ។

ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ចិន The Legend of Fei ដែល​មាន​តួឯក​ប្រុស​ស្រីជា​តារា​សម្ដែង Zhao Li Ying និង Wang Yi Bo បាន​ឈាន​ចូល​ដំណាក់​កាល​កណ្ដាល​នៃ​ការ​ថត​ហើយ ដែល​តម្រូវ​ឲ្យ​មាន​ឈុត​ធ្វើ​សកម្មភាព​ច្រើន។

ថ្មី​ៗ​នេះ កម្រង​រូបភាព​ក្រៅ​ឆាក​របស់​តួឯក​ស្រី Li Ying បាន​ទទួល​ការ​សរសើរ​ជា​ច្រើន ដោយ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ស្ទីល​តែង​ខ្លួន​នៅ​ភាគ​ក្រោយ​នេះ សម​ជាង​ពេល​ដំបូង ដ្បិត​ពេល​ដំបូង​មើល​ទៅ​រាង​ស្រែ​ៗ ដូច​រឿង​ថត​ពី​ជំនាន់​មុន។

គួរ​ឲ្យ​សោក​ស្ដាយ ការសរសើរ​នេះ​មិន​ទាន់​ដាច់​ពី​មាត់​ផង អ្នក​ម្ដាយ​កូន​១​បាន​រងការ​រិះគន់​សារ​ជា​ថ្មី ក្រោយពេល​វីដេអូ​ក្រៅ​ឆាក​មួយ​ត្រូវ​បាន​គេ​ថត​ ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ តាម​នោះ​ដែរ នៅ​ក្នុង​ឈុត​មួយ ស្រី​ស្អាត​​វ័យ​៣៣​ឆ្នាំ បាន​ប្រើ​តួ​ជំនួស ដោយ​តារា​ស្រី​ជំនួស​នេះ​ស្លៀកពាក់​ដូច​នាង​បេះបិទ គ្រាន់​តែ​មាន​រាង​ធំ​ជាង​តួ​ឯក​ស្រី។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ Feng Shaofeng រង​ការ​រិះគន់នោះ​គឺ​មក​ពី​ ស្រី​ស្អាត​នេះ​គឺ​ជា​តារា​នៅ​ក្នុង​ចំណោម​តារា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​ចិន ដោយ​រឿង​ភាគ​មួយ អាច​រក​ចំណូល​បាន​ដល់ទៅ​រាប់​លាន​ដុល្លារ។ អាស្រ័យហេតុនេះ ការ​ដែល​នាង​ប្រើ​តួ​ជំនួស​ ធ្វើ​ឲ្យ​គេ​គិត​ថា មិន​ស័ក្ដិសម​នឹង​តម្លៃ​ខ្លួន​ដែល​ទទួល​បាន៕

អានបន្ត៖ ​ Angelababy បង្ហាញ​ខ្លួន​ស្រស់​ផូរផង់​ក្រោយ​ធ្លាយ​រូបភាព​មិន​សមរម្យ​លើ​កញ្ចក់​ទូរទស្សន៍

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម